ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

តុលាការ​ខេត្ត​សៀមរាប​ចុះ​អនុវត្ត​ដីការ​និង​ទាមទារ​ប្រាក់​៧០០០​ដុល្លា​តាម​ដើមបណ្ដឹង

ខេត្តសៀមរាប ៖ រឿងក្ដី​រដ្ឋប្បវេណី​លេខ ២៩​ចុះ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៤​របស់​សាលាដំបូង ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​កញ្ញា ទី​វ គឹម​កល្យាណ ព្រះរាជ​អជ្ញារ​រងអម​សាលា​ដំបូងខេ​ត្ត សៀមរាប បាន​ចុះ​អនុវត្ត​ដី​ការរុះរើ​សំណង់​រោង​លក់​ឡាន​ដែល​មាន​ទំហំ​(៨,៥​ម​x១៨,៥​ម​) ដែល​មាន​ទីតាំង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប  ។

​លោក ទី​វ សូ​ភ័ណ អាយុ​៦១​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១១៤ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​ដើមបណ្ដឹង បានធ្វើការ​ប្ដឹង​លោក​តឹក ប៉ុន ជា​ជនរងគ្រោះ និង​ជា​ចុងចោទ ទាមទារ​ឲ្យ​តុលាការ​ចេញ​សាលក្រម​សម្រេច​និង​បង្គាប់​អោយ​ចុង​ចម្លើយ​រុះរើ ចេញ​នូវ​សំណង់​នានា​និង​រាល់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ចេញពី​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទី​វ សូ​ភ័ណ និង​ឈ្មោះ​ង៉ោ សុខ​ចេញ​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ព្រមទាំង​ការខូចខាត​ចំនួន ៧០០០​ដុល្លា  នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​មេធាវី ឈាង ប៊ុន​ណា អត្តលេខ ៧៨៦ ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​មាន​ការិយាល័យ ក្រុម​មេធាវី​សូ​ឡូ​មុង​គ្រុប ដែល​មាន​អស​យដ្ឋា​ន​អគារ​លេខ ៣០៣ សង្កាត់​អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង ជា​មេធាវី​តំណាង​ដោយ​អណត្តិ​អោយ​លោក ទី​វ សូ​ភ័ណ ។​

​ចំណែក​លោក តឹក ប៉ុន ចុង ចម្លើយ បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ថា លោក​សព្វថ្ងៃ​ជា​ជនរងគ្រោះ​ទាំង​ស្រុង ដោយ លោក បាន ជួល​ដី​ត​ពី​ឈ្មោះ​វ៉ាន់ ប៊ុន​ហ៊ាង​ដែល​លោក​អះអាងថា​ជា​ម្ចាស់​ដី ដោយមាន លោក​ខៀវ ស​ត ចៅ សង្កាត់​ស្លក្រាម ជា​សាក្សី​អោយ​ភាគី​ទាំង​សងខាង​បាន​ព្រមព្រៀង​គ្នា​ជួល​ដី​ក្នុង​រយៈ ពេល ២​ឆ្នាំ និង​១០ ខែ ដែល​ចាប់​គិតពី​ថ្ងៃ​ទី​០១​ខែ​ឧសភា ឆ្នាំ ២០១៣ រហូត​ដល់​ថ្ងៃ​ទី​០១​ខែ​មីនា ឆ្នាំ ២០១៦ បាន ជួល​ដី​នេះ​ក្នុង​តម្លៃ​៤០០​ដុល្លា​ក្នុង​១​ខែ និង​កក់​ប្រាក់​មុន​ចំនួន​២​ខែ ស្មើនឹង ៨០០​ដុល្លា នៃ​ដើមខែ​ដំបូង ហើយ លោក​ជួល​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ក៏​លេចចេញ​ឈ្មោះ ទី​វ សូ​ភ័ណ បាន​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ពិតប្រាកដ ព្រមទាំង​បញ្ជូន​មេធាវី​របស់​ខ្លួន ឈ្មោះ ឈាង ប៊ុន​ណា មក​រារាំង​និង​ផ្អាក​ដំនើរការ​អាជីវកម្ម​ដោយ​មិន​មាន​ជូនដំនឹង​ឲ្យដឹង​មុន ។ ពេល​មេធាវី​លោក ទី​វ សូ​ភ័ណ​មកដល់​ក៏​បាន​បង្ហាញ​ដី​ការ​ឲ្យ​រុះរើ​ភ្លាម​ជាបន្ទាន់​ដោយ​មាន កញ្ញា ទី​វ គឹម​កល្យាណ ជា​ព្រះរាជ​អជ្ញារ​រង​ចូលរួម​ផង​ដែរ ។​

​លោក តឹក ប៉ុន បាន​បន្ដទៀតថា រឿង​ភ្លាមៗ​ពេក​លោក​មិន​ដឹង​ធ្វើ​យ៉ាងម៉េច ក៏​រុះរើ​តាម​ដីការ​យ៉ាង​អយុត្តិធម៌​ជាទីបំផុត ហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខាង​មេធាវី​របស់​លោក​ទី​វ សូ​ភ័ណ​បញ្ជា​ឲ្យ​សងជំងឺចិត្ត​ចំនួន​៧០០០​ដុល្លា ទៅឲ្យ​កូនក្ដី​របស់គាត់ បើ​មិន​មាន​លុយ​ទេ​និង​ត្រូវ​រឹបអូស​ឡាន​ចំនួន​២​គ្រឿង​(​ឡាន​២​គ្រឿង នៅក្នុង​សំណង់​ដី​ដែល​ត្រូវ​រុះរើ​នេះ​ជា​ឡាន​គេ​ផ្ញើ​ឲ្យ​លក់​)​។ មជ្ឍដ្ឋាន​អ្នកឃើញ​ហេតុការណ៍ បាន​និង​យាយ​តៗ​គ្នា​ថា ករណី​នេះ​ពិតជា​សាហាវ​ដូច​រឿង​ហូលីវូត​អញ្ចឹង ប្លន់​ស្រស់ៗ​តែម្ដង ។

​ពត៌មាន​ចុងក្រោយ​បានឲ្យ​ដឹង​នៅ​ថ្ងៃនេះ​វេលា​ម៉ោង ២​និង​៣០​នាទី​ពី​លោក​មេធាវី ដើមបណ្ដឹង ឈាង ប៊ុន​ណា ថា និតិ​វិធី​តុលាការ​បាន​ផ្អាក​សិន មិនដឹង​ជា​មូលហេតុ​អ្វី ។ ចំនែក កូនក្ដី​របស់​លោក​ក៏​មិនដឹង​ថា​យ៉ាងម៉េច​ដែរ តែបើ​កូនក្ដី​របស់​លោក​ប្ដឹង​បន្ដ នោះ​លោក​នឹង​ចាត់ ការ​សំណុំរឿង​បន្ដទៀត ។ ចំនែក​លោក កើត វណ្ណ​រ៉េត ព្រះរាជ​អជ្ញារ​អមសាលា​ដំបូងខេត្ត សៀមរាប​ទើបតែ​ឡើងកាន់តំណែង​ថ្មី បានឲ្យដឹងថា នេះ​ជា​និតិ​វិធី​របស់​តុលាការ ។​
​    ​
​អ្នក​យក​ពត៌មាន​របស់​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ទី​វ សូ​ភ័ណ ជា​ម្ចាស់ ដើម បណ្ដឹង​បានទេ ព្រោះ​មេធាវី​មិន​ប្រាប់​លេខ​ទូរស័ព្ទ​កូនក្ដី​របស់​គាត់ ៕

 

2014_05_31 2014_05_31 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment