ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.!

ខេត្តបាត់ដំបង៖ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់អូររំដួលបានអោយដឹងថា លោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតំបន់អូររំដួល ដេកសោយសុខជាមួយទំនិញគេចពន្ធគ្រប់ប្រភេទកំពុងតែសម្រុកដឹកចេញពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងគគ្រឹកគគ្រេងតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតំបន់អូររំដួលត្រូវគេសង្ស័យថា ជាអ្នកបេីក ដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញផ្សេង ៗជាច្រើនប្រភេទទៀតគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។

ប្រភពមន្ត្រីសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួលឲ្យដឹងថា លោក កោះ និច្ច មេស្នាក់ការគយតំបន់អូររំដួលបាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ទំនិញគ្រប់ប្រភេទដែលឆ្លងដែនតាមច្រកតំបន់អូររំដួល មិនមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់ច្បាស់លាស់នោះឡើយ ។ ដូច្នេះគេមិនដឹងថាតើហេតុអ្វីដែលឈ្មួញបាននាំចូលទំនិញបាននោះទេ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងមានទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ពន្ធមិនគ្រប់ផងដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែរៗ នាំចូលពីប្រទេស ថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ចអ្នកបើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជីនិងទំនិញផ្សេង ៗទាំងនោះចូលដោយសេរីមិនញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបន្តថា  ភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយនៃការអនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ ហើយទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទៀតទាំងនោះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់លោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតំបន់អូររំដួល។

ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំយកលុយពីរថយន្តដឹកទំនិញចេញ, ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថា ហេតុណាមួយកើតឡើង។ដូច្នេះឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗ សុីវិលដែលឈរចាំមេីលនៅច្រកតំបន់អូររំដួលបាននោះឡើយ ។ហើយជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយហាក់មានអំណាចខ្លាំងដៃសម្បើមណាស់ជាមួយឈ្មួញរកស៊ី ដឹកទំនិញគេចពន្ធឆ្លងដែនទាំងនោះ រវាងឈ្មួញអ្នករកស៊ីនិងជនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់លាស់ដោយក្រុមដែលរកស៊ីដឹក ទំនិញទាំងនោះគ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណាគឺឈ្មួញទៅតាមជួបដល់កន្លែងនោះតែម្ដង។

ថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជា មួយលោកមេស្នាក់ការគយច្រកមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធ តែត្រូវទាក់ទងជាមួយលោក កោះ និច្ច ជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួល ដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុកប៉ុណ្ណោះ។ នៅច្រកព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនេះក៏មានបញ្ហាទំនិញសាច់ខូចគុណភាពដែលឈ្មួញបានរៀបចំ។ ពីព្រោះថានៅចំណុចព្រំដែនអូររំដួលនេះ គ្មានការត្រួតពិនិត្យឲ្យ បានហ្មត់ ចត់ច្បាស់លាស់នោះឡើយ។ អស់លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងមន្រ្តីគយ មិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។ ទំនិញឆ្លងកាត់ច្រក អូររំដួលមិនមានការត្រួតពិនិត្យឲ្យបានហ្មត់ ចត់នោះឡើយពោលគឺឲ្យតែហុចលុយចប់បញ្ហា។បញ្ហានេះដែរលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីពុក រលួយរបស់លោក កោះ និច្ច ប្រធានស្នាក់ការច្រកតំបន់អូររំដួលបើកដៃអនុញ្ញាតិអោយក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសខ្មែរគគ្រឹក គគ្រេងយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកអូររំដួល រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!