ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ” មានជ័យ”ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.!

ខេត្តក្រចេះ ៖ប្រភពពីម្ចាស់រថយន្តដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មាន ជ័យ” ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានអោយដឹងថា លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មាន ជ័យ” ផ្លូវជាតិលេខ៧ស្រុកស្នួលនិងបក្សពួក កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយដោយមានការបើកដៃពីសំណាក់លោកសាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តក្រចេះផងដែរ។

ហេតុនេះសូមលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត” មានជ័យ” ផ្លូវជាតិលេខ៧ស្រុកស្នួល ខេត្តក្រចេះ ដែលប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយដែលប្រព្រឹត្តរបៀបអំពើពុករលួយតាមអំពើចិត្ត។ ដូចនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរបណ្ដែតបណ្តោយអោយលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ​”ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ តទៅទៀតនោះទេ។

ប្រភពមន្ត្រីនៃមន្ទីរសាធារណការខេត្តក្រចេះបានខ្សឹបខ្សៀវថា លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ” ស្រុកស្នួល ខេត្តក្រចេះ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តទៅបានគឺដោយសារមានការបើកដៃពី សំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តក្រចេះ ជាអ្នកបើកភ្លើងខៀវ អោយប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយប្រព្រឹត្តរបៀបពុករលួយតាមអំពើចិត្តមិនញញើត អង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។ ដែលបញ្ហានេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធា​រណការនិងដឹកជញ្ជូន និងលោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យទប់ស្កាត់ ភាពមិនប្រក្រតីពុករលួយរបស់លោក នូ សុវណ្ណា ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ”ផ្លូវជាតិលេខ៧ ស្រុកស្នួល ផងទាន!ព្រោះថាលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត”មានជ័យ” ផ្លូវជាតិលេខ៧ស្រុកស្នួលនិងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ប្រព្រឹត្តរបៀបអំពើពុករលួយមិនខ្វល់ពីមហាជនរិះគន់អ្វីទាំងអស់។

បើតាមប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលនិងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ” ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានបន្តអោយដឹងថា បើទោះបីពួកគាត់ផ្ទុកលើស ទម្ងន់ឬមិនលើសទម្ងន់ក៍ត្រូវបង់លុយរបៀប ពុករលួយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ”ផ្លូវជាតិលេខ៧ស្រុកស្នួល ខេត្តក្រចេះមិនអាចតវ៉ាបាន។

ប្រភពដដែលបន្ថែមអោយដឹងទៀតថាលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត “មានជ័យ”ផ្លូវជាតិលេខ៧ស្រុកស្នួល ខេត្តក្រចេះនិងបក្សពួកឃុបឃិតអោយឈ្មួញធំៗផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ ជញ្ជីងថ្លឹងដោយមិនបាច់ចូលថ្លឹងក៍បានអោយតែក្រុមឈ្មួញទាំងនោះបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ជាការស្រេចគ្មានបញ្ហា។ដូច្នេះហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត” មានជ័យ “ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះដែលកំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹង លុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយនេះផងទាន។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn- tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះនិងលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត”មានជ័យ”ផ្លូវជាតិលេខ៧ស្រុកស្នួល ខេត្តក្រចេះ និងបក្សពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!