ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ព្រះសង្ឃ​កម្ពុជា​ក្រោម​និង​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​យួន​

ភ្នំពេញ ៖ រហូតដល់​ម៉ោង ៩ ព្រឹក ថ្ងៃទី​៨​កក្កដា​នេះ ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម និង​កងសន្តិសុខ បាន​បើក​ប្រតិបត្តិការ បណ្តេញ​ជា​លើក​ទី​២ លើ​ក្រុម​បាតុករ ដែល​ព្យាយាម​ប្រមូលផ្តុំ​តវ៉ា នៅមុខ​ស្ថានទូត​វៀតណាម​។ ការបង្ក្រាប​បាតុកម្ម​នោះ បង្ក​ឲ្យមាន​ការប៉ះទង្គិ​ច រវាង​សមត្ថកិច្ច​ប៉ូលិស និង​កង​សន្តិសុខ​ខណ្ឌ​ចំការមន ជាមួយនឹង​ក្រុម​បាតុករ ជា​យុវជន ព្រះសង្ឃ ពលរដ្ឋ​ខ្មែរក​ម្ពជា​ក្រោម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជា​ការកត់សម្គាល់ កាលពី​ម៉ោង​ជាង ៧ ព្រឹក ថ្ងៃទី​៨​កក្កដា អាជ្ញាធរ​សមត្ថកិច្ច តាមរយៈ​កង​សន្តិសុខ​ខណ្ឌចំការមន បាន​បណ្តេញ​បាតុករ​ទាំងនោះ និង​បាន​ដេញ​វាយ​លើ​បាតុករ ចេញ​ពី​មុខ​ស្ថានទូត​វៀតណាម ម្តង​រួច​មក​។​

​រហូតដល់​ម៉ោង​ជាង ៩ ព្រឹក​នេះ កំណាត់​ផ្លូវ​ព្រះមុនីវង្ស នៅមុខ​ស្ថានទូត​វៀតណាម ត្រូវបាន​ប៉ូលិស​ដាក់រ​បាំង​បិទផ្លូវ​។ ប៉ូលិស​ឈរជើង​នៅមុខ​ស្ថានទូត​វៀតណាម​។ រីឯ​ក្រុម​បាតុករ ក៏​បន្ត​ប្រមូលផ្តុំ នៅ​ជិត​នោះ​។ ចំនួន​អ្នក​របួស មិន​ត្រូវបាន​គេ​បញ្ជាក់​ទេ​។ តែ​មិន​ទាន់​មាន​ការចាប់ខ្លួន​បាតុករ​នៅ​ឡើយ​ទេ​។​

​សូម​រម្លឹកថា កាលពី​ម៉ោង​ជាង ៨ ព្រឹក​នេះ ក្រុមបាតុករ ដែល​ជា​យុវជន ព្រះសង្ឃ ខ្មែរ​កម្ពុជា​ក្រោម សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ម៉ម​សូណង់ដូ បាន​ទម្លុះ​របាំង ចូល​លើក​បដា ទង់ជាតិ ទង់​សាសនា ស្រែក​មេក្រូ នៅមុខ​ស្ថានទូត​វៀតណាម​។ បាតុករ បាន​ឈរ​មុខ​ស្ថានទូត​វៀតណាម បាន​ប្រហែល​ជិត ១ ម៉ោង មុន​នឹង​ត្រូវ​បណ្តេញ​ជា​លើក​ទី​២​។​

​កាលពី​ព្រឹក​ព្រលឹម​ម៉ោងជាង ៧ ព្រឹក ថ្ងៃទី​៨​កក្កដា​នេះ មាន​ប៉ះទង្គិច​ដោយ​ហិង្សា ដោយ​ក្រុម​សន្តិសុខ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ដេញ​វាយ​នឹង​ដំបង​លើ​ក្រុមយុវជន​។ ក្រុមយុវជន​ទាំងនោះ បាន​ព្យាយាម​ប្រមូលផ្តុំ ធ្វើ​បាតុកម្ម​តវ៉ា នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅលើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រុម​កងសន្តិសុខ​ខណ្ឌ​ចំការមន បាន​ដេញ​វាយ​បណ្តាលឲ្យ​របួស​លើ​ក្រុម​យុវជន និង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថា​វ​រិន្ទ្រ ដែល​មាន​ដើមកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​ព្រះសង្ឃ​ជាច្រើន​អង្គ ដែល​ព្យាយាម​ចូលរួម​តវ៉ា​។ កងសន្តិសុខ ក៏​បាន​ដកហូត​យក​អាយ​ភេត ម៉ាស៊ីន​ថត របស់​អ្នកកាសែត​ផងដែរ ក្នុងពេល​ប៉ះទង្គិច​នោះ​។​

​សូម​រម្លឹកថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា បាន​សម្រេច​នៅក្នុង​កិច្ចប្រជុំ ជាមួយ​តំណាង​យុវជន ដោយ​មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធនិ​ស្សិត​បញ្ញវន្ត​កម្ពុជា ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឡើយ​។ អាជ្ញាធរ​បាន​លើក​ហេតុផល​ថា វា​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព ឯករាជ្យភាព​របស់​ស្ថានទូត​វៀតណាម និង​សណ្តាប់ធ្នាប់​សាធារណៈ កកស្ទះ​ចរាចរ និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម​។​

​ប៉ុន្តែ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា ក្រុមយុវជន​ទាំងនោះ អាច​ជួបជុំ​ធ្វើបាតុកម្ម នៅ​ថ្ងៃ​ទី​៨ ខែកក្កដា នៅ​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​ឯកជន​ណាមួយ​។​
​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដឹកនាំ​ដោយ​លោក ម៉ៅ ពិសេស ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ព្យាយាម​ជួបជុំ ធ្វើបាតុកម្ម រហូតដល់​មាន​ការបង្ក្រាប នៅមុខ​ស្ថានទូត​វៀតណាម នា​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​វៀតណាម សូមទោស​ចំពោះ​ការលើកឡើង​របស់​ខ្លួន​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​យូរ​មកហើយ មិនមែន​ទើបតែ​បារាំង​កាត់​ចេញពី​កម្ពុជា ប្រគល់ឲ្យ​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​១៩៤៩ នោះទេ​។​

​ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បាន​ចារ ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​យូរ​ឆ្នាំ​មក​ហើយ​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​អាណានិគម​បារាំង កាត់​ចេញពី​កម្ពុជា ប្រគល់ឲ្យ​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩៕​

 

2014_07_08 (1) 2014_07_08 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment