ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពលរដ្ឋ​ជាង ១០០​គ្រួសារ ត្រូវ​អ្នកមាន​អំណាច​រំលោភ​យ​កដី​គោរព​ស្នើសុំ​សម្តេច និង​ជំទាវ​ជួយ​រក​យុត្តិធម៌​

​សៀមរាប ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន គ្រួសារ​ត្រូវ​បាន​មេទាហាន​ដែល​មាន​អំណាច​ធំ​មួយ​ប្រចាំ​ស្រុក​បន្ទាយស្រី បាន​យក​គ្រឿងចក្រ មក​ឈូសឆាយ​លើ​ចំការ​ដំណាំ​ពួកគាត់ ដែល​បាន​អាស្រ័យ​ជា​ង​១០​ឆ្នាំ កន្លងមកហើយ កាលពីដើម​ឡើយ​ពួកគាត់​ប្រកបមុខរបរ​ធ្វើស្រែ​ចំការ​បង្កបង្កើនផល អាស្រ័យ​ចិញ្ចឹមជីវិត យ៉ាង​ស្រុក​ស្រួល​បំផុត មិន​ដែល​មាន​អ្នកណា​មក​រករឿង ឬ អុកឡុក​ម្តងណា​ឡើយ ទើបតែ​ពេលនេះ​បាន​លេចមុខ​មេទាហាន ជើង​ខ្លាំង ម្នាក់​ឈ្មោះ​ថា  ចាន់ សារឿ​ន ជា​មេទាហាន​ប្រចាំ​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៤ ស្រុក​បន្ទាយស្រី មក​រំលោភ​យក​ដីស្រែ​ចំកា​រ របស់​ពួកគាត់​ព្រមទាំង​យក​កាំភ្លើង​AK​ស្វាយ​បទ​ជាច្រើន ដើម មក​គំរាម​ពួកគាត់ អោយ​ចេញពី​ដីស្រែ​ចំការ​ដែល​ពួក​គាត់​កំពុងតែ​បង្កបង្កើន​ផល ។ ករណី​ទំនាស់​ដីធ្លី​នេះ បាន​កើតឡើង​នៅ ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។​

​លោក ស៊ត សេង តំណាងអោយ​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ​បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ថាៈ លោក ចាន់ សារឿ​ន ជា​មេទាហាន​ប្រចាំ​ទិស នៅ​កងពលតូច​អន្តរាគមន៍​លេខ​៤ បាន​មក​វាត​យក​ដីស្រែ ចំការ របស់​គាត់​ជា ច្រើន​ហិកតា ដោយ​បញ្ហា​អោយ​កូនទាហាន​បំពាក់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ដេញ​ពួកគាត់ ឱ្យ​ចេញពី​ដី​ដែល​គាត់ កំពុង​អាស្រ័យ​ផល បើ​មិន​ចេញ​ទេ ប្រយ័ត្ន​បាញ់​ស្លាប់ ។ បើសិន​ពួកគាត់ មិន​ចេញ និង​អាច​មាន​អ្នកស្លាប់ ដូច្នេះហើយ ពួកគាត់​ត្រូវ​បង្ខំចិត្ត​ចាក ចេញ​ទាំង​ទឹកភ្នែក​ដោយ​អយុត្តិធម៌​ជាទីបំផុត ។​

​លោក ស៊ត សេង បន្តទៀត​ថា​គាត់​ខ្លាច​កាំភ្លើង​ណាស់ ព្រោះ​កាលពី​ឆ្នាំ 1999 បងប្រុស​របស់​គាត់​ត្រូវ​ជន​មិន​ស្គាល់​មុខ បាន​បាញ់សំលាប់​យ៉ាង​អនោច​អ​ធម ជាទី​បំផុត​ខណៈ​ដែល​ប​ង​របស់​គាត់​កំពុង​ដាំ ស្រូវ​ចិញ្ចឹមជីវិត ហើយ​រហូត​មកដល់ ពេល​នេះ​ពុំ​ទាន់​រក​ឃាតករ​ឃើញ​នៅឡើយ​ទេ ។​

​លោក នែ​ម ខ្លូត មេភូមិ ពាក់​ស្នែង បានអោយដឹងថា ដីស្រែ​ចំការ​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ពិតជា របស់​ពួកគាត់​មែន ។ ចំណែក​លោក  សុខ ស៊ា ជំទប់​ទី​១ ឃុំ​ពាក់​ស្នែង ក៏​និយាយ​ប្រដៀង​គ្នា​នេះ​ដែរ​ថា ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល នោះ គឺ​មាន​តាំងពី​យូរណាស់​មកហើយ​។​លោក​ជំទប់​១​ឃុំ​ពាក់​ស្នែង បាន​បន្តទៀតថា ប្រជា​ក្រីក្រ​ទាំង​នេះ ពួក​គាត់​រស់​ដោយសារ​តែ​ស្រែចំការ បើ​ទាហាន​នាំ​គ្នា​រំលោភ​យក​ទៀត​ប្រជាពលរដ្ឋ​ពិតជា​វេទនា​មិន​ខាន ។​

​ប្រជាពលរដ្ឋ​ទាំង 100​គ្រួសារ សំណូមពរ​ទាំង​ទ្រ​ហូរ​យំ អោយ​សម្តេច​តេជោ ហ៊ុន សែន និង​លោកជំទាវ ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ផង បើ​មិន​ដូច្នេះ​ទេ  ពួកគាត់​ត្រូវ​ស្លាប់​ដាច់ពោះ​ដោយសារ ស្នាដៃ​មេទាហាន ឈ្មោះ ចាន់ សារឿ​ន នេះហើយ ។ អ្នកយកព័ត៌មាន​យើង​ពុំ អាច​សុំ​ការបំភ្លើ​ពី​លោក ចាន់ សារឿ​ន បានទេ ព្រោះ  ទូរស័ព្ទ​ចូល 4-5​ដង ហើយ​គ្មាន​អ្នកទទួល ៕
​ដោយ ច័ន្ទ សុភាព

2014_05_23 (1) 2014_05_23

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment