ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្មករ​ស៊ីន​ទ្រី​បន្តធ្វើ​កូដកម្ម​

​ភ្នំពេញ​៖ កម្មករ​ផ្នែក​ប្រមូល​សំរាម​បោស​សំរាម និង​អូសរ​ទេះ​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី មួយចំនួន​បាន​បន្ត​ធ្វើ​កូដកម្ម នៅមុខ​យានដ្ឋាន​ក្រុមហ៊ុន​ក្នុង ខណ្ឌដង្កោ កាល​ពី​ម្សិលមិញ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៤ ចំណុច​ខណៈ​ដែល​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​បាន​ចូលធ្វើការ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​យល់ព្រម​ដក​ប្រធាន​យានដ្ឋាន និង​សន្តិសុខ​ដែល​គំរាម​កម្មករ​។​

​លក្ខខណ្ឌ​ការងារ​ទាំង ៤ ចំណុច​ដែល​កម្មករ​បន្ត​ទាមទារ​នោះ​គឺ​ថ្លៃ​ស្នាក់នៅ ១០ ដុល្លារ ថ្លៃ​ធ្វើដំណើរ ១៥ ដុល្លារ​ថ្លៃ​ទ្រទ្រង់​សុខភាព ១០ ដុល្លារ​និង​ប្រាក់​បំណាច់​ឆ្នាំ​។​

​អ្នក បើកបរ​រថយន្ត​ដឹក​សំរាម លោក អ៊ឹម អ៊ុន បានឲ្យដឹងថា បន្ទាប់ពី​ក្រុមហ៊ុន យល់ព្រម​ដក​ប្រធាន​យានដ្ឋាន ឈ្មោះ សា វុត្ថា និង​សន្តិសុខ ដែល​បាន​គំរាម​បាញ់​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​រួចមក ពួក​លោក​ដែល​ធ្វើការ​នៅ​ផ្នែក​នេះ បានសម្រេច​ចូលធ្វើការ​វិញ​ហើយ ប៉ុន្តែ​ខាង​កម្មករ​ផ្នែក​ប្រមូល​សំរាម បោសសំអាត និង​អូស​រទេះ​ប្រមាណ ៥០ នាក់​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​ខាង​កម្មករ​ប្រមូល​សំរាម នៅ​បន្ត​ធ្វើ​បាតុកម្ម គឺ​ពួកគាត់​ចង់​បាន​លុយ​ធ្វើដំណើរ​»​។​

​បើ​ទោះ​ជា​កម្មករ​មួយចំនួន បន្ត​ធ្វើ​កូដកម្ម​ក៏ដោយ ក៏​នៅ​មាន​កម្មករ​ប្រមូល​សំរាម​មួយចំនួន​នៅ​បន្ត​ធ្វើ​ការងារ​របស់​ពួកគេ​ជា​ធម្មតា​។ អ្នកស្រី ស្រេង សឿន កម្មករ​ប្រមូល​សំរាម​ម្នាក់​បានឲ្យដឹងថា អ្នកស្រី​បាន​ទទួល​ព័ត៌មាន​ពី​ការតវ៉ា​នេះដែរ ប៉ុន្តែ​ដោយសារ​ជីវភាព ទើប​អ្នកស្រី​បន្ត​ការងារ​ធម្មតា​ដោយ​មិន​ចូលរួម​ធ្វើ​កូដកម្ម​ទេ ៕

​អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​អន់ចិត្ត​ដែរ ហើយ​ណាមួយ ការតវ៉ា​មិន​ស្រុះគ្នា​ជីវភាព​ខ្ញុំ​ក្រីក្រ ហើយ​ឈឺ​អ៊ីចឹង​ចេះ​តែ​ធ្វើការ​ទៅ​»​។​

​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​ម្នាក់​ដែល​កំពុង​ប្រមូល​គំនរ​សំរាម​នៅ​ខាងជើង​របង វត្ត​កោះ និយាយថា លោក​យល់ព្រម​ធ្វើកា​រវិ​ញ ដោយសារ​ក្រុមហ៊ុន យល់ព្រម​ដក​ប្រធាន​ផ្នែក​យានដ្ឋាន​ចេញ ប៉ុន្តែ​កម្មករ​ប្រមូល​សំរាម​ដែល​ធ្វើការ​ជាមួយ​លោក​ពី ៣ ទៅ ៤ នាក់​មិន​ព្រម​ធ្វើការ​ទេ​។​

​ប្រធាន​សហព័ន្ធ​សហជីព​លើកតម្កើង​ជីវភាព​កម្មករនិយោជិត​ខ្មែរ​លោក មុំ សារ៉ន ថ្លែងថា ខាង​ក្រុមហ៊ុន​គួរតែ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ទាំង ៤ ចំណុច​ដល់​កម្មករ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​ខណៈ​ដែល​ប្រាក់ខែ​គោល​របស់​ពួកគាត់​នៅ​មាន​កម្រិត​ទាប និង​ប្រឈម​ខ្លាំង​ចំពោះ​សុខភាព​។​

​ប្រធានការិយាល័យ​សម្អាត​ក្រុង និង​យានដ្ឋាន​ដែល​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី លោក ងួន ស៊ី​ផេង បាន​ថ្លែងថា កម្មករ​ភាគច្រើន​បាន​ចូលធ្វើការ​វិញ​ហើយ នៅសល់​តែ​កម្មករ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​មិន​ព្រម​ធ្វើការ​ដោយ​សារ​មានការ​បញ្ចុះបញ្ចូល​ពី​ខាង​សហជីព​។​

​ទាក់ទង​នឹង​ការទាមទារ​របស់​កម្ម​ករ​លើ​លក្ខខណ្ឌ​ការងារ​ទាំង ៤ ចំណុច​វិញ លោក ងួន ស៊ី​ផេង បញ្ជាក់ថា ខាង​ក្រុមហ៊ុន​បាន​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ទាំងនោះ​ចូលទៅក្នុង​ប្រាក់បៀវត្សរ៍​របស់​កម្ម​ករ​រួចហើយ ហើយ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ខាង​ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​ផ្តល់ប្រាក់​បន្ថែម​ឲ្យបាន​ទេ ព្រោះ​ខាង​ក្រុមហ៊ុន​ទើបតែ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មក​រកា​លពី ខែ​កុម្ភៈ កន្លងមក​ ៕

 

cintry_2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment