ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.!

ព្រៃវែង៖ ប្រភពពីអាជីវករនិងឈ្មួញរកស៊ី ដឹកជញ្ជូនស្រូវចូលទៅប្រទេសវៀតណាមបានអោយដឹងថា លោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើ ពុករលួយប្រើកូនចៅរបស់ខ្លួនឱ្យដើរប្រមូល លុយពីរថយន្តដឹកស្រូវក្នុង១ជើងៗចំនួន ៣០ .០០០មុឺនរៀលជាកំហិតនិងគាបយក លុយពីជនជាតិវៀតណាម ដែលចេញចូលមកលេងល្បែងសុីសងនៅកាស៊ីណូ777 ក្នុងម្នាក់ៗ ចាប់ពី៣០ម៉ឺនដុងទៅ៥០ ម៉ឺនដុង “លុយវៀតណាម” ក្រោមរូបភាពបិទភ្នែកបោយដៃបើកភ្លើងខៀវអោយមេខ្យល់នាំជន ជាតិវៀតណាម ជិះទូកវាងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដើម្បីចេញចូលឆ្លង ដែន ចូលមកលេងល្បែងក្នុងកាស៊ីណូ777 ដោយពុំមានការត្រួតពិនិត្យលើលិខិតស្នាម ឬប៉ាស្ព័រអ្វីឡើយ។

ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើកដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់លុយអោយមន្ត្រីនគរ បាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រី ចំនួន ៣០.០០០មុឺន រៀលជាកំហិត និងបង់ឱ្យបេនចំនួន ១០.០០០មុឺនរៀល សរុប ១ជើងបង់អស់ ៤០.០០ ០មុឺនរៀលមិនអាចតវាបាន។
ប្រភពអាជីវករដដែលបានបន្តទៀតថា មិន មែនតែខ្លួនម្នាក់ ឯងនោះទេ ដែលត្រូវបង់ លុយឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនោះ (ពោលគឺ) មានអាជីវករជាច្រើនទៀត ក៏ត្រូវបង់លុយឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចគ្នា រួមទាំងរូបគាត់ផងដែរ!ដោយគ្មាននរណាម្នាក់អាចតវ៉ាគេចផុតពីការបង់លុយនោះឡើយ។ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់សិបគ្រឿងបានដឹកជញ្ជូនស្រូវពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀត ណាម នៅច្រកទ្វារព្រំដែនអន្តរ ជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេងជាប្រភពចំណូលដ៍ធំរបស់លោកនាយប៉ុស្តិ៍។
ប្រភពពីមន្ត្រីក្រោមឱវាទបានលួចបង្ហើបថា លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានប្រើជនស៊ីវិលឈ្មោះ ណាង ឱ្យដើរប្រមូលសេដ្ឋកិច្ចចូលហោប៉ាវ តាមរយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។

ជាក់ស្ដែងរាល់ថ្ងៃជនជាតិវៀតណាម ដែលចូលមកលេងល្បែងសុីសងក្នុងកាស៊ីណូ777 នៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់លុយឱ្យ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិបន្ទាយចក្រី យ៉ាងទៀងទាត់ ទើបអាចជិះ ទូកឆ្លង ដែន វាងច្រកទ្វារព្រំដែនអន្តរជាតិមកលេងល្បែងដោយ សេរីបានគឺត្រូវបង់លុយឱ្យនគរ បាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងម្នាក់ៗចាប់ពី ១០ម៉ឺនដុងទៅ ២០ម៉ឺន ដុងលុយវៀតណាម ។ក្នុងនោះបើជនជាតិ វៀតណាម ដែលនៅឆ្ងាយពីព្រំដែន ឬខេត្តផ្សេងៗ ហើយឆ្លងដែនមកលេងល្បែងនៅកាស៊ីណូ777 លើដីខ្មែរ ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។គឺត្រូវបង់លុយអស់ចាប់ ពី៣០ម៉ឺនដុងទៅ ៥០ម៉ឺនដុង “លុយ វៀតណាម” សម្រាប់ម្នាក់ ៗទើបពួកគេ អាចជិះទូកចេញចូលឆ្លងដែនពី វៀតណាម~ កម្ពុជា និងពីកម្ពុជា~ទៅវៀត ណាម ដោយវាងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានយ៉ាងរលូនរាល់ថ្ងៃ។ ប៉ុន្តែក្នុងនោះមានមេខ្យល់ជា អ្នក ដឹកនាំនិងប្រមូលលុយមកប្រគល់ឱ្យលោកនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។
អាជីវករអ្នកដើរទិញស្រូវពីកសិករ រួច ដឹកជញ្ជូនមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រី សូមស្នើដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រួមនឹងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នីតិកាលទី ៧ គួរពិនិត្យស្រាវជ្រាវអោយសុីជម្រៅលោក វរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនិងបក្សពួកដែលប្រព្រឹត្តភាពមិនប្រក្រតី ពុករលួយ គាបយកលុយពីក្រុមឈ្មួញដឹកស្រូវចូលប្រទេសវៀតណាម និងបើកភ្លើង ខៀវអោយឈ្មួញវៀតណាមដឹកបន្លែផ្លែឈើ ត្រីសាច់ ទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះមិនធ្វើការបង្រ្កាប។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនិងបក្សពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!