ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្តី​ដេក​ឈឺ​នៅលើ​កន្ទេល​ប្រពន្ធ​រៀបការ​ប្តី​ថ្មី​

សៀមរាប​៖ លោកតា អភ័ព​ម្នាក់ ដែល​បាន​ដេក​ឈឺ​នៅ​ន​កន្ទេល ធ្វើការ​មិនកើត​ត្រូវបាន​ប្រពន្ធ​លួច​រៀបការ​ប្តី​ថ្មី​នៅ​នឹង​មុខ ។ លោកតា​អភ័ព​នេះ​មានឈ្មោះ ថា ព្រំ​ដុន អាយុ​៧៥ ឆ្នាំ មានកូន​ចំនួន​៦​នាក់ (​មានប្តី ប្រពន្ធ​អស់​ហើយ​) ចំណែកឯ​ប្រពន្ធ ដែល​បាន​រៀបការ​ប្តី​ថ្មី​មាន​ឈ្មោះ អ៊ឹម ភួន អាយុ ៥៨​ឆ្នាំ ដោយសារប្តី​ដើម​របស់​គាត់​ឈឺ​ធ្វើ​ការងារ មិន​កើត​ដេក​នៅ​កន្ទេល ភរិយា​ជា​ប្រពន្ធ​ក៏​បាន​លួច ទាក់ទង​ស្ងាត់ៗ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ សួន ឌឿ​ន រស់​នៅ​ទល់មុខ​ផ្ទះ​គ្នា​ដែល​មាន​វ័យ ប្រហាក់ប្រហែល​គ្នា​នោះ​ជា​ច្រើន​ខែ មកហើយ ក៏​សម្រេចចិត្ត​ពីរ​នាក់​ប្តី​ថ្មី និង​បងប្អូន​ខាង​ប្តី​ថ្មី​លួច​ទៅ​ជួល​ភ្លេង​ការ​មេក្រូ មក​រៀបការ​ប្តី​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ខណៈ​ប្តី​ដើម​ដេក​ឈឺ​ដើរ​មិន​រួច ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣​ខែ​ឧសភា ឆ្នាំ​២០១៤ ឋិត​នៅក្នុង​ភូមិ​អន្លង់​វិល ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ចំណែក​លោក ព្រុំ ដុន ជា​ប្តី​ដើម បានអោយដឹងថា​«​ប្តី​ប្រពន្ធ​គាត់​ស្រឡាញ់​គ្នា​ណាស់ ទោះបី្ត​ប្រពន្ធ​គាត់​ចាស់ៗ​ក៏​ដោយ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គាត់ ​ធ្លាក់ខ្លួន​ឈឺ​ធ្វើការ​មិនកើត ហើយ​មិនដឹង​ជា​ប្រពន្ធ​របស់​គាត់​លួច ទាក់ទង​គ្នា​តាំងពី​ពេលណា​មក​នោះ​ទេ ទើប​តែ​ដល់​ថ្ង​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ ស្រាប់តែ​ដឹក​រោងការ​មក​ដាក់​ផ្ទះ របស់​គាត់​ហើយ​ពេល​គាត់​សួរ​គេ​ថា ដឹក​មក​ធ្វើ​អ្វី​ក៏​គ្មាន​អ្នកណា​ឆ្លើយ លោក ព្រុំ ដុន បាន​បន្តទៀតថា ពេល​គេ​ចាក់​ភ្លេង​ការ​គាត់​ឆ្ងល់​ក៏​សួរ​ទៅ​អ្នក​ចាក់​ភ្លេង ហើយ​អ្នក​ចាក់​ភ្លេង​ឆ្លើយថា គេ​រៀបការ ក្រោយមក (​លោក ព្រុំ ដុន​) គាត់​ក៏​ដឹងថា​ប្រពន្ធ​របស់​គាត់​លួច​រៀបការ ចំណែក​គាត់​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច ណាមួយ​ខ្លួន​ឈឺ​ទៀត​ថែម ឯ​កូនៗ​នៅ​ឆ្ងាយ ដូច្នេះ​ហើយ​ក៏​ទ្រាំ​ទាំង​ទឹកភ្នែក​ទៅ​ចុះ នេះ​ជា​កម្ម​គាត់​» រីឯ ភរិយា​ជា​ប្រពន្ធ​មិន​អាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ឃើញ​អ្នកកាសែត​ក៏​រត់គេចខ្លួន​បាត់ ។

​លោក ជិន មេភូមិ​អន្លង់​វិល​បាន​អោយដឹងថា គាត់​ក៏​មិនដឹងថា​ពួកគេ​រៀបកា​រដែរ ព្រោះ​មិន​បាន​ប្រាប់​គាត់ ចំណែក​លោក ជិប សាន មេភូមិ​គោកធ្លក​ក្រោម បាន​និយាយ​ស្រដៀង​គ្នា​នឹង​មេភូមិ​ដែរ​ថា ការរៀប​ការ​នេះ​មិន​បាន​សុំច្បាប់​អនុញ្ញានោះ​ទេ គាត់​លួច​រៀបការ​ស្ងាត់ៗ នេះ​ជា​អំពើ​ខុសឆ្គង​មួយ​ដែល​អសីលធម៌ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​តាំងពី​បុរាណកាល​មក ហើយ​គេ​កម្រ​ឃើញ​ប្តី​នៅ​នឹង​មុខ លួច​រៀបការ​ប្តី​ថ្មី​ណាស់ ។​

​អ្នកស្រី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ នឹង​ត្រូវ​ជា​បងថ្លៃ​ខាង​កូនកំលោះ​បានអោយដឹងថា ប្អូនប្រុស​របស់​គាត់ (​កូនកំលោះ​) បាន​លួច​ស្រឡាញ់គ្នា​យូរហើយ ខាង​ស្រី​ក៏​លួច​ស្រឡាញ់​វិញ​ដែរ ដូច្នេះហើយ​ទើប​ពួកគាត់​សំរេចចិត្ត​រៀបការ​ជាមួយ​គ្នា ណាមួយ​រៀបកា​រហើយ ពួកគេ​ទាំង​ពីរ​នាក់​នឹង​ជួយ​ចិញ្ចឹម​មើលថែ​ប្តី​ដើម ព្រោះ​គាត់​ឈឺ​ដើរ​ទៅ​ណា​មិន​រួច អ្នកស្រី​បន្ត ទៀតថា ទោះបីជា​រៀបការ​មានច្បាប់ ឬ​មិនមាន​ច្បាប់ ក៏​វា​មិន​ទាស់​ខុស​អ្វី​ដែរ ព្រោះ​ពួកគាត់​បាន​ស្រឡាញ់គ្នា​យូរហើយ ៕​  

 

2014_05_24a (2) 2014_05_24a (1) 2014_05_27a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment