ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ស្ពាន​ជ្រោយចង្វា​ថ្មី គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ នៅ​ខែកញ្ញា ខាងមុខនេះ

ភ្នំពេញ: ស្ពាន​ជ្រោយចង្វា​ថ្មី គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ នៅ​ខែកញ្ញា ខាងមុខនេះ​។ ក៏ប៉ុន្តែ​សាលា​រាជធានី បាន​តម្រូវ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ចិន ដែល​ទទួល​ម៉ៅ​សាងសង់ ស្ពាន​ជ្រោយចង្វា​ទី​២ នេះ សិក្សា និង​រៀបចំ​ពី​ប្រព័ន្ធ​ធ្វើ​ចរាចរណ៍ នៅ​ចំណុច​រង្វង់​មូល គល់ស្ពាន​ទាំងសងខាង ទាំង​ខាងកើត ទាំង​ខាងលិច​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​មួយ ជាមួយ​មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ​២០១៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​ប្រព័ន្ធ​ធ្វើ​ចរាចរណ៍ នៅ​ចំណុច​រង្វង់​មូល គល់ស្ពាន​ទាំងសងខាង​។​

​លោក​អភិបាល​រាជធានី បាន​លើកឡើងថា បញ្ហា​ចរាចរណ៍ នៅ​គល់ស្ពាន​ទាំងសងខាង គឺជា​រឿង​សំខាន់​។ ដូច្នេះ​ការកែលម្អ​ប្រព័ន្ធ​ចរាចរណ៍ ជា​រឿង​ចាំបាច់ ដែល​បញ្ហា​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ចិន ដែល​ទទួល​ម៉ៅការ​ស្ថាបនា ស្ពាន​ជ្រោយចង្វា ជា​អ្នកសិក្សា​គម្រោង និង​ស្ថាបនា​រង្វង់​មូល​នេះ​។ ចំណែក​សាលា​រាជធានី នឹង​សហការ​កែលម្អ​សួនច្បារ ដូចជា​ការរៀបចំ​កា​រឺ​ឡា ដាំ​ស្មៅ នៅ​ផ្ទៃ​ខាងក្នុង​រង្វង់​មូល​ផងដែរ​។​

​លោក​អភិបាល បាន​បញ្ជាក់ថា នៅ​តំបន់​វ​ង្វ​ង់​មូល​ទាំង​២ គឺ​នៅ​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត​នេះ ដាច់ខាត​ត្រូវធ្វើ​យ៉ាងណា រក​វិធីសាស្ត្រ​សម្រួល ដល់​ការធ្វើ​ចរាចរណ៍ ឲ្យ​បាន​ប្រសើរឡើង​ជាង​មុន នៅពេល​ដាក់​ឲ្យ​ដំណើរការ ស្ពាន​ជ្រោយចង្វា​ថ្មី​។ ការងារ​នេះ ជា​ជំហាន​ដំបូង ទុក​ឲ្យ​ខាង​ក្រុមហ៊ុន​ចិន សិក្សា និង​កែសម្រួល​។ ក្រោយពេល​ស្ថាបនា​ហើយ ប្រគល់​មក​ឲ្យ​សាលា​រាជធានី គឺ​សាលា​រាជធានី ត្រូវតែ​កែសម្រួល​បន្ថែមទៀត ដោយ​ធ្វើយ៉ាងណា ឲ្យ​ផ្លូវ​នៅត្រង់​រង្វង់​មូល​នេះ មាន​៤​ខ្សែ​ទៅ ៤​ខ្សែ​មក​។ ក្រៅពីនេះ តួ​រង្វង់​មូល ក៏​ត្រូវតែ​កែសម្រួល មួយចំនួន​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក ប៉ា សុជាតិ​វង្ស បានលើកឡើង​ពី គម្រោង​ជួសជុល​កែលម្អ រមណីយដ្ឋាន​វត្តភ្នំ ផ្នែក​ខាងក្រោម និង​សារមន្ទីរ​វត្តភ្នំ ដើម្បី​ត្រៀម​លក់​ផលិតផល ដែល​ផលិតឡើង​ដោយ​ជនពិការ​។ គម្រោង​ដែល​ត្រូវ​ជួសជុល​កែលម្អ មាន​១២​ចំណុច ដែល​ផ្តោត​សំខាន់​ទៅលើ ការរៀបចំ​របង​ព័ទ្ធជុំវិញ​វត្តភ្នំ​, ធ្វើ​ទ្វារ​៤​កន្លែង​។ ជាមួយនឹង​ការធ្វើ​របង ក៏​នឹងមាន​ការរៀបចំ បង្កើត​ចំណត​សម្រាប់​រថយន្ត ដែល​ដឹក​ភ្ញៀវ​មក​ទស្សនា ដែល​ការងារ​នេះ និង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍ បាន​មួយកំរិត​ធំ​។ ក្នុងនោះ​មាន​គម្រោង​ត្រូវ​រៀបចំ​កែលម្អ​ផងដែរ ដូចជា​កាត់​មែកឈើ​, ការងារ​បោសសម្អាត​, ស្តារ​លាង​ប្រព័ន្ធ​ប្រឡាយ និង​លូ​ជុំវិញ​វត្តភ្នំ​, ដាក់​អំពូល​ភ្លើង ពេល​រាត្រី​បន្ថែម រួមទាំង​ការរៀប​កា​រឺ​ឡា ឬ​ចាក់​បេតុង នៅ​បរិវេណ​ជុំវិញ រមណីយដ្ឋាន​នេះ​ផង​៕

 

safe_image.php

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment