ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​កម្លាំង​បោសសំអាត​ល្បែងស៊ីសង

​ភ្នំពេញ ៖ ចាប់តាំងពី​លោក​គួច​ចំរើន​មក​កាន់​តំណែង​ជា​អភិបាលខណ្ឌ​ដូនពេញ​មក​បាន សំអាត​ទីតាំង​ល្បែងស៊ីសង​ជាច្រើន​កន្លែង​កុំអោយ​មាន​ល្បែង​រីក​ដូច  ផ្សីត​នៅ​លើ​ទឹកដី​របស់ លោក​នោះ ទីតាំង​ល្បែង​ហ្គេម​ដុះ​ស្លែ​បី​កន្លែង​ដែល​លួច​បើក​ហ្គេម​លេង ខុសច្បាប់ ស្ថិតនៅ​មុខ​ផ្សារ​សូរិយា​ម៉ល ក្នុង​ទឹកដី​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ត្រូវបាន​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​នគរ បាល​មូលដ្ឋាន ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង អម​សាលា ដំបូង​រាជធានី​ភ្នំពេញ លោក គង់ សំ​សារ៉េត កាលពី​ម៉ោង​ជាង​១០​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤ ។​

​លោក ញ៉ែម សៅ​ណុល អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា នៅក្នុង ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​ដកហូត ទូ​ហ្គេម ចំនួន ៧០​ទូ​រ និង​ឃាត់ខ្លួន​មនុស្ស ៧​នាក់ ក្នុង​នោះ​អ្នក មើល​ការខុសត្រូវ​ជា​នារី ៤​នាក់ និង​អ្នកលេង​ហ្គេម ៣​នាក់ ប្រុស​២ ស្រី​១ ។​

​លោក ញ៉ែម សៅ​ណុល បន្តថា ប្រតិបត្តិការ ខាងលើនេះ បាន​ធ្វើឡើង នៅ​៣​ទីតាំង​ផ្សេងគ្នា រួមមាន ទី​តាំងទី​១ ផ្ទះ​លេខ​២៣​អឺ​សូន្យ ទី​តាំងទី​២ ផ្ទះ​លេខ​២៥​អឺ​សូន្យ និង​ទី​តាំងទី​៣ ស្ថិតនៅ​ផ្ទះ​លេខ​៥៤​អឺ​សូន្យ ផ្លូវ ៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​ក្រោយពី​មាន​ការឯកភាព​ពី តុលាការ និង​ថ្នាក់ដឹកនាំ នគរបាល​រាជធានី​ភ្នំពេញ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ ដូនពេញ ដឹកនាំ​ផ្ទាល់​ដោយ​លោក គួច ចំរើន និង​អធិការ​ខណ្ឌ បាន​បើក​ប្រតិបត្តិការ ចុះ​ទៅ​បង្ក្រាប​ជាក់ស្តែង នៅ​ទីតាំង​ខាងលើ ដោយ​ដក ហូត​ទូ​ហ្គេម និង​ឃាត់ខ្លួន មនុស្ស​ចំនួន​៧​នាក់ ។​

​បើ​តាម​លោក ញ៉ែម សៅ​ណុល ទូ​ហ្គេម និង​មនុស្ស​ទាំង​៧​នាក់ ត្រូវបាន​បញ្ជូន​ទៅ​រក្សា​ទុក និង​សួរនាំ នៅ​អធិការ ដ្ឋា​ន នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

 

2014_07_21chk2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment