ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.!

  1. ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញតូចតាចបានឲ្យដឹងថា លោកព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តផ្ទៃប្រទេសតំបន់ ៦ បង្ការនិងបង្ក្រាប បទល្មើសរត់ពន្ធខុសច្បាប់ ពង្រាយមន្រ្តីគយនិងជនសុីវិល ចាំប្រដេញស្ទាក់កាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើបន្តិច បន្តួចនិងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់គាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយ។

ប្រភពពីឈ្មួញរកស៊ីដឹកបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយបានឲ្យដឹងថា លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ”បានពង្រាយមន្រ្តីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានា ក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅ ចាំដេញកាក់គាប ឡានដឹកទំនិញណា ដែលបើកហួសមិនចូល បង់លុយហើយត្រូវពិន័យមួយគុណនិងច្រើន ដងជាការព្រមាន។

ប្រភពអាជីវករកាលពីកន្លងទៅបញ្ជាក់ថា ទំនិញក្នុង១រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅទីតាំងខាងលើចំនួន៨០ មុឺនទៅ១ លានរៀលដែលដឹក ទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា រាល់ទំនិញទាំងឡាយដែលឆ្លងដែន ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចហើយដែរ? ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋ អ្វីទាំងអស់។ហេតុម្ដេចបានជាមានក្រុមមន្រ្តី គយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀតដែលចាំយកលុយស្រួលៗបន្ថែមទៀតដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលមិនខ្វល់អ្វីទាំអស់។

សូមបញ្ចាក់ថានៅក្នុងតំបន់៦ នេះមានការ ដឹកទំនិញបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយនិង ឥវ៉ាន់គ្រប់ប្រភេទចេញពីរប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំមានច្រកដូនរ័ត្ន ច្រកទ្វេរភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរ ជាតិត្រពាំងផ្លុង”ហៅស្ពានដែក”ច្រកបឹងជ្រោងនិងច្រកចាន់មូល.ច្រករបៀងផ្សេងៗទៀតប្រភពចំណូលលោក ព្រាប គារ៉ាត់”ហៅសិទ្ធ” និងបក្សពួក។
ប្រភពពីអាជីវករបានបន្ថែមទៀតថា រាល់ការដឹកទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តនានាឆ្ពោះទៅរាជធានីភ្នំពេញពួកគាត់ព្រួយ បារម្ភខ្លាំងណាស់ពីការដេញគាបជំរិតទាប្រាក់របស់ក្រុមមន្រ្តីគយនិងជនសុី វិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” មេគយចល័តផ្ទៃប្រទេសនិងបក្ខពួក គេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះមិនបានហូរចូលរដ្ឋផងទេដឹង? ព្រោះថារាល់ការផាកពិន័យទាំងនោះគេមិន ដែលឃើញលោកក្រុមគយចេញវិក័យបត្រពន្ធរដ្ឋ ឬកន្ទុយប័ណ្ណផាកពិន័យនោះឲ្យពួកគាត់ឡើយ។ប្រភពអាជីវករដដែលបានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តផ្ទៃប្រទេស បើអ្នកមិនធ្លាប់រកស៊ីទេគឺមើលមិនដឹងថាកន្លែងនោះជាអ្វីឡើយ ព្រោះគ្មានស្លាកសញ្ញាសំគាល់នោះទេ?មានតែឡានក្រុមមន្រ្តីគយនិងជនស៊ីវិលធម្មតាដាក់អំពូលភ្លើង២ គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។

ប្រភពបន្តថា មេគយតំបន់៦ ពង្រាយមន្រ្តី គយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាប យកលុយពីរថយន្តដឹកទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ហើយឃុប ឃិតបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញ ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួករបស់លោកគយប្រចាំនៅចំណុចខាងលើនេះ កំពុងល្បីល្បាញ យ៉ាងខ្លាំងដែលជា ហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗ។
ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័តផ្ទៃប្រទេសតំបន់៦កំពុងសប្បាយ​ចិត្តប្រមូល យកលុយពីរថយន្តដឹកទំនិញទាំងស្រប ច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទពីរវៀត ណាមរាប់សិបគ្រឿង​ក្នុងមួយថ្ងៃៗចូលហោ ប៉ៅរបស់មន្ត្រីគយចែកគ្នាធ្វើ មានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួន។រាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗគយផាកពិន័យមិនបានបង់ពន្ធចូលថវិការរដ្ឋឡើយ ពោលគឺតែងតែ សម្រួលយកលុយច្រើនៗរួចដោះលែងឲ្យរួចទៅវិញ ។
គួររំលឹកថា រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើត្រូវបង់ចាប់ពី ៨០ ម៉ឺនទៅ១ម៉ឺនរៀល ក្នុងមួយរថយន្តគឺត្រូវតែបង់ឲ្យខាងលោកមេគយ ឲ្យខានតែបាននិងតាមការកំណត់ បើមិនបង់ទេមិនអាចដឹកទំនិញបានឡើយ។
ពាក់ព័ន្ធករណីខាងលើនេះទើបអាជីវករ អំពានាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេ សលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីពុករលួយ លោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”មេគយចល័តផ្ទៃប្រទេសប្រចាំនៅតំបន់៦ និងបក្ខពួកផងទាន។ ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”ប្រធានគយចល័តផ្ទៃប្រទេសប្រចាំ ៦តំបន់និងបក្ខពួក រាល់ម៉ោងធ្វើការ៕មានត

 

Filed in: សង្គម

Recent Posts

Bookmark and Promote!