ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ធំជាងគេ​ម៉ា​ខេត្តក្រចេះ ហ៊ត់ ប៊ុន​គីម​និង​ប្រពន្ធ​ឈ្មោះ ធា​វី​និង​ម្តាយក្មេក​យាយ ៤៣​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ ១៦ ចំណុច​ប៉ោ​ដើម​ចេក ច្រកចូល​ក្រុមហ៊ុន​វៀតណាម​..​កម្ពុជា ៩៩៩៩

សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្នួល  ខេត្ត​ក្រចេះ បានឲ្យដឹងថា មកដល់ពេលនេះ មន្ត្រី​យោធា​ឈ្មោះ  ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​យោធា​.(​គ ៣)​នៃ​វរ​ការពារ​ព្រំដែន​លេខ ២០៤ នៅតែ​បន្ត​ប្រមូល ទិញ​ឈើ និង​ដឹកជញ្ជូន ឈើ​ចេញ​ពី​ចំណុច​ប៉ោ​ដើម​ចេក ( កា​៣ )​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចូល ទៅ​ស្រុក​យួន​យ៉ាង​រលូន​។  សកម្មភាព​លើ​ក​ឈើ ដាក់​រថយន្ត​យី​ឌុប​ខ្នា​ត​យក្ស ជាច្រើន​គ្រឿង​នៅ​ចំណុច​ប៉ោ​ដើម​ចេក​(  កា​៣ )​ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​ត្រូវ​គេ​ដឹងថា​ជា​ឈើ​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែល​ជា​មេបញ្ជាការ​យោធា​(​គ​៣)​។ ក្នុង​ពេល​ធ្វើ​សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​នោះ មាន​ទាហាន​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​ឈរ​យាមកាម​កន្លែង​លើក​ឈើ​មិន​ឲ្យ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទៅ​ជិត​បាន​ឡើយ​ក្នុងនោះ​អ្នកកាង​បទល្មើស​និង​ជួយ​ការពារ​មានដូចជា​ប៉ូលីស​សេដ្ធកិច្ច​និង​ប៉េអឹម​(pm)​ផ្ទៃ​ប្រទេស​និង​អ្នកកាសែត​២​នាក់​ជា​អ្នក​រត់ការ​និង​មើល​ផ្លូវ​ឲ្យ​ផងដែរ​។​

​មន្ត្រី​យោធា​នៅ​អង្គភាព​(​គ​៣) ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០៤ បានឲ្យដឹងថា សកម្មភាព​លើ​ក​ឈើ​ដាក់​រថយន្ត​យី​ឌុប​ធំៗ​បាន​ធ្វើឡើង​ជា​រៀង​រា​លើ​ថ្ងៃ ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឈ្មួញ​ជនជាតិ​យួន​ដែល​មក​ទទួល​ទិញ​ឈើ​ពី​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដល់​ទឹកដី​ខ្មែរ​តែ​ម្តង​។ ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​មិន​តែប៉ុណ្ណុះ​មាន​ទាំង​រថ​ន្ត​សាំ​យា់​ុ​ង​ជាច្រើន​គ្រឿង​ទៀត​បាន​ចូល​មក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ទីតាំង​ក្រុមហ៊ុន​9999​ខាងលើ ហើយ​ឈើ​ទាំងនោះ​ត្រូវ​គេ​ដឹក​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ត្រពាំង​ក្រញូង​ច្រករបៀង​ដេ​១៦​ចេញ​ទៅ​ស្រុក​យួន​ដោយ​សេរី​។ មន្ត្រី​យោធា​ក្នុង​អង្គភាព​(​គ​៣) បានបញ្ជាក់​ថា​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម កំពុង​សម្រុក​ដឹកឈើ​ពី​៧​ទៅ​៨​រថយន្ត​យី​ឌុប​ធំៗ​និង​រថយន្ត​សាំ​យ៉ុង​ច្រើន​ដឹក​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​រឺ​មក​រំខាន​នោះឡើយ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ដទៃទៀត កំពុង​ឃុបឃិត​ជួយ​បិទបាំង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែល​ជា​មេ​បញ្ជា្ក​ការ​យោធា​អង្គភាព​កងអនុសេនាធំ​លេខ​៣(​គ​៣) ដោយ​ក្នុង​មួយ​រថយន្ត​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ចំណាយ​ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ដើម្បី​អាច​ដឹក​ឈើ​ទៅដល់​គោលដៅ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម អាច​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​តូចតាច​មួយ​ចំនួន​យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ោ​ដើម​ចេក​( កា​៣ )​ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​រថយន្ត​យ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​មិន​បង្ក្រាប​។​

​ទាក់ទិន​ព័ត៏មា​នខាង​លើ​អ្ន​កព័ត៏មានយើង​មិនអាច​សុំ​ការពន្យល​ពី​រ​ខាង​ជំនាញ​ពាក់​ពន្ធ័​បាន​ឡើយ​។​

 

ck180304a1 ck180304a3 ck180304a2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!