ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាបបាន​មុខសញ្ញា​ចាស់ ០៤​នាក់​ពី​បទ​រក្សាទុក​ដឹកជញ្ជូន ឬ ជួញដូរ​សារធាតុ​ញៀន​បញ្ជូនទៅ​តុលាការ​

សៀមរាប ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត និង​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ដឹកនាំ​បញ្ចា​ផ្ទាល់ ពី​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​។ ដឹកនាំ​សម្របសម្រួល​និតីវិធី ដោយ​លោកស្រី កញ្ញា ទី​វ គឹម​កល្យាណ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន ឬ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។​

​ករណី​បង្ក្រាប​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១​និង​០០​នាទី ថ្ងៃទី 25-​ឧសភា​-2014 នៅ​ចំណុច​សូន​រាជដំណាក់​ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​ឃាត់ខ្លួន​មុខ សញ្ញា​ចាស់​ចំនួន​04​នាក់ និង​បាន​ដកហូត​នូវ​សម្ភារៈ​វត្ថុ​តាង​បាន ម្ស៉ៅ​គ្រើម​ពណ៌​ស​ថ្លា (​តម្រុយ​មេតំ​ហ្វេ​តា​មីន​) ចំនួន 01​កញ្ចប់​ធំ ទម្ងន់​101,45 ក្រាម កាំភ្លើងខ្លី 01 ដើម​ម៉ាក បេអា​អា​ប់ ទូរស័ព្ទដៃ 07​គ្រឿង នាទ្បិ​កា 01​គ្រឿង ខ្សែដៃ​លោហៈធាតុ​ពណ៌​លឿង 01 ខ្សែករ​លោហៈធាតុ 02 ខ្សែ​បណ្តោង ខ្សែករ​លោហៈធាតុ 01 គ្រឿង កងដៃ​លោហៈធាតុ​ពណ៌​លឿង 08 កាបូប​លុយ 02 និង​ប្រាក់​រៀល​ចំនួន 200.000​រៀល ម៉ូតូ 01 គ្រឿង ។

​មុខសញ្ញា​ចាស់​ទាំង​04​នាក់​នោះ មានឈ្មោះ
១-  ឈ្មោះ សេង រាម ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ ជាង​ឈើ ស្រុកកំណើត ភូមិ អាចារ្យ​ល​ក្ខ័ណ្ឌ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បច្ចុប្បន្ន ស្នាក់នៅ​សង្កាត់ ស្ទឹងមានជ័យ ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ  ធ្លាប់​ជាប់​ពន្ធនាគារ ៩​ឆ្នាំ (​ចាប់ខ្លួន​ថ្ងៃ​ទី 02-05-05 ចេញ​ថ្ងៃ​ទី 28-02-2014) ពី​បទ​ឃាតកម្ម​នៅ​ខេត្ត​សៀមរាប ។​
២-  ឈ្មោះ សួន សុខលី ភេទ ស្រី អាយុ​២៩ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្រុកកំណើត ភូមិ ព្រៃ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​កង​ពិសី ខេត្ត​កំពង់ស្ពឺ ។​
​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​
៣-  ឈ្មោះ សរ វណ្ណា ហៅ សរ សុផល  ភេទ ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរ​បរប            រត់​ម៉ូតូឌុប ស្រុកកំណើត ភូមិ បឹង​ដូន​ប៉ា ឃុំ​ស្លក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប​។​
​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ធ្លាប់​ជាប់​ពន្ធនាគារ ៨​ឆ្នាំ (​ចាប់ខ្លួន​ថ្ងៃ​ទី 18-09-2005 ចេញ​ថ្ងៃ​ទី 09-2013) ពី​បទ​ឆ្លក់​ប្លន់ ។​
៤-  ឈ្មោះ ដន វ៉ា  ភេទ ប្រុស អាយុ​៤៣ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ   រត់​ម៉ូតូឌុប ស្រុកកំណើត ភូមិ ជី​រ៉ូ ឃុំ​ជី​រ៉ូ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ។​
​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ពេជ្រ​ចង្វា ឃុំ​បឹង​ក្រាញ់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន ៤​ឆ្នាំ (​ចាប់ខ្លួន​ថ្ងៃ​ទី 10-12-09 ចេញ​ថ្ងៃ​ទី 14-06-13) ពី​បទ​ប្លន់់​ប្រដាប់អាវុធ ។​

​បច្ចុប្បន្ន មុខសញ្ញា​ចាស់​ទាំង ៤​នាក់​នេះ ត្រូវបាន​ការិយាល័យ​ជំនាញ​អាវុធហត្ថ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

 

P1110809 P1110813

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment