ត្បូងឃ្មុំ ៖ ក្រុមមន្ត្រីគយ .កាំកុងត្រូលនិងអន្ត្រោប្រវេសន៍ ឈ្មួញមួយចំនួនដែលរកស៊ីដឹកទំនិញគេចពន្ធ និង បង់ពន្ធបិនគ្រប់ដែលដឺកពីរប្រទេសវៀតណាមចូលមកស្រុកខ្មែរបន្តិចបន្តួចបានឲ្យអ្នកសារព័ត៏មានយើងដឹងថា ថ្មីៗនេះប្រធានការិយាល័យគយ និង រដ្ឋាករច្រកទ្វារដូង ៧ដើម ដែលទើប់មកកាន់ជាមេ សាខាគយខេត្ត ត្បូងឃ្មុំ នោះហាក់កំពុងត្រូវប៉ាន់ឡើងយីអ៊ុនបំផុត ដែលករណីប្រព្រឹត្តអំពើពុករលួយរបស់គាត់គឺកំពុងតែល្បីល្បាញខាងជម្រិត មន្ត្រីជំនាញខាងក្រោមឱវាទឱ្យ បង់លុយ ប៉ុស្តិ៍គោលដៅមកឱ្យ ខ្លួន និង គាបកក្រុមឈ្មួញរកសុីបន្តិចបន្តួច្ច និង មេឈ្មួញបទល្មើសព្រៃឈើមួយចំនួនឱ្យចូលបង់ លុយជើងលុយខែមួយចំនួនយ៉ាង គ្រប់ទឹកមិនគួរបើអង្គភាព ប្រឆាំងអំពើពុករលួយមើលរំលងនោះទេ ។
តាមក្រុមឈ្មួញ និង មន្ត្រីលើកឡើងថា ថ្មីៗនេះមានការដឹកជញ្ជូនឈើខុសច្បាប់ និង ការហូរចូលទំនិញបង់ពន្ធមិនគ្រប់ដែលគេសង្កេតឃើញ លោក នូ ស៊ីថា បាន ប្រើឥទ្ធិពលរបស់ខ្លួនប្រៀប បាននឹងស្តេចត្រាញក្ដាប់ ចំណូលសេដ្ឋកិច្ចយ៉ាងណែន ពេញដៃ មិនដែលក្រែងញញើតពីអង្គភាព ប្រឆាំងអំពើ ពុករលួយនោះទេ ។ ហើយឈ្មួញទាំងតូចទាំងធំសុទ្ធ តែញាក់សាច់គ្រប់ៗគ្នាមិនសូវ ហ៊ានក្អកជាមួយលោក នូ ស៊ីថា ដែលជាមេគយដ៏មហិមាប្រចាំ អាណាចក្រខេត្តត្បូងឃ្មុំនោះទេ ។មិនតែប៉ុណ្ណោះ មន្ត្រីតូចតាចមួយចំនួនបានរអ៊ូរទាំថា កាលពីមុនពួកគេអាចរកចំណូលពីការងារកំប៉ិកកំប៉ុកបានតាមរយៈការបន្តក់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ឈើ និង ឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់គ្រាន់រួចថ្លៃបាយឬទុកផ្ញើឱ្យប្រពន្ធកូនរៀងរាល់ពេលដាច់ខែបានខ្លះៗ ។
តែឥឡូវ ចាប់តាំងពីពេលដែលរាជរដ្ឋាភិបាលប្រកាសបង្កើត ខេត្ត ត្បូងឃ្មុំ មកនោះ ហើយក៏ត្រូវ លោក នូ ស៊ីថា ក៏បាន ចាយលុយតូរត់ការឡើងធ្វើជា ប្រធានសាខាគយខេត្ត ត្បូងឃ្មុំថ្មីនោះ ដែលគេដឹងថា ជាប្រភពចំណូលគ្រប់បែបយ៉ាងមិនចេះ រីងស្ងួត និង ត្រូវ លោក នូ ស៊ីថា ក្តោបយ៉ាងណែនពេញដៃ មិនឱ្យរបូតដល់ដៃមន្ត្រីតូចតាចនោះទេ ហើយជាធម្មតាលោក នូ ស៊ីថា បានប្រើប្រាស់លោក យឹម វណ្ណៈ ជា មេគច្រកដូង៧ដើមជាសេនាធិការឱ្យកាន់ការងារសេដ្ឋកិច្ចប្រមូលលុយយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ។
បើតាមក្រុមអ្នករកស៊ីដឹជញ្ជូនឈើខុសច្បាប់មួយចំនួនបានឱ្យដឹងថា លោក នូ ស៊ីថា បានតាំងខ្លួនជាស្តេចត្រាញ់ដ៏មានឥទ្ធិពល ប្រចាំច្រកដូង៧ដើមយ៉ាងល្បីខាងគោះគាបជំរិតធ្វើស្រែលើខ្នងអាជីវករក្រុមឈ្មួញ និង គៃបំបាត់ពន្ធរដ្ឋជាយូរឆ្នាំមកហើយ ។ហើយដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានអាស្រូវនោះ លោក នូ ស៊ីថា ក៏បានពង្រីកអំណាចកាន់តែខ្លាំងបន្ទាប់ពីឡើងតំណែងជា មេគយ ខេត្ត ត្បូងឃ្មុំពេញផ្ទៃ ហើយនោះគឺ លោក នូ ស៊ីថា ដែលជាអតីតជាឈ្មួញរកស៊ីឈើ និង មានខ្នងបង្អែកក្រាស់ពីលោកឧកញ៉ា ម្នាក់ ដែលជាឈ្មួញរកស៊ីឈើធំជាងគេប្រចាំ ភូមិភាគ ឦសានផងនោះទើបធ្វើឱ្យ លោក នូ ស៊ីថា ឡើងដៃគាបជម្រិតជាន់កឈ្មួញប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុក ។
ផ្ទុយទៅវិញ ក្រៅពីប្រើជំនាញគាបគោះទៅលើក្រុមឈ្មួញ យ៉ាងស្ទាត់ជំនាញហើយនោះ គឺលោក នូ ស៊ីថា ក៏បានគៀងគរហៅក្រុមឈ្មួញបទល្មើសព្រៃឈើ និង បទល្មើស សេដ្ឋកិច្ចស្ទើរគ្រប់ប្រភេទឱ្យមកចូលតាមច្រករបស់ខ្លួនងាយស្រួលឱ្យខ្លួនក្នុងការកើបយកចំណូលបទល្មើសសេដ្ឋកិច្ច ទៅធ្វើមានបានផ្ទាល់ខ្លួន យ៉ាងត្រេកត្រអាលបំផុតមិនគួរបើលឯកឌត្តម អូន ព័ន្ធមុនីរ័ត្ន និង ឯកឌត្តមមេគយធំ គុណ ញឹម មើលរំលងនោះទេ៕