ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ព្រៃឈើ​ខាងក្រៅ​បាត​អាង​រង​ការកាប់បំផ្លាញ​ពីរ​ឈ្មួញ​ធំៗ​លេស​មាន​អាជ្ញាប័ណ្ឌ​ទំនប់​វារី​អគ្គិសនី​សេ​សាន្ត​២ .!

ខេត្ត​ស្ទឹងត្រែង ៖ ថ្មីៗ​នេះ​ប្រភព​ពី​ប្រជា​សហគមន៍​នៅ​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ការិយាល័យ​​សារព័ត៏មាន​យើង​ដឹង​ថា ៖ មកដល់​ពេល​នេះ​ឈ្មួញ​ឈើ​ធំៗ​មួយចំនួន​ដែល​គេ​ស្គាល់​មុខ មាន​លោក គិត ម៉េង និង​មេ​ឈ្មួញ​ព្រៃឈើ​ដ៏​ធំ​បំផ្លាញ​ព្រៃឈើ​ប្រចាំ​ស​ត្ស​វត្ស​នេះ​ឈ្មោះ លឹម ប៊ុណ្ណា ( ហៅ​ខ្នា ) នៅតែ​បន្ត កាប់​ឈើ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ដ​ក្រោម​២ យ៉ាង​ពេញបន្ទុក យកទៅ​លក់​ឲ្យ​យួន បើទោះបី​ទំនប់​វា​រី​អគ្គិសនី​នោះ​ត្រូវ​ស្ថាបនា​រួចរាល់​ទៅ​ហើយ​ក៏​ដោយ​។​បញ្ហា​នេះ​ដែរ​តាម មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​ការរិះគន់​ឲ្យដឹងថា ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​នេះ បាន​សាងសង់​ស្ពាន​បណ្ដែត​ទឹក​មួយ​នៅ​ខាងក្រោម​ទំនប់​ជា​យុទ្ធសាស្ដ្រ​លួចលាក់ ដើម្បី​សម្ងំ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងទន្លេ​ចូល​មក​ផ្ទៃ​អាង​ដើម្បី លួច​យក​ឈើ​ខុសច្បាប់​ទាំងនោះ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។ ហើយ​ដែល​មក​ដល់ពេលនេះ បញ្ហា​នោះ​វា​ស្ថិត​នូវលើ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក សាយ  សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែល​គួរតែ​គិត​យ៉ាង​ណា ? ដែល​មាន​ទាំង​ភ័ស្តុតាង​ជាច្រើន​ត្រូវបាន​គេ​រកឃើញ​ការកាប់​ឈើ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​អាង​ដែល​ជា​ដែន​ព្រៃ​ហាមឃាត់​ដឹក​ចូល​ក្រុមហ៊ុន​ពី​សំណាក់​សហគម​ន៏ ជនជាតិ ប្រជាពលរដ្ឋ និង​មាន​ការចុះផ្សាយ​ពី​កាសែត​អន្ដរជាតិ និង​កាសែត​ក្នុងស្រុក ក៏​ដូចជា​សង្គម​ហ្វេ​ស​បុក​បង្ហោះ​ព្រោងព្រាត ប៉ុន្ដែ​មិន​ត្រឹមតែ​មិន​ទប់ស្កាត់ ឫ​បង្ក្រាប​នោះ​ទេ បែរ​ជា​កាន់តែ​ឲ្យ​ឈ្មួញ​បំភ្លៃ​ការពិត ថែម​ទាំង​បណ្ដែតបណ្ដោយ​អោយ​ក្រុម​ឈ្មួញ​បន្ដ​ការកាប់បំផ្លាញ​ព្រៃឈើ​ជា​បន្ដ​នៅក្រៅ​បាត​អាង ក្នុង​តំបន់​ដែន​ព្រៃឈើ​ព្រះរាជក្រឹត្យ​នៅ​ស្រុក​សេ​សាន និង​តំបន់​ស្រែ​ពក យ៉ាង​មហន្តរាយ​បំផុត​។​

​មិនតែប៉ុណ្ណោះ​តាម​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ចាស់ បាន​រិះគន់​ឲ្យដឹងទៀតថា   ដូច​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា កន្លងទៅ​គឺ​ក្រុម​អ្នក​ភូមិ​សហគម​ន៏ ជនជាតិ បាន​ប្រទះឃើញ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើមូល​តាម​ទូក​ធំៗ​ពី​ត្រើយម្ខាង​នៃ​ទន្លេស្រែពក រាប់សឹ​បទូក​ទាំង​ខ្សែៗ​ទៅកាន់​ទីសម្ចត​ហើយ​លើកដាក់​លើ​រថយន្ត​យី​ឌុប​ធំៗ​ចាំ​ទទួល​ដឹក​ចេញពី​តំបន់​នោះ​ជា​ប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ​ទៅកាន់​ព្រំដែន​យួន​ឆ្លងកាត់​ខេត្ត​ក្រចេះ​ស្រុក​ស្នួល​តាម​ច្រក​វ៉ា​លឺ ។​

​ប្រភព​បានឲ្យដឹង​ទៀតថា  នៅក្នុង​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​មាន​រោងចក្រ​អារឈើ​ដ៏​ធំ​មួយ និង​មាន​ម៉ាស៊ីន​សម្រាប់​អារច្រៀក​ឈើ​ដើម្បី​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ផងដែរ​។​

​ជាងនេះទៅទៀត​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​សេ​សាន​២​ក៏ បានឲ្យ​ដឹង​ផងដែរ​ថា  គឺ​ក្រុម​មេ​ឈ្មួញ​មាន​ងារ​ឧកញ៉ា​ម្នាក់​ដែល​គេ​បាន​ហៅ​ថា  ជា​ក្រុម​ឧកញ៉ា​ជ័យ ឧកញ៉ា​តាំង​វិរ៉ា​ដា ក្រុម​សាន ច​យ និង​ក្រុម​អ៊ុក គឹម​សាន្ដ បាន​ជួល​ក្រុមហ៊ុន​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ អោយធ្វើ​ស្ពាន​បណ្ដែត​ទឹក​ចល័ត​មួយ​ដែល​ពួកគេ​អាច​ដឹក​ជញ្ជូន​ឈើ​រាប់សិប​តោន​ឆ្លងកាត់​ទន្លេស្រែពក​មិន​ពិបាក ជាង​ដឹក​តាម​ក្បូន និង​តាម​រថយន្ដ ដើម្បី​ជា​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​ឈើ​បន្ដ​សុ​វត្ថ​ភាព​ពី​ក្រៅ​បាត​អាង ចូល​ក្រុមហ៊ុន និង​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ចម្លង​ទៅ​លក់​ស្រុក​យួន ។​

​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ក៏​បានឲ្យ​ដឹង​ដែរ​ថា​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ដឹក​ឈើ​ឆ្លងកាត់​ស្ពាន​បណ្ដែត​ទឹក​នោះ​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ហើយ​ថា​.​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ជា​ឧកញ៉ា​នោះឡើយ​។ ហើយ​ក្រុម​មន្ត្រី​អាជ្ញាធរ​ឃុំ​ស្រែគរ បាន​បញ្ជាក់​ផង​ដែរ​ថា ត្រឹម​អាជ្ញាធរ​ឃុំ ស្រុក ទំនង​មិន​មាន​អំណាច​ទៅ​អាច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​មេ​ឈ្មួញ​ឧកញ៉ា​ទុច្ចរឹ​តរា​ប់ភ្លេច​ជា​អាយ៉ងរ​បស់​ឧកញ៉ា គិត ម៉េង នោះបានទេ គឺ​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ថ្នាក់លើ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ដ​ប៉ុណ្ណោះ ហើយ​ឯ​ធ្វើ ឫ​ធ្វើ​ពៀ​មិន​ចុះ​បង្ក្រាប​នោះ​វា​ជា​រឿង​របស់​ថ្នាក់លើ រដ្ឋ​មន្ត្រី​ជំនាញ​ទាំងពីរ និង​ក្រុម​អន្ដ​រះ​ក្រសួង​របស់​អាវុធហត្ថ​ផ្ទៃ​ប្រទេស​នោះឯង ។​ប៉ុន្តែ​មកទល់​ពេល​នេះ​គ្មាន​នរណា​ទទួលខុសត្រូវ​នោះទេ​ក្រៅ​ពី​ទទួល​លាភ​សក្កា​រះ​អំពើពុករលួយ ,!​ថ្នាក់លើ​មិន​យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ឡើយ​។​

​ដោយឡែក ដោយសារតែ​ការ​អសមត្ថភាព​ទាំង​ព្រម​នោះ​ហើយ ទើប​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើង​ថា  ក្នុង​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២​ទំហំ​៣៦០០០​ហិច​តា​ទាំងមូល ស្ទើរតែ​គ្មាន​សល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ។ ហើយ​ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​នាពេល​បច្ចុប្បន្ន​នេះ គឺជា​ឈើ​កាប់​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ​នៅ​ក្បែរៗ​នោះ​ដោយ​មាន​ការឃុបឃិត​ចូល​ដៃ​ពី​មន្ត្រី​ជំនាញ​យ៉ាង​អសមត្ថភាព​បំផុត រួម​មាន​ឃើញតែ​ក្រុម​សមត្ថកិច្ច​ជាច្រើន​ជំនាញ​ទទួល​តែ​ស្រោមសំបុត្រ​ពុករលួយ​ជាច្រើន​ស្ថាប័ន តាម​ជាន់ថ្នាក់ មិន​ខ្វល់ ។ ដែល​ទង្វើ​បែប​នេះ​បាន​ក្លាយទៅជា​ភាពអនាធិបតេយ្យ​យ៉ាង​ពេញបន្ទុក​កើតចេញពី​ការ​អសមត្ថភាព​របស់​ក្រុម​ស្ថាប័ន​ជំនាញ និង​ក្រុម​បង្ក្រាប​ផ្ទៃ​ប្រទេស​នោះ​តែម្ដង ហើយ​ដែល​គេ​សម្លឹង​ឃើញថា  អនុ​សាស្ត្រ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​ព្រៃឈើ ដែល​កំពង​ឈឺក្បាល​ជាមួយ​ជំនាញ និង​ក្រុម​បង្ក្រាប​ចម្រុះ​មិន​អនុវត្ត​៕

 

img20171023ck1

Filed in: តាមដាន​សង្គម, ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!