ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ចុះបង្ក្រាប​ទីតាំង​លក់​ឆ្នោត​កន្តុ​យ​លេខ​ធំៗ​ចំនួន​៤​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​

ខេត្តសៀមរាប ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កំលាំង​បែងចែក​ជា ៤ មុខសញ្ញា ចុះ​បង្ក្រាប​បាន​អ្នក​ដែល និយម​ញៀន​នឹង​ល្បែង កន្ទុយលេខ បាន​ចំនួន 12 នាក់ ក្នុងនោះ​មាន​ស្រី 4 នាក់​ប្រុស 8 នាក់ ហើយ​នៅ​ក្នុង​នោះ​ក៍មាន​«​មេ​ឆ្នោត​ធំៗ​ប្រចាំ​ក្រុង​សៀមរាប​នេះ​ផងដែរ​» ។

ប្រត្តិបត្តិ​ការណ៍​ចុះបង្ក្រាប​យ៉ាង​ក្តៅគគុក​នេះ​ធ្វើឡើង នៅវេលា​ម៉ោង​១២​នឹង​30​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី ១ ខែកក្កដា ឆ្មាំ 2014 ឋិត​ក្នុង​ភូមិសាស្ត្រ​ទឹកដី​សង្កាត់​ស្លក្រាម និង ​សង្កាត់​គោកចក​ក្រុង​សៀមរាប ក្នុងពេល​តែមួយ​ព្រមៗ​គ្នា និង​បាន​ដកហូត​នៅ​វត្ថុតាង រួមមាន ៖ ម៉ូតូ ៣ គ្រឿង​ទូរស័ព្ទដៃ 3 គ្រឿង​ម៉ា​ស៊ិន គិត​លេខ​ចំនួន 4 តុ​កត់​ឆ្នោត ២  កៅអី ៤ ក្រដាស​សៀ​ភៅ សំរាប់​កត់​កន្តុ​តយ​លេខ​ជាច្រើន​ក្បាល និង​លុយ​នៅ​លើ​តុ​មួយចំនួនធំ ។

​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរ​សេនីយ៏​ត្រី ហុង ប៊ុន​ហាវ នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​បាន​ចុះ​ប្រត្តិបត្តិ ការណ៍​នេះ​ដោយផ្ទាល់​។​ ​មនុស្ស​ចំនួន  12 នាក់ ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​នៅនឹងកន្លែង ក្នុងនោះ មាន​មេ​ឆ្នោត​ធំៗ​ចំនួន 5 នាក់​ផង​ដែរ ។ ទី​១ ឈ្មោះ សុខ ណេ ភេទ​ប្រុស​អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី ២ លាន ចាន់ណា (​ស្រី​) អាយុ ៤៨ ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៣ ឈ្មោះ យូ ហុន ភេទ​ស្រី អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី 4 ឈ្មោះ អ៊ុន សំអុល ភេទ​ប្រុស ៣៦ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​ជា  «​មេ​ឆ្នោត​ធំ​»​ ​ម្នាក់​ផង​ដែរ​ នឹង​ទី  5 ឈ្មោះ សុខ ខេង ភេទ​ប្រុស​អាយុ ៤៤ ឆ្នាំ អ្នក​ផ្ដល់​ទីតាំង នៅ​ទល់មុខ​ផ្សារ​ដើម​ក្រឡាញ់ ភូមិ​ត្រពាំង​សេះ សង្កាត់​គោគចក ជា «​ឈ្មោះ​ទីតាំង​ដែល​ល្បី​ជាង​គេ​បំផុត នៅក្នុង​ក្រុង​សៀមរាប » ដែល​គេ​ធ្លាប់​បាន​អួត​ក្ដែងៗ កន្លងមក​ថា គ្មាន​អ្នកណា​ហ៊ាន​ចាប់​ផ្ទះ គេ​បាន​នោះទេ ពីព្រោះ​គេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​រួច​អស់​ទៅហើយ  នឹង​សូមឱ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត​ករណី​នេះ​ផង កុំឱ្យ​ខូច​ឈ្មោះ​ដល់​សមត្ថកិច្ច​គេ​ផ្សេងៗ​ទៀត ដែល​ស្អាតស្អំ​មិន​បាន​ពាក់ព័ន្ធ​ទទួល​លាភសក្ការៈ​នោះ ។

​ក្រុម​អ្នក​មក​ចូល​ចាក់​ឆ្នោត​រួមមាន​ទី ១ ឈ្មោះ ម៉ុង ផល អាយុ​៣១​ឆ្នាំ នៅ​សង្កាត់​គោកចក ទី​២ អឹម ប៊ុន​ធៀន ប្រុស​អាយុ ៥៦ ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ ទី ៣ សេម គឹម​ឡោ ភេទ​ស្រី ៤១ ឆ្នាំ រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ទី​៤ សេក ស៊ី​ម៉ាច អាយុ ៣២ ភេទ​ស្រី រស់នៅ​ភូមិ​ស្វាយចេក​ឃុំ​កែវ​ព័ណ ស្រុក​ពួក​ខេត្តសៀមរាប ទី ៥ ជន ង៉ិ​ក ប្រុស ៤១ ឆ្នាំ រស់នៅ​គោក​ត្នោត សង្កាត់​គោកចក ទី ៦ វ័​ន្ត ប៉ាក់​ណូ (​ប្រុស ) អាយុ ២៧ អ្នក​កត់​ឆ្នោត រស់នៅ​ភូមិ​ត្រពាំង​សេះ គោកចក នឹង​ទី 7 ឈ្មោះ សុខ ទី  (​ប្រុស ) អាយុ ២៧ ឆ្នាំ ប្រុស​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជា​អ្នក​កត់​ឆ្មោត ។​

​ទោះបីជា​យ៉ាងណា​ក៍ដោយ គិត​ត្រឹម​ម៉ោង ៦ ល្ងាច​នៅ​ថ្ងៃទី​01 ខែ 07 ឆ្នាំ​2014 នេះ គេ​មិន​ទាន់​បាន​ដឹងថា «​តើ​វាសនា​ក្រុម​អ្នក​ញៀន​ល្បែង​ឆ្នោត​នឹង​មេ​ធំៗ​ប្រចាំ​ក្រុង ​សៀមរាប នេះ​មាន​ទាំង​១២​នាក់​នេះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​តុលាការ ឬ​ក៍​យ៉ាងណា​នោះ​ទេ​?» ។ ព័ត៌មាន​នេះ​នឹង​រាយការណ៍​ជា បន្តទៀត ពីព្រោះ​តែ​សមត្ថកិច្ច​កំពុង តែ ​សាកសួរ​មិនទាន់​ត្រូវបាន​បញ្ចប់​ទៅ​តាម​និតិ​វិធី​ច្បាប់​នៅឡើយ​ទេ ។

​ព័ត៌មាន​ដែល​ទើប​នឹង​បានទទួល​ថ្មីៗ​ចុងក្រោយ​នេះ នៅ​ព្រឹក​ថ្ងៃទី 02 ខែ​កក្ត​ដា​ឆ្នាំ​2014​វេលា​ម៉ោង 09 នឹង 30 នាទី ពី​មន្ត្រី​នគរបាល​នឹង​បុរស់​ម្នាក់​ដែល​បាន​មក​ធានា​ប្រពន្ធ​ខ្លួន​អោយ​មាន​សេរីភាព​វិញ​នោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មា​យើង​ថា អ្នក​ជាប់​ឃុំ​ញៀន​ល្បែង​ឆ្នោត​ទាំង 12 នាក់​នោះ ត្រូវបាន​ដោះលែង​វិញ ហើយ​កាលពី​វា​លា​ម៉ោង 10 យប់ ថ្ងៃទី​01 ខែ​កក្ត​ដា ឆ្នាំ​2014 ដោយ​តម្រូវអោយ​បងលុយ​ម្នាក់​ចាប់ពី 50 ដុល្លា ទៅ 100 ដុល្លា​ឡើង​ទៅ ។

​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ ពី​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានទេ ព្រោះ​ទូរស័ព្ឌ​នៅ​ក្រៅ​តំបន់​សេវា ៕

 

P1120157 P1120182

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment