ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឧកញ៉ា ឌី​ឌុ​ក និង​ក្រុមហ៊ុន សំ អឿន សុវណ្ណ កំពុង​សហការ​គ្នា​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ដោយ​ចំហរ​ជា​សាធារណៈ តើ​មាន​ន​ណា​នៅ​ក្រោយខ្នង ?

ព្រះវិហារ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែ​ប បាន​រាយការណ៍​មក​ថា លោក​ឧ​កញ្ញ៉ា ឌី​ឌុ​ក និង​ក្រុមហ៊ុន សំអឿន​សុវណ្ណ កំពុងតែ​ប្រមូល​ទិញ​ឈើ​យ៉ាងច្រើន​ពី​ខាងក្រៅ ដើម្បី​ដឹក​ចូល​ទៅ​អារច្រៀក យ៉ាង​ទ្រហឹង​លឺ​សម្លេង​អឹងកង​ពេញ​ស្រុក​ឆែ​ប រូ​ច​ដាក់​គរ​គំនរ​ដូច​ភ្នំ សម្រាប់​ដឹក​ចេញ​បន្ត យកទៅលក់​នៅ​តាម​ដេប៉ូ​ឈើ​នានា​ជាច្រើន​កន្លែង និង​មួយចំនួនទៀត​ដឹក​ចេញ​ទៅ​ក្រៅប្រទេស​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​ទទួលបាន​លុយ​ទាំង​ដុំៗ ជ្រក​ក្រោម​រូបភាព ក្រុមហ៊ុន​ស្របច្បាប់​។

​ប្រមុខ​រាជរដ្ឋាភិបាល នា​ពេល​កន្លង​ទៅ​ក៏​បាន​ចេញ​បទបញ្ជា​ឲ្យ​បង្ក្រាប​និង​ទប់ ស្កាត់​នូវ​បទល្មើស​ព្រៃឈើ គ្រប់​រូបភាព​ឲ្យ​ខាន​តែ​បាន ក៏ប៉ុន្តែ​អនុ​សាស្ត្រ​នេះ​មិន​ត្រូវបាន ក្រុមហ៊ុន​សំ អឿន សុវណ្ណ និងឧ​កញ្ញា ឌី​ឌុ​ក គោរព​និង​អនុវត្តន៍​តាម​នោះ​ទេ បច្ចុប្បន្ន​កំពុងតែ​រួមដៃគ្នា​ដំឡើង​រោងចក្រ​អារឈើ​ខ្នាត​យក្ស និង​ម៉ា​សិុន​ធំៗ មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ឲ្យ​វិនាស​ហិនហោច​ទាំងនេះ នៅ​មិនទាន់មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ដឹងលឺ​នៅ​ឡើង​ទេ ឬ​ក៍​ធ្វើ​មិនដឹង​? ។​

​ប្រភព​មជ្ឈដ្ឋាន​ពលរដ្ឋ​រិះគន់ថា ក្រុមហ៊ុន​មួយ​នេះ​ថែម​ទាំង​ហ៊ាន​ប្រកាស​ជា​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់​ក្បែរ​ព្រៃ​នោះ នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់​យកទៅ​លក់​ឲ្យដល់​ក្នុង​រោងចក្រ​អារ​ឈើ​របស់​ពួកគេ ដោយ​បើកចំហរ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ញញើត​ច្បាប់ ក្នុងនោះ​មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ូលិស អាវុធហត្ថ ដាក់ពង្រាយ​នៅតាម តូប​ក្រោម​ដើមឈើ រង់ចាំ​រាប់​ចំនួន​គោយន្ត​ដឹក​ឈើ និង​រថ​ន្ត​យី​ឌុប​ធំៗ និង​នៅ​ជួយ​ចាំ​ការពារ សុវត្ថិភាព​អ្នកដឹកឈើ ព្រម​ទាំង​គេ​កត់ត្រា លេខ​រថយន្ត​ណា​ចម្លែក រាយការណ៍​តាម​ទូរស័ព្ទ ទៅ​គ្នីគ្នា​របស់​ពួកគេ ដើម្បី​ឲ្យ​តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ចូល​ទៅក្នុង​ទឹកដី​នៃ​អាណាចក្រ រោងចក្រ​អារ​ឈើ​របស់​ពួកគេ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  បានដាក់​បញ្ជា និង​ឲ្យ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​អនុញ្ញាត ឲ្យប្រើ​ឧទ្ធម្ភាគចក្រ យោធា​២​គ្រឿង សម្រាប់​ប្រតិបត្តិការ តែ​បែរជា​លោក​ឧកញ៉ា ឌី ឌុ​ក នៅតែ​ហ៊ាន ធ្វើ​សកម្មភាព​ប្រព្រិត្តបទ​ល្មើស​ព្រៃឈើ​ដោយ​បើកចំហរ ហើយ​ថែមទាំង​បាន​ដំឡើង​ម៉ាស៊ីន​អារឈើ​ខ្នាត​យក្ស អារច្រៀក​ឈើ​ធំៗ​កងរំពង​ពេញ​ព្រៃ និង​ដឹកជញ្ជូន​ឈើ​ប្រណិត ឈើ​លេខ​២​ស្ទើរ​ខ្ទេច​ផ្លូវ នៅក្នុង​ស្រុក​ឆែប ជាប់​ព្រំប្រទល់ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ សកម្មភាព​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅតែ​មើលឃើញ រូបភាព​ដដែលៗ​ថា បទបញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហាក់បីដូច​ជា​មិន​មាន​ប្រសិទ្ធភាព​ល្អ​ចំពោះ ឧកញ៉ា​គ្រាក់ៗ ដែល​ចូលចិត្ត​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះឡើយ ៕

 

img20170820a-(1) img20170820a-(4) img20170820a-(3) img20170820a-(2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!