ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពិធី​ប្រកាស​តែងតាំង​អភិបាល​ថ្មី​ខណ្ឌ​ច្បារអំពៅ​និង​ខណ្ឌ​មានជ័យ​

​ភ្នំពេញ ៖ ដែល​ក្នុងនោះ​គណៈ​អភិបាលខណ្ឌ មានជ័យ​ត្រូវបាន​ទៅ​លោក ពេជ្រ កែវ​មុន្នី ជា​គណៈ​អភិបាលខណ្ឌ និង​លោក អែម សុខ​លាង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ដោយឡែក​ខណ្ឌ​ច្បារអំពៅ​វិញ​ត្រូវបាន​ទៅលើ​លោក អ៊ាង ស៊ីផា​ន ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​និង​លោក អ៊ុំ មា​រ៉េត ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ អំពៅ ។

​ពិធី នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​ជា គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ដោយឡែក​លោក សេង រតនៈ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស តែងតាំង អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​។

​យោងតាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ ថា គណៈ​អភិបាលខណ្ឌ​មានជ័យ​រួម​មាន​សមាសភាព​លោក ពេជ្រ កែវ​មុន្នី អតីត​អភិបាលរង​ខណ្ឌ ទួលគោក​ត្រូវបាន​មក​ទទួល​ដំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ។​

​លោក ហៀ​ង ចាន់​លាង ជា​អភិបាលរង​ខណ្ឌ​, លោក មា សុភាព ជា​អភិបាលរង​ខណ្ឌ​, លោកស្រី ជា នី​តា ជា​អភិបាលរង​ខណ្ឌ​, លោក ឌី រ័ត្ន​ខេ​មា​រុណ ជា​អភិបាលរង​ខណ្ឌ​។ ដោយឡែក​លោក អែម សុខ​លាង ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ​ដដែល​។​

​សមាសភាព​នាយក​រដ្ឋ​បាល​សាលាខណ្ឌ​បាន​ទៅ​លើ​លោក ឡុង ង៉ែត នាយករង​រដ្ឋបាល​, លោក ហ៊ួយ វិរៈ អតីត​ប្រធាន​ផ្សារ​ច្បារអំពៅ និង​លោកស្រី ឃឹម វណ្ណី នាយករង​រដ្ឋបាល ។ សមាសភាព​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ​រួមមាន​លោក អ៊ាង ស៊ីផា​ន ជា​អភិបាល​នៃ​គណៈ អភិបាលខណ្ឌ​មានជ័យ​, លោក ប៊ី សោភ័ណ្ឌ អភិបាលរងខណ្ឌ​, លោក ណុប ផា ជា​អភិបាលរង ខណ្ឌ​, លោក រស់ សុភ័ក្ត ជា​អភិបាលរង​ខណ្ឌ​, លោកស្រី ឯក យ៉ានី ជា​អភិបាលរង​ខណ្ឌ​។ ស​មាស ភាព​នាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​ត្រូវបាន​ទៅ​លើ​លោក ហ៊ួត ហ៊ុយ​, លោក ញាណ ច័ន្ទ​សោភា ជា​នាយករង​រដ្ឋបាល​, លោក ប៊ូ វឌ្ឍនា ជា​នាយករង​រដ្ឋបាល​។

​ក្នុងនោះដែរ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​ទៅលើ​លោក អ៊ុំ ម៉ារ៉េត ។ ចំពោះ ទីតាំង​ទីស្នាក់ការ​សាលាខណ្ឌ​មានជ័យ​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​គឺ​ស្ថិត នៅលើ​ទីតាំង​ជាន់​ទី​១ ផ្សារ​ក្បាលថ្នល់ ស្ថិតនៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ដោយឡែក​ទីស្នាក់ការ​សាលា ខណ្ឌ​ច្បារអំពៅ​គឺ​ស្ថិតនៅ​ទីតាំង​អតីត​ខណ្ឌមានជ័យ​ស្ថិតក្នុង​សង្កាត់ ច្បារអំពៅ​ទី​១​។

​យោងតាម​ប្រភព​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា សាលា​ខណ្ឌ​មាន​ជ័យ​គ្រប់ គ្រង​សង្កាត់​ចំនួន​៤ គឺ​សង្កាត់​ស្ទឹងមានជ័យ​, សង្កាត់​បឹងទំពុន​, សង្កាត់ ចាក់អង្រែលើ និង​សង្កាត់ ចាក់អង្រែ​ក្រោម​។ ការគ្រប់គ្រង​របស់​រដ្ឋ​បាលសាលាខ​ណ្ឌ​ច្បារអំពៅ​មាន​ចំនួន​៨​សង្កាត់ ក្នុងនោះ​មាន​សង្កាត់​ច្បារអំពៅ​ទី​១, សង្កាត់​ច្បារ​អំពៅ​ទី​២, សង្កាត់​ព្រែកប្រា​, សង្កាត់​និរោធ​, សង្កាត់​វាល​ស្បូវ​, សង្កាត់​ព្រែក​ឯង​, សង្កាត់​ក្បាលកោះ និង​សង្កាត់​ព្រែក​ថ្មី​។​

​មន្ត្រី សាលា​រាជធានី​ភ្នំពេញ​ដដែល​បានបញ្ជាក់​ថា ចំពោះ​តួនាទី ភារកិច្ច​របស់​លោក គួច ចំរើន អតីត​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ត្រូវបាន​ផ្ទេរ​ទៅ​ទទួល​ភារកិច្ច ថ្មី​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ដែល​ពិធី​ផ្ទេរដំណែង​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤​នេះ​៕

 

DSC_5384

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment