ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អ្នកយក​ព័ត៌មាន របស់​ស្ថានីយ​ទូរ​ស្សន៍​ហង្ស​មាស ត្រូវបាន​ប្រធាន សន្តិសុខ​ឯកជន ប្រចាំ​មន្ទីរពេទ្យ​រុស្ស៊ី​ព្រួត​វាយ​បែកក្បាល​

អ្នកយក​ព័ត៌មាន របស់​ស្ថានីយ​ទូរ​ស្សន៍​ហង្ស​មាស ត្រូវបាន​ប្រធាន សន្តិសុខ​ឯកជន ប្រចាំ​មន្ទីរពេទ្យ​រុស្ស៊ី និង​កូនប្រុស ព្រមទាំង​កូនចៅ ព្រួត​វាយ​បែកក្បាល និង​ចាប់ឃុំខ្លួន ជាង​១​ម៉ោង ពេល​ចុះ​ទៅ យក​ព័ត៌មាន នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា​ឆ្នាំ​២០១៤​នេះ​។​
សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹង​ថា​ស្ត្រី​ដែល​ជា​ជើង​ខ្លាំង​វាង​អ្នកយក​ព័ត៌មាន​ខាងលើ​នោះ​មានឈ្មោះ កើត ផល្លី អាយុ ៤០​ឆ្នាំ ។​

​បើតាម​សម្តី​ពី​មិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ​ជា​អ្នកយក​ព័ត៌មាន​របស់​ហង្ស​មាស បានឲ្យដឹងថា បុរស​ដែល​រងគ្រោះ​ត្រូវ​គេ​វាយ​បែកក្បាល​នោះ​មានឈ្មោះ ឡេង វ៉ាន់​សុធា ជា​បុគ្គលិក​យក​ព័ត៌មាន​ផ្នែក​សន្តិសុខ​ពេលយប់ ពេល​ដែល​ជនរងគ្រោះ​ចុះ​ទៅ​ថត​រូបភាព និង​យក​ព័ត៌មាន​ពាក់ព័ន្ធ នឹង​ស្ត្រី​ម្នាក់​ដែល​មាន​កូន​ឈឺ​ស្លាប់ ហើយ​ត្រូវ​ការយក រថយន្ត​មក​ដឹក​សាកសព​ចេញពី​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។ ពេល​ចុះ​យក​ព័ត៌មាន​ខាងលើ​នេះ​រូបលោក (​ជនរងគ្រោះ​) និង​អ្នកកាសែត​ក្នុង​ស្រុក​ម្នាក់​ទៀត បាន​ចុះ​ទៅ​យក​ព័ត៌មាន នៅ​មន្ទីរពេទ្យ​រស្ស៊ី ដោយសារតែ​មាន​ស្ត្រី​ម្នាក់​មិន​មាន​លុយ​ឲ្យ​ពេទ្យ នៅ​ពេល​កូន​ឈឺ​ស្លាប់​ត្រូវការ​ដឹក​ចេញពី​មន្ទីរពេទ្យ ។​

​ពេល​អ្នកយក​ព័ត៌មាន​របស់​យើង​ចុះ​ថត​យក​រូបភាព (​អ្នកកាសែត និង​ទូរទស្សន៍​) ស្រាប់តែ ស្ត្រី​ម្នាក់ ជា​ប្រធាន​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុនហ្គា​រូដា បាន​ហាមឃាត់ និង​រារាំង​មិនឲ្យ​អ្នកសារព័ត៌មាន​ថត​យក​រូបភាព​នោះ​ទេ​។ ដោយសារ​តែ​ការរារាំង​មិន​ឲ្យ​ថត​យក​រូបភាព​ក៏​កើត​ជា​ជម្លោះ ស្រាប់តែ​ស្ត្រី​ជើង​ខ្លាំង​ខាងលើ បាន​នាំ​កូនប្រុស​របស់​ខ្លួន និង​កូនចៅ​ផ្សេង​ទៀត​ព្រួត​គ្នា​វាយ​ជនរងគ្រោះ ដោយ​យក​វិទ្យុទាក់ទង វាយ​ក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​។​

​ក្រោយពេល​កើតហេតុ​ភាគី​បង្ក​បាន​នាំ​ខ្លួន​ជនរងគ្រោះ​ទៅ​ឃុំ នៅក្នុង​បន្ទប់​របស់​ពួកគេ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ទើប​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍  ឃាត់ខ្លួន​អ្នកបង្ក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា ខាង​ភាគី​បង្ក​សុខចិត្ត សង​លុយ​ដល់ ជនរងគ្រោះ​ចំនួន ២០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​តែម្តង ៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment