ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មតិ​រិះគន់​ដល់​លោក​សង្ឍ​បី​អង្គនាំ​ស្រី​ទៅ​កំសាន្ត​នៅ​ព្រែកលៀប​

​ទី កំសាន្ត​ព្រែកលៀប គឺ​ជា​ទីកន្លែង​បន្ធូរ​អារម្មណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ទៅ​លំហែកាយ ជាពិសេស​គឺ​ពួក​យុវវ័យ ក៏​ចូល​ចិត្ត​ទៅ​ទីនោះ​ដែរ ប៉ុន្តែ​គេ​សង្កេត​ឃើញ មាន​ព្រះសង្ឃ​ពេញនិយម ទៅ​កាន់​ទីនោះ​ដែរ​។ ដោយ​ស្ថិត​ក្នុង​ខ្ចូស ព្រះសង្ឃ​ចំនួន​បី​អង្គ លោក​គង់​លើ​អង្រឹង និង​រួម​មាន​នារី​ពីរ​នាក់ ស្លៀក​ពាក់អាវ​ស សំពត់​ខៀវ អង្គុយ ក្បែរ​ទៀត​។​

​តាមរយៈ​រូបភាព​ចំនួន​ពីរ​សន្លឹក ក៏​មាន​មតិ​រិះគន់​ជាច្រើន ដោយ​អ្នកខ្លះ បាន​និយាយថា​៖ ព្រះសង្ឃ​គឺជា​បុគ្គល ដែល​ប្រជាពលរដ្ឋ​គោរព ព្រះសង្ឃ​ជា​បុគ្គល​មួយ​រូប ដែល ​បាន​បួស​រៀន​នូវ ព្រះធម៌​វិន័យ​ជាច្រើន ដើម្បី​យក​មក​ទូន្មាន ដល់​ជន​ទាំងឡាយ ឲ្យ​ត្រង់ត្រាប់​ស្តាប់​នូវ​ពុទ្ធឱវាទ និង​វារចាក ក្នុង​អំពើ​ទុច្ចរិត​ផ្សេងៗ​។​

​លោក​ពូ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា​៖ ព្រះ​ធ្វើបែបនេះ គឺ​ខុស​តែម្តង ទោះបីជា​លោក​ទៅ​គង់ បែប​ធម្មតា​ក៏​ដោយ ព្រោះ​ទីនោះ​ជាទី​កំសាន្ត របស់​យុវវ័យ ចុះ ​បើ​នៅ​ខ្ចូស​ក្បែរ​នោះ មាន​គូរ​ស្នេហ៍ ដែល​ទៅ​លេង​ដែរនោះ តើ​ទៅ​ជា​យ៉ាង​? បើ​ព្រះសង្ឃ ហេវ​ហត់ អស់កំលាំង ចង់​សំរាក គឺ​ព្រះសង្ឃ​មាន​កន្លែង​របស់​លោក ដូចជា​សាលាឆាន់ សាលាឆទាន មិនមែន​ទៅ​កន្លែង​បែបនេះ​ទេ​។​

Facebook របស់​ឈ្មោះ Vireakboth Khmer បាន​មានមតិ​ថា តាម​ការមើល​ទៅលើ​រូបនេះ គឺ​ហាក់បីដូចជា គ្មាន​អ្វី​គួរ​ឲ្យ​ខុស​ទៅ​នឹង​វិន័យ​អី​នោះ​ទេ ព្រោះ​លោក​មិន ​បាន​ទៅ​បះ​កាយ ស្ត្រី​ឯណា ឬ គ្រាន់​តែ​លោក​គង់​អញ្ចឹង​ខុស​ដែរ​? បរិស័ទ​ខ្មែរ​មួយចំនួន និយាយ​ខុស​វិន័យ​នេះ ខុស​វិន័យ​នោះ តែ​ធាតុពិត​មិនដែល ទាំង​បាន​បើក​គម្ពីរ

បើក​បិដក​មើល​សោះ ក៏​សឹងតែ​មាន​ដែរ ដូច្នេះហើយ​ទើប​ចេះតែ ចាំ​ចាប់​កុំហុស​ព្រះសង្ឃ​យ៉ាងនេះ​..​សូម​រៀន​មើល​ខ្លួនឯង​ជាមុន​សិន មុន​នឹង​ចាប់កំហុស​អ្នកដទៃ​។ អាត្មា​និយាយ​នេះ មិនមែន​កាន់ជើង​សង្ឃ ដែល​ប្រព្រឹត្ត​ខុស​នោះ​ទេ តែ​សូម​ពិចារណា​ផង មុននឹង​ធ្វើ​អ្វីមួយ ព្រោះ​វា​ប៉ះពាល់​ដល់​សង្ឃ និង​សាសនា​ទាំងមូល​។​

​លោក​បាន​បន្តថា​៖ ឬ​ក៏​គិត​ថា ឲ្យតែ​ឃើញ​សង្ឃ និមន្ត​ទៅ​ទីសាធារណៈ សុទ្ធតែ​ខុស​វិន័យ ឬ​ក៏​ចង់ ឲ្យ​លោក​នៅតែ​នឹង​កុដិ នឹង​វត្ត​មិនឲ្យ​ចេញ​ក្រៅ​ទេ​។ ចាត់ទុក​អាត្មា​ជា​អ្វី ​ក៏​ចាត់ ទុក​ទៅ សំខាន់​នោះ​គឺ​ត្រូវ​ដឹង​ខ្លួន​ឯង​ថា តើ​យើង​បាន​ធ្វើ​អ្វីខ្លះ ហើយ​ដើម្បី​សាសនា ឬ​គ្រាន់តែ​ចាំ​តិះដៀល​សង្ឃ ហៅ​ថា​ជួយ​សាសនា​។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង ​ឲ្យ​ដើរ តាមផ្លូវ​មជ្ឈិម​បដិបទា គឺ​ផ្លូវ​កណ្តាល មិន​តឹង​ពេក មិន​ធូរ​ពេក​….​រឿង​អ្វី​ក៏ដោយ សុទ្ធតែ​មាន​ហេតុ និង​ផល​របស់​វា ដូច្នោះ​បើ យើង​មិនដឹង​ហេតុ​ច្បាស់​ទេ  សូម មេត្តា​កុំ​ចេះ​តែ​ទាញ​រក​ផល​ស្មានៗ​នោះ​។​

ចំណែក ក្នុង Facebook របស់​ឈ្មោះ Noun Sreymom វិញ បានសរសេរថា​៖ នេះ​ជា​សិទ្ធ​លោក​ទេ វា​គ្មាន​អ្វី​ខុស​ទេ កុំអោយ​តែ​នៅ​កន្លែង​ស្ងាត់ នៅ​តែ​ពីរ​អ្នក​អង្គា​នេះ  ជា​កន្លែង​សាធារណៈ គ្មាន​បុគ្គល​ណា​ហាម​គេ មិន​អោយ​មក​ទេ កុំអោយ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ វិន័យ​របស់​សង្ឃ​។​

​នេះ​ដោយសារ​តែ​សម័យ​បច្ចេកវិទ្យា​ទំនើប ទើប​អាច​ធ្វើ​ឲ្យដឹង​នូវ​ចំណុច​ខ្លះ ដែល​ព្រះសង្ឃ​បាន​ធ្វើ​នៅ​កន្លែង ដែល​មិន​សមរម្យ​ចំនួន​ហើយ ដោយសារ​តែ​បច្ចេកវិទ្យា នេះហើយ បាន​ធ្វើឲ្យ​ព្រះសង្ឃ​មួយចំនួនតូច ប្រព្រឹត្ត​ប្រាសចាក​ពី​ធម៌​វិន័យ ដូចជា ករណី​ព្រះសង្ឃ នៅ​វត្ត​ស្រះ​ចក​ជាដើម​។​

​ការធ្វើ​បែប​នេះ មួយចំនួន​តូច​នោះ បាន​ធ្វើឲ្យ​កិត្ត​នាម របស់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ធ្លាក់ចុះ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ខ្លះ​បាត់បង់​ជំនឿ លើ​ព្រះសង្ឃ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment