ភ្នំពេញ៖តាមប្រភពរាយការណ៍ពីពលរដ្ឋរស់ នៅសង្កាត់ទន្លេបាសាក់ បានអោយដឹងថា ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀត របស់ជនជាតិ ចិនដែលមានយីហោ”ហ័ងសុឹហូលីដេ”មួយកន្លែងចុះពីស្ពានហង្ស បត់ឆ្វេងបន្តិចនៅខាងឆ្វេងដៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការអោយពលរដ្ឋខ្មែរនិងជនជាតិចិន ប្រុស ស្រី ក្មេង ចាស់ ចូល លេងល្បែងយ៉ាងគគ្រឹកគគ្រេងទាំងយប់.ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់! មិនទាន់ចាត់កម្លាំងជំនាញក្រោមឱវាទចុះ មកធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ!។
ប្រភពបន្តអោយដឹងថា បុគ្គលដែលហ៊ានបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតយីហោ “ហ័ងសុឹហូលីដេ” មួយកន្លែងនេះ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយទើបហ៊ានបើកល្បែងអោយពលរដ្ឋខ្មែរនិងជនជាតិចិនលេងតាមទំនើង ចិត្តមិនញញើតអ្វីទាំងអស់។
មជ្ឈដ្ឋានខាងក្រៅក៍ដូចពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រីខុសច្បាប់ដែលមានយីហោ”ហ័ងសុីហូលីដេ” ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើត្រូវបានមហាជន រិះគនថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានខ្នងបង្អែករឹងមាំនោះទេ! ម្ល៉េះម្ចាស់ បនល្បែង ហ្គេមបាញ់ត្រីខុសច្បាប់យីហោ “ហ័ងសុឹហូលីដេ”មិនអាចសាងភាពល្បីល្បាញនៅលើទឹកដី ខណ្ឌ ចំការមន បានឡើយ។
ជាងនេះទៅទៀត ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទ របស់ ជនជាតិចិន យីហោ”ហ័ង សុឹហូលីដេ”ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន មួយកន្លែងនេះកំពុងបើកដំណើរការអោយពលរដ្ឋ ខ្មែរនិងជនជាតិចិនបើកលេងយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មានវិធានការបង្កាប នោះទេ!ធ្វើអោយមហាជនក៍ដូចប្រជាពលរដ្ឋមូលដ្ឋានដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែលសម្ងំទទួលលាភ សក្ការៈពីម្ចាស់បនល្បែងសុីសងខាងលើ រួចរាល់អស់ ហើយទេដឹង? ទើបមិនហ៊ានបង្រ្កាប។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសព្វថ្ងៃមានការព្រួយបារម្ភភ័យ ខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម.ចោរលួច. ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ.គ្រឿងញៀនប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វ ផ្សាយ ដើម្បីពាំនាំដំណឹងអំពីសកម្មភាពក៏ដូចព្រឹត្តិការណ៍ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប! ជុំវិញករណីទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀត របស់ជនជាតិចិន យីហោ”ហ័ង សុឹហូលីដេ”ស្ថិតក្នុងភូមិសាស្ត្រខាងលើសូមអំពាវនាវដល់លោកឧត្តមសេនី យ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ.លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយីឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់នៅក្នុងមូលដ្ឋានភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាពដើម្បី ពង្រឹង សន្តិសុខ សង្គម ៕មានត