ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ព្រះ​បរម​អ​ដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ តម្កល់​ក្នុង​ព្រះ​ចេតិយ ព្រះវិហារ​ព្រះ​កែវ​មរកត​

នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​នេះ ព្រះ​បរម​អ​ដ្ឋិ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ បាន​ដង្ហែ​ចេញពី ព្រះបរមរាជវាំង ដោយ​ថ្មើរជើង ដោយ​ចាប់ផ្តើម ចេញពី​ទ្វារ​ជ័យ បត់​ឆ្វេង​តាម​មហាវិថី សម្តេច​សុធារស បត់​ឆ្វេង​តាម​វិថី​សម្តេចព្រះ​ធម្មលិខិត អ៊ុក បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​នរោត្តម ព័ទ្ធ​ខាងលិច​វិមានឯករាជ្យ បត់​ឆ្វេង​តាម​មហាវិថី​សម្តេច​ព្រះសីហនុ បត់​ឆ្វេង​តាម​មហាវិថី សម្តេច​សុធារស និង​ចូល​ព្រះ​ឧបោសថរតនារាម តាម​ទ្វារធំ​ខាងកើត​។​

​នៅក្នុង​ពិធី​ដង្ហែ ព្រះ​បរម​អ​ដ្ឋិ គឺ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល រួមទាំង​មន្ត្រីរាជការ នៅតាម​ក្រសួង ស្ថាប័នរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ​។​

​តាម​កម្មវិធី អំពី​ពេលវេលា នៃ​ការតម្កល់​ព្រះ​បរម​អ​ដ្ឋិៈ​

-​ពេលវេលា​នៃ​ការតម្កល់ ព្រះ​បរម​អ​ដ្ឋិ នៅ​ក្នុង​ព្រះវិហារ ព្រះ​កែវ​មរកត មាន​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​សុក្រ ទី​១១ ខែ​ក​កក្កដា ឆ្នាំ​២០១៤​។​

-​ពេលវេលា​នៃ​ការបញ្ចុះ ក្នុង​ចេតិយ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​សៅរ៍ ទី​១២ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៦​ព្រឹក តាម​កម្មវិធី​សាសនា និង​តាម​ការ​សព្វព្រះរាជហឫទ័យ របស់​ព្រះករុណា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​។​

-​ក្នុង​រយៈពេល​១​ថ្ងៃ នៃ​ការតម្កល់​ព្រះ​បរម​អ​ដ្ឋិ ព្រឹក ថ្ងៃ យប់ មាន​កម្មវិធី​សាសនា កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ កម្មវិធី​បាញ់​កាំ​ជ្រួច និង​មាន​កម្មវិធី​បាញ់កាំភ្លើង​ធំ នៅពេល​ដង្ហែ និង​បញ្ចុះ​ព្រះ​បរម​អ​ដ្ឋិ​។​

-​បាញ់កាំភ្លើង​ធំ ១០១ ណាត់ កំណត់​ពីរ​ពេល គឺ​ពេល​ក្បួន​ចេញដំណើរ ១​ពេល និង​ពេល​បញ្ចុះ​ព្រះ​បរម​អ​ដ្ឋិ នៅ​ក្នុង​ព្រះ​ចេតិយ ១​ពេល​។​

-​ការបាញ់​កាំជ្រួច មាន​ពីរ​ពេល នៅ​យប់​ថ្ងៃទី​១១ និង​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ម៉ោង ៧ យប់ តាម​កម្មវិធី​កំណត់​។​

​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរម​អ​ដ្ឋិ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គឺ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ចាប់ពី​ថ្ងៃ​ទី​១០ ១១ និង​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៤​។​

​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៤ ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​មាន​ពិធី​បង្សុកូល និង​រាប់បាត្រ នៅ​មុខ​ព្រះបរមរាជវាំង​។ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ព្រះរាជ​ពិធី​ដង្ហែ​និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ និង​នៅ​ថ្ងៃទី​១២ ខែកក្កដា ព្រះរាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ ក្នុង​ព្រះ​ចេតិយ ៕​

 

2014_07_12ckr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment