ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេច ​ហ៊ុន សែន ​សូម​អោយ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​អាជ្ញា​បណ្ណ័​បន​ល្បែងសីសង

​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការព្រមាន​រឹបអូស​អាជ្ញាប័ណ្ណ​ពី​កាស៊ីណូ​ណាក៏ដោយ​ដែល​នៅតែ​រឹងទទឹង​បើកទ្វារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ខណៈដែល​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុងតែ​វក់​នឹង​ល្បែង​។​

​តាមរយៈ ហ្វេ​សប៊ុក របស់លោក​កាលពី​ថ្ងៃ​អាទិត្យ​លោក ហ៊ុន សែន បាន​ព្រមាន​រឹបអូស​អាជ្ញាប័ណ្ណ​កាស៊ីណូ​ទាំងអស់​ដែល​មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​នៅតាម​ព្រំដែន កម្ពុជា ប្រសិន​បើ​កាស៊ីណូ​ទាំងនោះ​នៅតែ​បំពាន​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់ខ្លួន​។​

​លោក ហ៊ុន សែន បាន​សរសេរ​នៅក្នុង ហ្វេ​សប៊ុក របស់​លោក​ថា​៖ «​កាស៊ីណូ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ព្រំដែន គឺ​មិនមែន​សម្រាប់​ពលរដ្ឋ​ខ្មែរ​លេង​ទេ​។ ម្ចាស់​ក្រុមហ៊ុន​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការខ្វះខាត​ការគ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ដោយសារតែ​ការចង់បាន​ប្រាក់​»​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់​ចាត់ការ និង​បង្ក្រាប​ទៅ​លើ​ការ​លេងល្បែង​គ្រប់​ប្រភេទ​រួម​ទាំង​ការ​លេងល្បែង​តាម​អ៊ីនធឺណិត​និង​ការ​ចាក់បាល់ កត់​កន្ទុយលេខ​និង​ក៏​បាន​ព្រមាន​ផងដែរ​ថា មន្ត្រី​អាជ្ញាធរ​ណា​ដែល​គាំទ្រ​ក្លិប​អ្នកលេង​ល្បែង​ត្រូវតែ​ឈប់​ជាបន្ទាន់​។​

​ហ្វេ​សប៊ុក របស់លោក ហ៊ុន សែន បន្តទៀតថា​៖ «​ការលេង​ល្បែង​នេះ​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​កាន់តែ​ច្រើនឡើង ហើយ​បង្ក​ឲ្យមាន​អំពើ​លួច ប្លន់ ឆក់​និង​កាប់សម្លាប់​ជាដើម ថ្នាំញៀន បែកបាក់​គ្រួសារ​និង​ជា​ពិសេស​បំផ្លាញ​អនាគត​យុវវ័យ ។​

​លោក យ៉ែម បុញ្ញ​ឫ​ទិ្ធ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ជំនឿ​ទៅលើ​វិធានការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ទេ​ដោយ​លោក​ថ្លែងថា លោក ហ៊ុន សែន បាន
ប្រកាស​បង្ក្រាប​កាស៊ីណូ​ដែល​បើកទ្វារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​លេង​តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ​ធាតុពិត មិនដែល​ឃើញ​មាន​ការបង្ក្រាប​ទេ​រហូត​មកដល់ពេលនេះ​៕

 

Hun sEn_2013

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment