ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​មេ​ឈ្មួញ​ដុះ​ស្លែ​២​រូប ប្រចាំ​ស្រុក​វ៉ារិន​ដឹកឈើ​ខុសច្បាប់ សង្ស័យ​លោក​អភិបាល​ស្រុក​នា​ក់ណេ​រុន នឹង​លោក​មេព្រៃ​សេង​វឿត​នៅ​ពីក្រោយ​

សៀមរាប​៖ មេ​ឈ្មួញ​ឈើ​ដ៍​មហា​ដុះ​ស្លែ​ធំ​បំផុត​ប្រចាំ​ស្រុក​វ៉ារិន  ២ រូប ដែល​កំពុង​មាន​ប្រជា​ប្រីយ៏​ភាព លេចធ្លោ ពេញ ដោយ​អំណាច​នឹង​ភាព​អួតអាង​នោះ បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​បំផុត ។ មេ​ឈ្មួញ​ដុះ​ស្លែ ២ រូប ប្រចាំ​ស្រុក​វ៉ារិន​នោះ​មាន ឈ្មោះ ចិត្ត និង​ឈ្មោះ ឆាយ​(​ជា​ម្ចាស់​ដេប៉ូ​ឈើ​ឃុំ​ស្រែ​ណូយ​អត់​ច្បាប់​) ដឹកឈើ​ដោយ​គោយន្ត​កែឆ្នៃ ចាប់ពី ៥ គ្រឿង​ទៅ ១០ គ្រឿង​ក្នុង​មួយ​ថ្ងៃ  ដោយ​មិន​ខ្លាច សមត្ថកិច្ច​ជា​ពិសេស​ជំនាញ​មេព្រៃ ដែល​នៅ​តាម​ដងផ្លូវ ដែល​គេ​មាន​ការសង្ស័យ​ថា​លោក​អភិបាលស្រុក នាក់ ណេ​រុន និង​លោក​មេព្រៃ សេង វឿត នៅ​ពីក្រោយ​។​

​ទាំងនេះ ត្រូវបាន​មន្ត្រី​សាលា​ស្រុក​មួយ​រូប​និយាយថា លោក នាក់ ណេ​រុន គិតតែ​ពី​ការងារ​លាប​សក្ការៈ​ផ្ទាល់ខ្លួន ភ្លេច​គិត​តួនាទី​ដែល​ថ្នាក់លើ​ប្រគល់ជូន ។​

​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា នៅ​តំបន់​គ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ​នៅ​ផ្នែក​ក្រឡាញ់ ដែល​មាន​លោក សេង វឿត ជា​អ្នក​ទទួក​ខុស​ត្រូវ ក្នុង​ការទប់ស្កាត់​នោះ បាន​កំពុងតែ​ទទួលរង​នូវ​ការកាប់បំផ្លាញ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​យ៉ាង​ចាស់ដៃ ស្ទើ​ក្លាយជា​ទី​ហោ​ស្ថាន​គួ​អោយ​សង្វេក បំផុត​ដូច​ព្រៃ​ឡង់​ដែរ ចំណែក​លោក សេង វឿត និង​លោក​អិបាលស្រុក គ្មាន​ឆន្ទះ​ក្នុង​ការ​ទប់ស្កាត់​សោះឡើយ​។ ផ្ទុយទៅវិញ​អ្នកការពារ​នឹង​អភិរក្ស​រូបនេះ​បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុម​ឈ្មួញ​ក្នុ​ការ​ស៊ីសំណូកសូកប៉ាន់ ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជារ​ថ្នាក់លើ​នោះទេ​។​

​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា សកម្មភាព​កាប់​អារ​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​នេះ បាន​កើតមាន​ជា​យូ​ណាស់​មកហើយ នៅ​ព្រំប្រទល់​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ត្រង់​ទ​ន័រ រាប់​លាន​គ្រឿង ក្នុងការ​អារ​ដើមឈើ​ទាំង​ធំ​ទាំង​តូច​ទាំង​យប់​ទាំង​ថ្ងៃ លាន់លឺ​រំ​ពោង​ពេញ​ព្រៃ​បក្សាបក្សី​នៅ​មិន​បាន​រត់​ទៅ​ក្រៅប្រទេស​។​ទី​បំផុត​ទាំង​សត្វព្រៃ​ទាំង​ព្រៃឈើ​ត្រូវ​បាន​រលាយ​ដោយ​ជោគជយ័​។​

​មន្ត្រី​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​បាន​និយាយថា ព្រៃឈើ​នៅ​តំបន់​ផ្នែក​ក្រឡាញ់ បច្ចុប្បន្ន​នេះ​ក្លាយជា​ទី​រហោស្ថាន ដោយសា​តែ​រង​ការកាប់បំផ្លាញ​ពី​ក្រុម​ឈ្មួញ​ឈ្មោះ​ឆាយ​ចំណែកឯ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័​ន្ទ​មិន​បាន​ធ្វើ​ការបង្ក្រាប ឲ្យមាន​ប្រសិទ្ទភាព​ខ្ពស់​បំផុត​ស្រប​តាម​យុទ្ធសាស្ត្រ កំណែទម្រង់​ស្ដាឡើងវិញ​នូវ​វិស័យ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ​។ ពោល​គឺ​ក្រុម​មន្ត្រី​មាន​ភារកិច្ច​បង្ក្រាប​នឹង​គណះបញ្ជាការ​ឯកភាព​ស្រុក​វ៉ារិន​នោះ បាននាំគ្នារ​ទទួល​សំណូក​ពី​ឈ្មួញ​ដោយ​គ្មាន​ញញើត​ដៃ​។​

​មន្ត្រី​អង្គរការ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​បន្តថា ចលនា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ទឹកដី​ផ្នែក​ក្រឡាញ់​នេះ បានក៍​ព្រោះតែ​លោក សេង វឿត នឹង​លោក​នា​ក់ណា​រុន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែរ​ទើប​សកម្មភាព​ចេះ​តែ​រីក​រាលដាល​ធំ​ឡើងៗ បណ្ដាល​ឲ្យ​ព្រៃឈើ​នៅ​តំបន់​នោះ​ទទួល​រង​គ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​គ្មាន​ទីបញ្ចប់​។​

​អង្គរការ​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃឈើ​បន្ថែមថា ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះ ក្រោយពី​បាន​ធ្វើ​សកម្មភាព​កាប់​អារ​រួច ពួកគេ​បាន​ប្រើប្រាស់​នូវ​រថយន្ត​ប្រភេទ​ដំរីទឹក​ដឹក ចេញពី​ក្នុង​ព្រៃ​មក​ដាក់​តាម​ភូមិ ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រែ​ណូយ ហើយ​យក​រថយន្ត​កូរ៉េ​ប្រភេទ​ធំៗ ចំណុះ​៣​តោន ទៅ​៥​តោន ធ្វើ​ការដឹកជញ្ជូន​ចេញទៅ​លក់​ឲ្យ​ដេ​ប៉ូនៅ​ក្រុង​សៀមរាប និង​ស្រុក​អង្គរជុំ​ទាំង​យប់​ទាំង​ថ្ងៃ មិនតែប៉ុណ្ណោះ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី​ឃុំ​ស្រែ​ណូយ​ទៅ​ស្រុក​អង្គរ​ជុំ បាន​ទទួលរង​នូវ​ការ​ខូច​ខ្ទេចខ្ទី​តែម្ដង​ដោយសា​រថយន្ត​ដឹកឈើ​ជាប្រចាំ​។ លោក សេង វឿត​នឹង​លោក​អភិបាលស្រុក មិន​អាច​ស្វែងរក​ការបកស្រាយ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់​សេវា​។​

​ពាក់ព័ន្ទ​ទៅ​ការដឹកជ​ញ្ជូ​ន​ឈើ​នៅ​តំបន់​ស្រែ​ណូយ​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជា​ឲ្យ​មេព្រៃ លី សុ​ផា ចុះ​រឹបអូស​គោយន្ត​ដឹក​ឈើ​លេខ​២​ខ្នាត​ធំ​១​គ្រឿង របស់​ឈ្មួញ​ដ៍​ធំ​ម្នាក់ នៅ​តំបន់​ស្រែ​ណូយ ឈ្មោះ ចិត្ត យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ​។​

​ជាមួយគ្នានេះដែរ នៅ​តំបន់​ស្រែ​ណូយ ក៍​មាន​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ដោយ​ខុសច្បាប់​រាប់រយ​កន្លែង បាន​កំពុងតែ​ដំណើការ​យ៉ាង​ពេញបន្ទុក​ឥត​គណនា​។ ក្នុង​នោះ​ក៍មាន​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​នៅ​ភូមិ​ព្រៃ​ខ្នរ ឃុំ​ស្រែ​ណូយ ដែល​មាន​យីហោ​ឈ្មោះ​ដេប៉ូ​ឈើ​ស្រែ​ណូយ ថៅកែ​ឈ្មោះ ឆាយ ហើយ​ដេប៉ូ​មួយ​នេះ​ជាទី​តាំង​នាំឲ្យ​មាន​ការកាប់បំផ្លា​ញ​ព្រៃឈើ នៅ​ស្រុក​វ៉ារិន និង​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ​ផងដែរ ៕

 

2014_06_24ckr1 2014_06_24ckr1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment