ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ថា្នក់​ដឹកនាំ​ទាំង​ពីរ​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ព្រហស្បត៍នេះ​

​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​សមាសភាព​ម្ខាង ៣ រូប ដែល​បាន​ជួបចរចា ឈាន​ទៅ​បញ្ចប់​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២២​កក្កដា​ម្សិលមិញ បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ នៅ​ម៉ោង ៤ រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​កក្កដា​ស្អែក​នេះ នៅ​ព្រះបរមរាជវាំង​។​

​ថ្នាក់ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដឹកនាំ​ដោយ​សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី នឹង​ទូល​ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ អំពី​លទ្ធផល​នៃ​កិច្ចព្រមព្រៀង រវាង​គណបក្ស​ទាំងពីរ ដែល​ទើបតែ​សម្រេចបាន ក្នុង​កំណែទម្រង់​រដ្ឋ​សភា និង​កំណែ​ទ្រង់​គជប រួម​ទាំង​ការបញ្ចប់​វិបត្តិ​នយោបាយ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង​ចូល​រដ្ឋ​សភា ជាដើម​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា ថ្នាក់ដឹកនាំ​កំពូល របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ រួមមាន​៖ លោក សមរង្ស៊ី លោក​កឹម​សុខា និង​លោក​ប៉ុល​ហំ​ម​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងបី​រូប គឺជា​សមាសភាព ក្រុម​ចរចា​ថ្នាក់​កំពូល កាលពី​ថ្ងៃ​ទី​២២​កក្កដា​។​

​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទាក់ទង​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​២៣​កក្កដា​នេះ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២​កក្កដា រួមមាន​៖ សម្តេច​ហ៊ុន​សែន លោក​ស​ខេង និង​លោក​សាយ​ឈុំ​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ មិនទាន់​អាច​បញ្ជាក់​ថា ពេល​ណា​ទើប​បេក្ខជន​ជាប់ឆ្នោត​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ធ្វើ​សច្ចាប្រណិធាន នៅ​មុខ​ព្រះភ័ក្ត្រ​របស់​ព្រះមហាក្សត្រ ក្នុង​ព្រះបរមរាជវាំង មុន​នឹង​ចូលរួម​ប្រជុំ​រដ្ឋសភា​នោះទេ​។​

​នៅពេលនេះ លោក យឹម សុវណ្ណ បាន​អះអាង​ថា ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ដំណើរការ​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះហត្ថលេខា​ឯកភាពគ្នា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។​

​កិច្ចព្រមព្រៀង​រវាង​គ​ណ​បក្ស​ទាំងពីរ មាន ៦ ចំណុច ដែល​រួមមាន ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គជប សមាសភាព​គជប ៩ រូប តាម​រូបមន្ត ៤-៤-១ ហើយ​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់​ក្បាលម៉ាស៊ីន​រដ្ឋសភា តាម​រូបមន្ត ៧ ទល់ ៦ ជាដើម​។​

​លោក យឹម សុវណ្ណ បាន​អះអាង​ថា នៅពេល​ដែល​រៀបចំ​កំណែទម្រង់​តាម​កិច្ចព្រមព្រៀង​នោះ រួចរាល់​ពេលណា គឺ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ទៅ​ទទួល​អាសនៈ​នៅ​រដ្ឋសភា ពេល​នោះ​ភ្លាម​។​

​ការសម្រេចបាន​កិច្ចព្រមព្រៀង និង​ការសម្រេច​ចូល​រដ្ឋ​សភា របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ ត្រូវបាន​លោក យឹម សុវណ្ណ គូសបញ្ជាក់ថា មិនមែន​ជា​ការបែងចែក​អំណាច​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ តែ​ជា​ការ​ទៅ​ទទួល​យក​អំណាច ដែល​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត បាន​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៣៕

hunsen_samraingsy

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment