ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ គួច ចំរើន​ដាក់​លក្ខខណ្ឌ​ដល់​ម​ន្រី្ត​មូលដ្ឋាន​កុំអោយ​បិទ​ភែ្ន​កដល់​អាជីវកម្ម​ទាំងអស់​

ភ្នំពេញ ៖ លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​បាន​ព្រមាន​ចំពោះ​មន្ត្រី​របស់​ខ្លួន និង អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន ត្រូវតែ​បញ្ចប់​ការ​យក​លុយ​ក្រោម​តុ​ពី​ម្ចាស់​អាជីវកម្ម ដូច​ជា​ក្លឹប​កម្សាន្ត ហាង​ខារ៉ាអូខេ និង​ម្ចាស់​ហាង​បៀរហ្កាឌិន និង​ទីតាំង​រកស៊ី​ផ្សេងៗ​ទៀត​នៅក្នុង​មូលដ្ឋាន​។

​អភិបាលខណ្ឌ​ដូនពេញ​ព្រមាន​បញ្ចប់​ការ​យក​លុយ ឬ​សំណូក​តិចតួច​ក្រោម​តុ​របស់​មន្ត្រី និង​សមត្ថកិច្ច​មួយចំនួន​តូច​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​សំណេះសំណាល និង​ធ្វើ​ការណែនាំ​ចំពោះ​ការ​រកស៊ី​របស់​បងប្អូន​អាជីវកម្ម​នូវ​ក្លិប​កំសាន្ត និង​ហាង​ខារ៉ាអូខេ​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ដូនពេញ នា​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ ដោយមាន​អាជីវករ​មក​ចូលរួម​ប្រមាណ​៧០​នាក់​ផង​ដែរ​។​

​នៅ​ចំពោះ​មន្ត្រី​សាលាខណ្ឌ​ដូនពេញ ការិយាល័យ​ទេសចរណ៍ អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន និង​អាជីវករ​ជា​ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ​ផ្សេងៗ​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​បាន​មានប្រសាសន៍ថា នា​ពេល​កន្លង​ទៅ មន្ត្រី​ខ្លះ ទាំង​សមត្ថកិច្ច​ផង​នោះ តែងតែ​ទទួលបាន​នូវ​សំណូក​លុយ ក្រោម​តុ​តិចតួច​ពី​សំណាក់​ម្ចាស់​ក្លឹប​កម្សាន្ត ម្ចាស់​ហាង​ផឹកស៊ី និង​លក់ដូរ​ផ្សេងៗ ដើម្បី​ឲ្យមាន​ការយោគយ​ល់ និង​បិទ​ភ្នែក​ខ្លះ​ចំពោះ​ការរកស៊ី​ទាំងនោះ ហើយ​ជួយ​លាក់លៀម​នូវ​រឿងរ៉ាវ​មិន​ប្រក្រតី​ខ្លះ ដែល​កើតឡើង​នៅតាម​ទីតាំង​រកស៊ី​របស់​ពួក​គេ​ដូច្នេះ​ត្រូវតែ​បញ្ឈប់​សកម្មភាព​បែប​នេះ ចាប់ពី​ពេល​ឥឡូវ​តទៅ ហើយ​បើ​មន្ត្រី​ណា​ម្នាក់ នៅ​បន្ត​ប្រព្រឹត្ត​បែប​នេះ​ទៀត​នឹង​ទទួលខុសត្រូវ តាម​ផ្លូវច្បាប់​ដោយ​ខ្លួនឯង​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក គួច ចំរើន បាន​ប្រាប់​ទៅ​ប្រធាន​ការិយាល័យ​ទេសចរណ៍ នៅពេល​ដែល​ចង់​ចុះ​ត្រួតពិនិត្យ​តាម​ក្លឹប​កម្សាន្ត ឬ​ហាង​ផឹកស៊ី និង​ការលក់ដូរ​ផ្សេងៗ​ត្រូវ​រាយការណ៍​ឲ្យ​លោក​ដឹង​ជា​មុន ហើយ​លោក​នឹង​ជូនដំណឹង​ទៅ​ម្ចាស់​ទីតាំង​នោះ បាន​ដឹង​ជា​មុន​ផងដែរ ។​

​បន្ទាប់ពី​ធ្វើ​ការណែនាំ ដល់​មន្ត្រី​របស់​ខ្លួន​ចំពោះ​បញ្ហា​ខាងលើ​នេះ អភិបាលខណ្ឌ​ដូនពេញ ដែល ទើប​ទទួលបាន​ការតែងតាំង ក្នុង​រយ​:​ពេល​ថ្មីៗ​នេះ ក៏​បាន​ណែនាំ និង​ជំរុញ​ឲ្យ ម្ចាស់​អាជីវកម្ម​ទាំងអស់ ដែល​រកស៊ី​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ត្រូវ​គោរព​តាម​គោលការណ៍​របស់​អាជ្ញាធ​រ​រាជធានី​ភ្នំពេញ ដូច​ជា​ការ​កំណត់​ពេល​វេលា​បើក និង​បិទ​ឲ្យបាន​ត្រឹមត្រូវ ចៀសវាង​ការបើក​ហួស​ម៉ោង នាំ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​សម្រាប់​ការ​ដេក​ពួន និង​ទទួលទាន​ផ្សេងៗ​។​

​លោក​អភិបាលខណ្ឌ គួច ចំរើន ក៏​បានឲ្យ​អាជីវករ​ទាំងអស់ ជាពិសេស​ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត រាំច្រៀង បើក​នៅ​ពេល​ថ្ងៃ​នោះ​ឡើយ ដែល​នាំ​ឲ្យ​សិស្សានុសិស្ស​ខ្លះ មិន​ទាន់​គ្រប់​អាយុ គេចវេះ​ពី​សាលា ហើយ​ចូល​ទៅក្នុង​ក្លឹប​រាំច្រៀង​សប្បាយ​ជាមួយ​មិត្តភក្ដិ​។​

​លោក គួច ចំរើន ក៏​បាន​អំពាវនាវ​ឲ្យ​អាជីវករ​ទាំងអស់​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​ដល់ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ ក្នុងករណី​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ដូចជា​បង្ក ទំនាស់ ការ​លួច​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ដើម្បី​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ដែល​ទាំងនេះ គឺជា​ការចូលរួម​ទាំង​អស់​គ្នា ដើម្បី​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ពោល​ធ្វើឡើង ដើម្បី​សង្គមជាតិ​ទាំងមូល ៕

 

kuach_chomroeun1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment