ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេព្រៃ​ចុះ​ចាប់​រថយន្ត​សាន់​យ៉ុង​ដឹកឈើ​ខុសច្បាប់​បី​គ្រឿង​ក្មុង​ក្រុង​សៀមរាប​

សៀមរាប ៖ សកម្មភាព​រថយន្ត​សាន់​យ៉ុង​ដឹក​ឈើ​ខុសច្បាប់​ពី​ស្រុក​ស្វាយ​លើ​យក មក​លក់​ចែកចាយ​តាម​ដេប៉ូ​ឈើ ក្នុង​ខេត្ត​សៀមរាប ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​ដែល​ពុំ​ធ្លាប់​មាន​ការបង្ក្រាប​ទាល់តែសោះ នោះ ឥឡូវ​ហាក់​មាន​ការប្រែប្រួល​ចម្លែក ខុស​ពី​ធម្មតា​ស្រាប់តែ​ឃើញ​មេព្រៃ​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ទាំងនោះ​ទាំង​ ទឹកមុខ ទើសទាល់​ក្រោម​ការបញ្ជា​របស់​ព្រះរាជអាជ្ញា​ឡើង​ថ្មី​។​

​លោក កើត​-​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជា​អោយ​លោក សំរិទ្ធ​សុខុន ព្រះរាជា​អាជ្ញា​រង​តំណាង​អយ្យការ សហការ​ជាមួយ​កម្លាំង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ចុះ​ចាប់​បាន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​៣​គ្រឿង​។
​ហេតុការណ៍​ចុះបង្ក្រាប​នេះ​បាន​ធ្វើឡើង​វេលា​មោង​៤​ទាប់​ភើ្ល​ថ្ងែទី​១៩ ឆ្នាំ ២០១៤ ថិ​ត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀម​រាម ។ ហើយក៏​បាន​បញ្ជូន​វត្ថុ​តាង​(​ឈើ​) និង​មធ្យោបាយ​ដឹកជញ្ជូន​(​រថយន្ត​៣​គ្រឿង​) យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
​យោងតាម​សម្តី​របស់​លោក លឹង្គ​-​សុខា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​សៀមរាប បាន​អោយ​ដឹក​ថា រថយន្ត​ខាងលើ​ដឹកឈើ​ប្រភេទ​លេខ​២ តាមច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ ចំណែក​ឯ​រថយន្ត​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ម្ចាស​អាច​ចូល​ខ្លួន​មក​ដោះ ស្រាយ ដោយ​បង់ពិន័យ​អន្តរកាល​យក​រថយន្ត​ទៅ​វិញ​តាម​ផ្លូវច្បាប់​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ជេញ​ឈ្មោះ​បាន​អោយ​ដឹកថា រថយន្ត​ដឹកឈើ​ដែល​ខាង​រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​ខាងលើ​គឺជា​របស់ ចែ​ផល្លី អាយុ ៥០​ឆ្នាំ គាត់​ដើរ​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​ស្រ​យ៉ង​កោះ​កែរ្តិ៍ នឹង​ស្រុក​ស្វាយ​លើ ដឹក​ជា​រៀងរាល់​យប់​ចូល​ក្រុង​សៀមរាប ដោយ​មិនមាន​ច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ​។ ប្រភព​បន្តថា ចែ​ផល្លី ដើរ​អួត​ក្អេងក្អាង​ថា គាត់​បាន​បង់លុយ​អោយ​មេព្រៃ​គ្រប់​លំដាប់ថ្នាក់​តាម​ដង​ផ្លូវ ជាពិសេស​លោក យ៉ាន់​-​ស៊ី​វ៉ាត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​នឹង​លោក​រឹម​សមអុន​នេះ​តែម្តង ទើប​គាត់​អាច​រកស៊ី​បាន ហើយ​ម្យ៉ាងទៀត​គាត់​ថា គ្មាន​អ្នកណា​ហ៊ាន​ចាប់​រថយន្ត​របស់​គាត់​ទេ ព្រោះ​គាត់​ក៏​មាន​សាច់ញាតិ​ធ្វើការ​ធំ​ដែរ​។ ប្រភព​បន្ថែមថា ចែ​ផល្លី ដឹកឈើ​តាំង​ពី​រថយន្ត​ចាស់​មួយ​គ្រឿង រហូត​ដល់​ថ្ងៃនេះ មាន​រថយន្ត​៣​គ្រឿង មាន​ជីវភា​ពធូធា មាន​សាច់ឈាម​ធាត់​ឡើង​ត្រ​លុក​ទ្រ​លុន មាន​លុយ​រាប់ម៉ឺន​ដុល្លារ​។​

​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាងលើ ចែ​ផល្លី បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៩​ដដែល​នេះ​ថា រថយន្ត​ខាងលើ​មិនមែន​ជា​រថយន្ត​របស់​គាត់​ទេ ព្រោះ​យប់មិញ​គាត់​មិន​បាន​ជិះ​រថយន្ត​ដឹកឈើ​នោះទេ​។ ចែ​ផល្លី បន្តថា គាត់​ពុំ​បាន​បង់លុយ​អោយ​រដ្ឋបាល​ព្រៃឈើ​តាម​ដងផ្លូវ​ដូច​ការ​ចោទ​ប្រ កាន់​ខាងលើ​នេះ​ទេ តែបើ​ជួប​មេព្រៃ ឬ​សមត្ថកិច្ច​តាម​ដងផ្លូវ​គាត់​គ្រាន់តែ​ជូន​លុយ​ថ្លែ បាយ គុយទាវ កាហ្វេ ឬ​ថ្លៃ​សាំង​អោយ​មន្ត្រី​ជំនាញ​ទាំងនោះ​តែប៉ុណ្ណោះ​។​

​អ្នកយកព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក យ៉ាន​-​ស៊ី​វ៉ាត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​បានទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់​ធ្ងន់ៗ​ថា មូលហេតុ​ដែល​អ្នក​រក​ស៊ី​ដឹកឈើ​ខុស​ច្បាប់​មិន​ចេះ​រាងចាល មិនចេះ​អស់​មិន​ចេះ​ចប់ ព្រោះ​តែ​ច្បាប់​របស់​មេព្រៃ​នៅ​ធូ​រលុង ដោយ​អោយ​អ្នករកស៊ី​ដឹក​ឈើ​ទាំងនោះ អាច​បង់លុយ​ផាកពិន័យ​យក​រថយន្ត​ដឹកឈើ​ដែល​ចាប់បាន​ទៅវិញ ដោយ​គ្រាន់តែ​ផាកពិន័យ ដូច្នេះ​អ្នក​រកស៊ី​ខុស​ច្បាប់​ទាំងនោះ​ច្បាស់​ជា ទៅ​ដឹកឈើ​ស្រង់ដើម​ឡើងវិញ​ជាមិនខាន​។ ពលរដ្ឋ​បន្ត​រិះគន់ថា បើ​ចាប់​ហើយ កុំអោយ​យក​រថយន្ត ឬ​មធ្យោបាយ​ដឹក​ជញ្ជួន​ទៅ​វិញ នោះ​ចាប់​តែ​ពីរ​បី​ដង​អ្នករកស៊ី​អស់​លុយ​ទិញ​រថយន្ត ពួកគេ​និង​ឈប់​រកស៊ី​ដោយ​ខ្លូន​ឯង​បាត់ទៅហើយ​។ យី​!​ច្បាប់​ស្រុក​ខ្មែរ​អន់​អី​អន់​យ៉ាងនេះ ធ្វើការ​ដូច​វែក​ចក​ក្នុង​បឹង​អញ្ចឹង​៕

2014_06_ckr2 2014_06_ckr2 (1) 2014_06_ckr2 (2) 2014_06_ckr2 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment