ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ភោជ​នីយដ្ឋាន​ស្រីមុំ ២ លក់ដុំ និងរាយ​ សត្វព្រៃគ្រប់​ប្រភេទ

សៀមរាបៈ ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប​បាន​ដាក់​ការស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា​ ធូររលុង​ក្នុង​ការបង្ក្រាប​បទល្មើស​សត្វព្រៃ​ដែល​បណ្តែតបណ្តោយ​អោយ​ឈ្មួញ​ធ្វើចរាចរ​សត្វព្រៃ ​ពេញ​ខេត្ត​ដោយ​មិន​គិត​អំពី​ផលប្រយោជន៍​ធនធានធម្មជាតិ ជាពិសេស​សត្វព្រៃ នេះ​តែម្តង ជាក់ស្តែង​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​មាន​ដាក់​ស្លាក​យីហោ​ថា ភោជនីយដ្ឋាន​ស្រីមុំ​២ គឺ​ជា​​ទី​កន្លែង​លក់ ម្ហូប​សត្វព្រៃ​គ្រប់​ប្រភេទ ថែមទាំង​មាន​លក់ដុំ និង​រាយ​ទៅតាម​តម្រូវការ​បុគ្គល ​មួយចំនួន​ដែល​ចូលចិត្ត​សាច់​សត្វព្រៃ ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ម្ចាស់​ហាង​ស្រីមុំ​២​នេះ​ផង​ ដែរ ។​

​ហាង​នេះ​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម​ក្នុង​តំបន់​កំសាន្ត ឃ្យុ​ង យូ ខាងជើង​ សាលាខេត្ត​ចំងាយ​២០០​ម ឋិត​នៅក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

ប្រភព​ពី​ហាង​ស្រីមុំ​២ បានអោយដឹងថាៈ ភោជនីយដ្ឋាន​ស្រីមុំ​២ បាន​បើក​ជា​យូរ​ឆ្នាំ​មកហើយ មិន​ ដែល​មាន​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មួយ​ណា​ហ៊ាន​អើត​ក្បាល​ មក​អុកឡុក ឬ​រំខាន​ដល់​ហាង​នេះ​ម្តង​ណា​ឡើយ មានតែ​នាំ​លាភសក្ការៈ​សំបូរ​សប្បាយ​ដល់​ ម្ចាស់​ហាង​រីក​មុខរីក​មាត់​រីកថ្លើម​ទៀតផង ។ ហើយ​មាន​កំលាំងចិត្ត​ក្នុង​ការស្វែងរក​ សត្វព្រៃប្លែកៗ​ដ៏​កម្រ ដើម្បី​យក​មក​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​ជូន​ភ្ញៀវ ជា​ពិសេស​បាន​ល្បី​ហាង​ផង ​។ នេះ​ជា​ជ័យលាភី ដ៏​ជោគជ័យ​ធំ​មួយ​ក្នុង ការ​ដំណើរការ​បើកហាង​ដំបូង​ក្នុង​ខេត្តសៀមរាបហើយ​ជា​ការ​ប្រពៃ​ណាស់​ដែល​ភោជនីយដ្ឋាន​ស្រីមុំ​២ មាន​ម្ហូប​សត្វព្រៃ​ឈាន​មុខ​គេ​ទូទាំង​ ខេត្ត ក៏ដូចជា​លើកទឹកចិត្ត និង​ជំរុញ​អោយ​សត្វព្រៃ​គ្រប់​ប្រភេទ​រលាយ​ហិនហោច ដាច់​ពូជ​នៅ​ ប្រទេស​កម្ពុជា​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ម្ចាស់​ភោជនីយដ្ឋាន​ស្រីមុំ​២ គឺជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​ កងរាជអាវុធហត្ថ​ខេត្ត ដូច្នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ល្មមៗ​វេទនា​ក្នុង​ការចុះ​បង្ក្រាប គឺមាន​ តែ​ប្តូរ​មក​លេង​កំសាន្ត ឬ​ពិសារ​ភោជនីហារ​វិញ​ទេ ទើប​ស្រួល​ចិត្ត ព្រោះ​ប្រឆាំង​វា​ ទើសទាល់ ទុក​មុខ​រាប់​គ្នា​ថ្ងៃក្រោយ​ល្អ​ជាង ។​

​ចំណែក​លោក​ពូ សាលៀ​ប មាន​អាយុ ៤៨ ឆ្នាំ ជា​អ្នករត់​ម៉ូតូឌុប នៅ​មុខ​ភោជនីយដ្ឋាន ស្រីមុំ​២ បាន​និយាយ​ស្រដៀង​គ្នា​នេះ​ដែរ​ថា ជា​រៀងរាល់​ព្រឹក​គាត់​ឃើញ​មាន​ឡាន​សាម​យុង នី​សាន់ និង​ម៉ូតូ​ដឹក​សត្វព្រៃ​ដែល​ឈ្មួញ​បាន​ដាក់​ក្នុងកា​រ៉ុង​ជិះ​ចូលក្នុង​ហាង ។​

​លោកពូ​ដដែល​បន្តថា ហាង​នេះ​សំបូរ​សត្វព្រៃ​លក់​ណាស់ ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​ជា​ហាង  ប៉េអឹម ហើយ​គាត់​ឧស្សាហ៍​ឃើញ​ឡាន​ទំនើបៗ​ជាច្រើន​គ្រឿង​ជិះ​ចេញ​ចូល​ ឥតឈប់ឈរ​។ ទោះ​បី​ជា​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​សម្តេច​តេជោ​ហ៊ុន សែន បាន​ប្រកាស​តាម​កាសែត វិទ្យុ ទូរទស្សន៍​ថា​សូមអោយ​កងកំលាំង​ប្រដាប់អាវុធ​ទាំងអស់ ដកខ្លួន​ចេញពី​អំពើ​ល្មើស​ ច្បាប់ ហើយ​ងាក​មក​បង្ក្រាប និង​ជួយ​ការពារ​ធនធាន​ធម្មជាតិ ដូចជា ព្រៃឈើ សត្វព្រៃ ជាដើម ​។​ល​។ អោយមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ។ បើទោះបីជា​ប្រមុខ​ថ្នាក់ដឹកនាំ​ខំប្រឹង​ប្រកាស​ បែកពពុះមាត់​យ៉ាងណាក្តី ក៏​ម្ចាស់​ហាង​ស្រីមុំ​២ នៅតែ​ផ្គើន និង​មិន​ចាប់អារម្មណ៍​ឡើយ​អោយ​តែ​ បាន​លុយ​ដាក់​ហោប៉ៅ ស៊ី​ឆ្ងាញ់ ដេក​ស្រួល គឺ​វា សុខ​ណាស់​ទៅហើយ​។​

​ប្រជាពលរដ្ឋ​បាន​ដាក់​សំណួរ​ថាៈ តើ​អស់លោក​ស្ថាប័ន​ណា​ខ្លះ​មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ ជំនួញ​ជួញដូរ​សត្វព្រៃ​ក្នុងភោ​ជ នី​យដ្ឋា​ន​ស្រីមុំ​២​បាន​? អ្នកយកព័ត៌មាន​យើង​ពុំ​អាច​ស្វែងរក ​សុំ​ការពន្យល់​ពី​ម្ចាស់​ហាង​បាន​ទេ​ជុំវិញ​ការចោទប្រកាន់ ខាងលើនេះ ព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​ តំបន់​សេវា ៕

 

2014_05_20m1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment