ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ទា​ហ៊ាន​២​នាក់​ប្រើ​ឈ្មោះ​កងពល​លេខ​៦ និង​រថយន្ត​ពណ៍​ត្រេអ៊ី រកស៊ី​ដឹក​ឈើប្រណិត​ខុសច្បាប់ ចិញ្ចឹម​អង្គភាព​

សៀមរាប ៖ ទា​ហ៊ាន ២ នាក់​ប្រើ​ឈុត​សម្លៀកបំពាក់​ប៉ា​រ៉ា បើករថយន្ត​ម៉ាក​ឌុយ​មី​ក​ពណ៍​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1475 និង​មាន​កាំភ្លើងខ្លី​មួយ​ដើម រកស៊ី​ដឹក​ឈើប្រណិត យកឈ្មោះ​កងពល​លេខ​៦ របស់​លោក​ឈុំ​-​ខេង មក​ប្រើ ត្រូវបាន​លោក កើត​-​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​សៀមរាប បញ្ជា​អោយ​កម្លាំង​សមត្ថកិច្ច​ចុះ​ចាប់​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​៣១៧​មណ្ឌល​ជនពិការ ឃុំ​បា​ឡាំង ស្រុក​ប្រាសាទបាគង​។​

​យោងតាម​សម្តី​របស់​លោក សំ​-​រិទ្ធ​សុខុន ព្រះរាជអាជ្ញារង​តំណាង​អយ្យការ សាលាដំបូង​ខេត្តសៀមរាប​បាន​អោយ​ដឹក​ថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​អ្នកសារព័ត៌មាន​ថា មាន​រថយន្ត​ភិនភាគ​ខាងលើ​ដឹកឈើ​ខុសច្បាប់​ចេញដំណើរ​ពី​ស្រុក​ស្វាយ​លើ សំដៅ​មក​ក្រុង​សៀមរាប តាម​ដងផ្លូវ​គ្រួស​ក្រហម​មណ្ឌល​ជនពិការ លោក​ក៏​បាន​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​ចុះបង្ក្រាប​រថយន្ត​ខាងលើ​បាន​ជោគជ័យ​ទៅតាម​ផ្លូវច្បាប់ ដែល​មាន​កម្លាំង​សហការ​ពី​កងរាជអាវុធហត្ថ និង​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​

​លោក វែង​-​លី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ប្រាសាទបាគង​បានអោយដឹងថា រថយន្ត​ខាងលើ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច​ដោយ ដាក់​ឈើប្រណិត​ប្រភេទ​នាងនួន​ជាច្រើន​ដុំ​នៅ​ខាងក្នុង ហើយ​យក​ឈើ​នី​វ​សន្លឹក​ដាក់​ព័ទ​ជុំវិញ គ្រប​កៅស៊ូ​បាតង់​ជិត​។ លោក​បាន​បន្តថា ចំណែក​នៅ​ក្នុងកា​បី​ន ក្រោយខ្នង​តៃកុង ម្ចាស់​ឈើ​បានដាក់​ឈើ​នាងនួន​មុខធំៗ ប្រវែង​១​ម៉ែត្រ រួច​យក​ភួយ កា​រ៉ុង​អង្ករ ខោអាវ គ្រប​ពីលើ​យ៉ាង​ស្អាត បើ​មិន​រើ​មើល​គឺ​ច្បាស់​ជា​មិន​ដឹង​នោះទេ​។ លោក​វែង​-​លី​បន្ថែមថា វត្ថុតាង​ទាំង​ឈើ និង​រថយន្ត​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ទាំងយប់ ចំណែកឯ​ទា​ហ៊ាន​២​នាក់ និង​ថៅកែ​ស្រី​ម្នាក់​អោយទៅ​ផ្ទះ​វិញ​រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ លោក សំ​-​រិទ្ធ​សុខុន ព្រះរាជអាជ្ញារង​បាន​បញ្ជាក់បន្ថែម​ថា តាម​ផ្លូវ​ច្បាប់​បើ​ប្រភេទ​ឈើ​ក្រញូង​គឺ​ត្រូវ​ចាប់​ទាំង​មនុស្ស​បញ្ជូនមក​តុលាការ តែ​ប្រភេទ​ឈើ​លេខ​២​គឺ អនុវត្ត​ទៅតាម​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ ត្រូវ​អោយ​ម្ចាស់​ចូលខ្លួន​បង់ពិន័យ​អន្តរកាល​តាមច្បាប់​។​

​លោក ឈុំ​-​ខេង ប្រធាន​កងពល​លេខ​៦ ប្រចាំ​ដីក្រហម​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​នេះ​ថា ទា​ហ៊ាន​២​នាក់​ខាងលើ​ជា​ទា​ហ៊ាន​នៅ​កងពល​លេខ​៩ មិនមែន​ទា​ហ៊ាន​កងពល​លេខ​៦​របស់​លោក​ទេ​។ លោក​ឈុំ​-​ខេង បន្ថែមថា ទា​ហ៊ាន​ម្នាក់​ក្នុងចំណោម​២​នាក់​ឈ្មោះ ចាក មាន​ឋានៈ រង​វីរៈ​កងពល​លេខ​៩​។​

​តាម​កា​អង្កេត​ឃើញថា រយៈពេល​ប្រហែល​៣​ខែ​នេះ មាន​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​ដោយ​ប្រើ​រថយន្ត​ប្រភេទ ឌុយ​មី​ក ពណ៍​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ រាប់​សិប​គ្រឿង ដឹកឈើ​ពី​ខេត្ត​ព្រះវិហារ ខេត្ត​ឧត្តរមានជ័យ យកមក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ឆ្លងកាត់​តាម​ដងផ្លូវ​ស្រុក​ស្វាយ​លើ​ស្រុក​វ៉ារិន​នឹង​ស្រុក​បន្ទាយស្រី​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ពាក់ព័ន្ទ​ទាល់តែសោះ ។ តែ​បើ​នៅ​ស្រុក​វ៉ា​រី​ន​វិញ គី​មាន​មេ​ឈ្មួញ​ជើង​ខ្លាំង​បីនាក់ ទើបតែ​ទិញ ឈ្មោះ​ប៉េអឹម​ដើម្បី​រកស៊ី​ដឹក​ឈើប្រណិត​ខុសច្បាប់ ។ ទី​មួយ​មានឈ្មោះ​និត​ទីពី​ឈ្មោះ ណាត និង​ទី​បី​ឈ្មោះ​គុច ។ មេ​ឈ្មួញ​ជើង​ខ្លាំង​ទាំង​បី​នាក់​គី​ជា​កូនចៅ​របស់​លោក​វរសេនីយ៍ត្រី ហេ យែ​ម (​ហៅ​លោកដូ​ប្រធាន​ស្នាក់ការ​សន្តិសុខ​ប៉េអឹម​លេខ ៦៧២ ប្រចាំ​ទិស​ត្រពាំង​ក្រសាំង​ឃុំ ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្ត​សៀម​រាម​ហើយ​ក៏​ធ្លាប់​ជា​អ្នក​រត់ការ​កាង​ឈើ​នឹង​រកស៊ី​ឈើ​ខុសច្បាប់​ទៀត​ផង​ហើយ​ហូត​មកដល់ពេលនេះ​ពួកគេ​នៅតែ​ដឹក​ឈើ​ខុសច្បាប់​ដដែល​ដោយ​ប្រើ​រូ​ភាព​ឡាន​ព័ណ​ត្រេអ៊ី​ស្លាក់លេ​ខខេមរភូមិន្ទ​ដើម្បី​បន្លាច​សមត្ថកិច្ច​តាម​ដងផ្លួវ​)​។​

​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​មេ​កងពល​លេខ​៩​បានទេ ព្រោះ​ទូរស័ព្ទ​ទំនាក់ទំនង​មិនបាន ពាក់ព័ន្ទស​ម្តី​បដិសេធ​របស់​លោក ឈុំ​-​ខេង មេ​កងពល​លេខ​៦ ហើយ​លោក​បាន​អះអាងថា ទា​ហ៊ាន​២​នាក់​ខាងលើ​ជា​ទា​ហ៊ាន របស់​កងពល​លេខ​៩ មិនមែន​ជា​ទា​ហ៊ាន​របស់​លោក​នោះ​ទេ​។​

​ពលរដ្ឋ​អ្នកតាមដាន​ហេតុ​ការណ៏​សូម​សំនូមពរ​ទៅ​ស្ថាប័ណ​កងទ័ព​ដែលមា​ន​លោក ជា​-​ម៉ន មេ​ភូមិភាគ​៤ លោក នួន​-​នៅ រង​ភូមិភាគ​៤ មេត្តា​បើក​នេត្រា​មើល​ក្រុម​ឈ្មួញ​ទុច្ចរិត​យក​រថយន្ត​កងទ័ព​ទៅ​ដឹក​ឈើ​ខុសច្បាប់​យ៉ាង​អាណាធិប្បតេយ្យ​ទាំងនេះ​ផង ជាសវៀង​ខូច​ឈ្មោះ​ដល់​សម្តេច​តេជោ ហ៊ុន​-​សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនតែប៉ុណ្ណោះ​ពលរដ្ឋ​ក៏​សូម​សំណូមពរ​ទៅ​លោក អ៊ុក​-​រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម​មេត្តា​នែ​នាំ​លោក ទា​-​គឹម​សុទ្ធ អោយ​ខំ​ប្រឹងប្រែង​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ផង​ទាន​៕

 

2014_06_21ckr (4) 2014_06_21ckr 2014_06_21ckr (1) 2014_06_21ckr (2) 2014_06_21ckr (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment