ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក វ៉ា សុធា រង​កា​រិះគន់​ប្រព្រឹត្ត​អំពើពុករលួយ​

ភ្នំពេញ ៖ យោង​ប្រភព​ពី​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នៅ​ពេល​ថ្មីៗ​នេះ មាន​ការរិះគន់​និង​ខ្សឹប​ខ្សៀវ លោក រ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ រួម​គ្នីគ្នា​ម្ួយចំនួន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​មិន​ខ្លាចញញើត​ទៅ​នឹង​អង្គភាព ប្រឆាំង​អំពើពុរលួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​នោះ​ឡើយ ។  ប្រភព​បន្តថា លោក រ៉ា សុធា ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​ឆ្នាំ​មកហើយ​។

​ក្រុម​មន្ត្រី​បំរើ​ការងារ​ក្នុង​សាលាក្រុង​ភ្នំពេញ​សង្ឃឹមថា ការផ្លាស់ប្ដូរ​លោក ប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចូលនិវត្តន៍​ជំនួស​មកវិញ​ដោយ​ឯកឧត្តម​ឃួង​ស្រេងជា​អភិបាលនៃ​គណ​អភិល​រាជធានី​ភ្នំពេញ​ដឹកនាំ​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​ការងារ​មួយចំនួន​ក្នុង​សាលា​រាជធានី ភ្នំពេញ​មាន​ការ​ប្រសើរ​ឡើង ជាង​ជំនាន់​លោក ប៉ា សុជាតិ​វង្ស ដឹកនាំ​ជា​អភិបាល​រាជធានី​ភ្នំពេញ​នា​ពេលកន្លងមក នោះ​។​

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ក្រុមមន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​កំពុង​តែ​សម្ងំ​ស្ដាប់​ជឹង​មេ​ថ្មី  ដោយ​ចាប់ផ្តើម​មាន​ភាព​រំជើប​រំជួល​ស្វែងរក​ខ្នងបង្អែក​ថ្មី ។ កាលពី​សម័យ ឯក​ឌ​ត្ត​ម ប៉ា សុជាតិ​វង្ស ដឹកនាំ​គ្រប់គ្រង​មន្ត្រី​គេ​មើលឃើញ​ហាក់ដូចជា លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ក៏​ពុំ​សូវ​ស្តាប់​តាម​បទបញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​មាន​ប្រសិទ្ធភាព ១០០%​ផងដែរ ។​

​សកម្មភាព​ទាំងនេះ សម្ដែង​ឱ្យ​ឃើញ​ពី​ការ​មិនសូវ​គោរព ឬ​គោរព​តែ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ តែ​នៅ​ពីក្រោយ​ធ្វើ​ព្រងើយ កន្តើយ​ទៅវិញ បុគ្គល​លោក​វ៉ា សុធា បាន​ធ្វើ​រឹក​យ៉ាង សម្បើម​ដាក់​មន្ត្រីៗ​តូចតាច​ធ្វើ​ការងារ​នៅ​សាលា រាជធានី​ភ្នំពេញ យ៉ាង​ក្រអឺតក្រទម​បំផុត តាមរបៀប​បែងចែក​ការងារ និង​បក្ខពួក​និយម ផងដែរ​។​

​ក្រុម​មន្ត្រី​ដដែល​បាន​បន្តថា ពួកគាត់​ចាំ​មើល​របៀប​ដឹកនាំ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី តើ​និង​រៀបចំ​រចនាសម្ព័ន្ធ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ ឲ្យមាន​តម្លាភាព​និង​ចាត់ការ​ក្រុមមន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​ថវិកាជាតិ​ជាក់​ជា​ពុំខាន​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូច​ត​ច​សាលាក្រុង​ដដែល​បាន​លើកឡើង​ថា   បុគ្គល វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​បក្សពួក​ដែល​បាន​កាន់​អំណាច​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ ពេញទំហឹង​ដោយ​គ្មាន​នរណា​ចាត់វិធានការ​ឡើយ ។

​ដោយ​អាង​លើ​អំណាច​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ លោក​វ៉ា​សុធា​និង​បក្សពួក បានធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​ស៊ី​ឡាក់ កិប​កេង ស៊ី​ពីលើ​ជំនាញ​តាម​រយៈ​គ្រប់​សព្វសារពើ​នៃ សាលា​រាជធានី​ភ្នំពេញ ទើប​ធ្វើឱ្យ​លោក​វ៉ា សុធា និង​បក្សពួក​គ្រប់ទឹក​ធ្វើ​មាន​ធ្វើ​បាន​សល់​លុយកាក់​ឡាន និង​ដី​ឡូតិ៍ ភូមិគ្រឹះ​រហូត​គាត់​ទាំង អស់នោះ ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​មហាសាល​ហ៊ី​ហារ​មិន​ចាញ់​ឧត្តម​មន្ត្រី​ឧកញ៉ា​នោះឡើយ ។​

​កត្តា​ទាំងអស់​នេះ​បាន​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សម្លេង​ឆ្នោត​ពីរ​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ជា​បន្តបន្ទាប់​ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្ត​តាម​បទ​បញ្ជា​ថ្នាក់លើ​មេ​កើយ​របស់ខ្លួន​ប្រឆាំង​ទៅនឹង​ការ​កំណែទម្រុង​សុីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុ​ជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៑ុន​សែននាយករដ្ឋមន្ត្រី​នឹង​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា ។​

​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា​លោក​រ៉ា​សុធា​និង​បក្សពួក​តែងតែ​ប្រព្រឹត្ត​សកម្មភាព​ទុច្ចរិត​ដោយ​ឃុបឃិត​គ្នា​ប្រើល្បិច​កិប​កេងប្រវញ័​ដកយកផ​ល​ប្រយោជន៍​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​ពី​គម្រោង​សាងសង់​អគារ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា​តាម​ខណ្ឌ​ទាំង​12​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ភូតភរ​កុហក​កេងប្រវញ្ច័​យក​ថវិកា​របស់​រដ្ឋ​តាមរយះ​ការស្ថាបនា​សួនច្បារ​ការដាក់​លូ​តូច​ធំ​ការស្ថាបនា​ផ្លូវ​ថ្នល់​ស្ពាន​ផ្លូវ​ក្រវាត់ក្រុង​ភ្នំពេញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​ការរៀបចំ​កែលំអ​អំពូល​ភ្លើង​បង្គោល​ភ្លើង​និង​ជួសជុល​អ្វីៗ​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​។​ល​។​ទង្វើ​ទាំងអស់នេះ​គឺ​បាន​ផ្ទុយ​ពី​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ប្រឆាំង​ទៅនិង​បទ​បញ្ជា​០១​ចុះ​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ​២០១៦​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ពាក់​ពន្ធ័​ព័ត៏មាន​ខាងលើ​នេះ​អ្នក​សារព័ត៏មាន​យើង​មិនអាច​សុំ​ការពន្យល់​បាន​ពីរ​លោក​រ៉ា​សុធា​បាន​នោះទេ​៕

 

phnpnhgovernor

Filed in: តាមដាន​សង្គម, ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!