ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពលរដ្ឋ​នៅ​ខាង​មុខ​អង្គរវត្ដ បារម្ភ​ដាច់បាយ និង​រឹបអូស​ទ្យព្យសម្បត្ដិ​ពីធនាគារ ខណៈ​អាជ្ញាធរ​អប្សរា​ផ្ដាច់​មុខរបរ​

​សៀមរាប ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង​៤០​នាក់ នៅ​ខេត្ដ​សៀមរាប បារម្ភ​ដាច់បាយ និង​រឹបអូស​យកទ្រព្យសម្បត្ដិ​ពីធនាគារ ដោយ​ពួកគាត់​អះអាងថា អាជ្ញាធរ​អប្សរា​ផ្ដាច់​មុខរបរ​ពួកគាត់ មិន​ឲ្យ​ក្រាល​កន្ទេលលក់​ឲ្យ​ភ្ញៀវទេសចរ​អង្គុយលេ នៅខាងមុខ ប្រាសាទ​អង្គរវត្ដ​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ពួកគេ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ដ ដោយ​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​អាជ្ញាធរ អប្សរា ផ្ដល់​ទីធ្លា​ជាប់​កស្សិណ​ខាងមុខ​អង្គរវត្ដ ដើម្បី​ដាក់​កន្ទេល​លក់​ឲ្យ​ភ្ញៀវ​អង្គុយ​លេង​កំសាន្ដ និង​ទទួលទាន​អាហារ ដូច​មុន ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ ។​

​ពលរដ្ឋនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប អ្នកស្រី តូច សំណាង ប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចប៉ូលិសបេតិកភ័ណ្ឌ បានមកហាមឃាត់ពួកគាត់ មិនឲ្យយកម្ហូប និងក្រាលកន្ទេលឲ្យភ្ញៀវអង្គុយលេងជាប់នឹងកស្សិណអង្គរ ក្រោមហេតុផល ប៉ះពាល់ដល់ស្មៅ និងបរិស្ថាន ខណៈដែលអ្នកស្រីប្រកបមុខរបរនេះ ជាង១០ឆ្នាំមកហើយ ។

អ្នកស្រីថា សមត្ថកិច្ចទាំងស្ថាប័ននោះ បានគំរាមដកហូតកន្ទេល និងចាប់ខ្លួន ព្រមទាំងជេប្រមាថមើលងាយ ពីក្រុមអ្នកប្រមូល សំរាមផងដែរ។

ជាមួយគ្នានោះដែរ ស្រី្ដពិការជើងឆ្វេង អ្នកស្រី នឿម គឹមណែត ឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីរកបានត្រឹម១ម៉ឺន ទៅ២ម៉ឺនប៉ុណ្ណោះ ប៉ុន្ដែបើអាជ្ញាធរអប្សរាហាមគាត់ ពួកគាត់ប្រឈមនឹងដាច់បាយ និងរឹបអូសទ្រព្យសម្បត្ដិពីធនាគារ។ ។ អ្នកស្រីថា ពួកគាត់ដាក់កន្ទេលនេះមិនបានបង្កឲ្យមានកាកសំណល់នៅទីនោះឡើយ។

ករណីនេះ អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ មានប្រសាសន៍ថា ការក្រាលកន្ទេលនៅជាប់កស្សិណអង្គរនេះ បានប៉ះពាល់ដល់សោភ័ណ្ឌភាព ធ្វើឲ្យបរិស្ថានមិនល្អ និងខូចស្មៅដែលអាជ្ញាធរបានថែរក្សា ។ លោកថា ប្រជាពលរដ្ឋអាចបង្កើតមុខរបរផ្សេងទៀត ក្រៅពីតំបន់នោះ។

តំបន់ប្រាសាទអង្គវត្ដ ត្រូវបានចុះបញ្ជីជាសម្បត្ដិបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ១៩៩៣ ដោយអង្គការយូណេស្កូ។ ក្រុមប្រជាពលរដ្ឋ ឲ្យដឹងថា ពួកគេប្រកបមុខរបរក្រាលកន្លេលឲ្យភ្ញៀវទេសចរអង្គុយកំសាន្ដនេះ នៅឆ្នាំ១៩៩៨ ដោយមិនប៉ះពាល់ដល់បរិស្ថាន នឹងសោភ័ណ្ឌភាពប្រាងសាទនេះឡើយហើយបច្ចុប្បន្នមិនពេញនិយមទេ ដោយសារ មានកន្លែងកំសាន្ដ នៅអតីតអង្គរឃ្យុងយូ ៕
ដោយ ៖ វរជន​

P1110766 P1110760

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment