ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ចៅអធិការ អាចារ្យវត្ត​និង​មេ​ប៉ុស្តិ៍ ជាប់​រឿង​ជីក​កំណប់​ក្នុង​វត្ត​

កណ្តាល ៖ ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន ៣ គឺ​ភូមិ​លេខ ១ ភូមិ​លេខ ២ និង​ភូមិ​លេខ ៣ ស្ថិតក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង បាននាំគ្នា​ផ្តិតមេដៃ​ប្តឹង ទៅ​អាជ្ញាធរ​ដក​ចៅអធិការ​វត្ត​, លោកតា​អាចារ្យ​ចេញពី​វត្ត​ប្រាសាទ និង​លោក​នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​ប្រាសាទ​ផងដែរ ដោយ​ចោទប្រកាន់​ថា ព្រះចៅអធិការ​វត្ត​, តាអាចារ្យ និង​លោក​នាយប៉ុស្តិ៍ បាន​ឃុបឃិត​បើ​កដៃ ឲ្យមាន​ករណី​លួច​ជីកដី ដែល​គេ​អះអាងថា មាន​កំណប់​នៅក្រោម​កាំជណ្តើរ សាលាឆាន់​វត្ត​ប្រាសាទ កាលពី​យប់​ថ្ងៃ​ទី​១ ខែ​ឧសភា​កន្លង​ទៅ​នោះ​។​ប៉ុន្តែ​ព្រះចៅអធិការ​វត្ត​,​លោកតា​អាចារ្យ បាន​បដិសេធ ចំពោះ​ការចោទប្រកាន់​នេះ​តែ ទទួលស្គាល់​អំពី​ការជីក​នេះ គឺ​ដើម្បី​រក​វត្ថុ​នោះ​មក​រក្សាទុក​តែប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា ព្រះចៅអធិការ​វត្ត​ព្រះនាម ពក ហេង​។​ចំណែក​តា​អាចារ្យវត្ត​ឈ្មោះ​ប៊ូ​ជួប​និង​នាយ​ប៉ុស្តិ៍​ឈ្មោះ​មិត្ត​ពូន​។​

​រឿងរ៉ាវ​នេះ គឺ​កាលពី​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​១​ខែ​ឧសភា​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២​ខែ​ឧសភា​មាន​បុរស​២​នាក់​បាន​ធ្វើ​សកម្មភាព​ជីកដី​នៅក្រោម​កាំជណ្តើរ​សាលាឆាន់​វត្ត​ប្រាសាទ​ដែល​គេ​អះអាង​ថា​មាន​កំណប់​មានតម្លៃ​នៅ​ក្រោម​ដី​នោះ​ហើយ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន​។​នៅពេល​ចា ប់​ខ្លួន​ខណៈដែល​បុរស​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ជីកដី​នោះ​លោក​មេ​ប៉ុស្តិ៍​និង​តាអាចារ្យ​វត្ត​ក៏​នៅ​ទីនោះ​ដែរ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​មូលហេតុ​តដែល​ពួកគាត់​នាំគ្នា​ផ្តិតមេដៃ​សុំឲ្យ​អាជ្ញាធរ​ដក​ចៅអធិការ​វត្ត​,​លោកតា​អាចារ្យវត្ត​និង​លោកនាយ​ប៉ុស្តិ៍​នោ​ដោយសារ​ពួក​គាត់​ដឹងថា​ចៅអធិការ​វត្ត​,​លោកតា​អាចារ្យ​និង​នាយ​ប៉ុស្តិ៍​បាន​ឃុបឃិត​នាំឲ្យ​មាន​ករណី​លួច​ជីកដី​រក​កំណប់​ក្រោម​កាំជណ្តើរ​វត្ត​ប្រាសាទ​នេះ​។​

​ប្រភព​ដដែល​បន្តថា មុន​ថ្ងៃ​កើតហេតុ​លួច​ជីកដី​រក​កំណប់​នេះ​ពួក​គាត់​ឃើញ​ព្រះចៅអធិការ​វត្ត​, តាអាចារ្យ និង​លោក​នាយប៉ុស្តិ៍​បាន​ប្រជុំ​គ្នា​តែ​មិនដឹងថា និយាយ​ពី​រឿង​អ្វី​ខ្លះ​នោះទេ ។ ប៉ុន្តែ​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ស្រាប់តែ​មាន​ករណី លួច​ជីកដី​រក​កំណប់​នេះ បាន​កើតឡើង​ហើយ​ពេលដែល​បុរស ២ នាក់​កំពុង​ធ្វើ​សកម្មភាព​ជីក​រក​កំណប់ លោកតា​អាចារ្យវត្ត​និង​នាយ​ប៉ុស្តិ៍​ក៏​នៅ​ទីនោះ​ដែរ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឈាង លី មេឃុំ​ប្រាសាទ​បាន​ប្រាប់ថា ករណី​ប្រជាពលរដ្ឋ​នាំគ្នា​ផ្តិតមេដៃ​ស្នើសុំ​ឲ្យ​អាជ្ញាធ​រដក​ព្រះចៅអធិការ​វត្ត​, លោកតា​អាចារ្យ​និង​លោកនាយ​ប៉ុស្តិ៍​នោះ លោក​បាន​ដឹង​ខ្លះៗ​ដែរ ប៉ុន្តែ​រហូតមកដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា​នេះ គឺ​មិន​ទាន់​ឃើញ​ពាក្យបណ្តឹង ឬ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​ដាក់​ចូល​មក​ដល់ ដៃ​អាជ្ញាធរ​នៅឡើយ​ទេ​។​

​ព្រះ​តេជគុណ ពក ហេង មាន​សង្ឃដីការ កាល​ដែល​លោក​តា​អាចារ្យ ប៊ូ ជួប​មក​សុំ​ព្រះ​តេជគុណ​នោះ ព្រះ​តេជគុណ​បាន​ប្រាប់​ឲ្យ​រក​កម្លាំង ដើម្បី​ជួយ​ជីក​ផង និង​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ផង ។ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ ព្រះ​តេជគុណ​បាន​តើន ពី​សឹង​មក ស្រាប់តែ​ឃើញ មាន​ហេតុការណ៍​នេះ កើតឡើង​តែ​ម្តង ។​

​លោកតា​អាចារ្យវត្ត ប៊ូ ជួប​បាន​និយាយថា មូលហេតុ ដែល​លោកតា បាន​ប្រាប់​ឲ្យគេ​ជីកដី​នៅក្រោម កាំជណ្តើរ​ដូច្នេះ គឺ​លោក​តា​ចង់រក​ព្រះ​ជាង ៤០ អង្គ និង​ថាសស្ពាន់​ចំនួន ២ ដែល​លោកតា បាន​កប់​តាំងពី​ជំនាន់​បារាំង​មកម្ល៉េះ ។ កាលណោះ លោកតា​មាន​អាយុ ២១ ឆ្នាំ ជា​ភិក្ខុសង្ឃ​មួយអង្គ ក្នុង​ចំណោម​ព្រះសង្ឃ ៤ អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ប្រាសាទ​នេះ ។​

​ចំណែក​លោក មិត្ត ពូន នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល ឃុំ​ប្រាសាទ មិន​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​បាន​ទេ ។​

​បើ​យោង​តាម ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លោក មិត្ត ពូន បាន​ចាកចេញ​ពី​ប៉ុស្តិ៍ ដោយ​នាំយក​ត្រា ទៅ​ជាមួយ​ទៀត រហូតមកដល់​ពេលនេះ លោក​នៅតែ​មិន​ទាន់​បង្ហាញ វត្តមាន នៅ​ក្នុង​ប៉ុស្តិ៍​នៅឡើយ ។ ការ​មិន​បង្ហាញ​វត្តមាន​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ពួកគាត់​ត្រូវសុំ​ស៊ីញ៉េ​បោះត្រា លើ​លិខិតស្នាម​ពាក់ព័ន្ធ​និង​ការងារ​ផ្សេងៗ​នោះ គឺ​មាន​ការលំបាក និង​មាន​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​មេ​ប៉ុស្តិ៍​រូប​នេះ ។​

​ទាក់ទិន​នឹង​ករណី​អត់ មាន​ត្រា ដើម្បី​ធ្វើការ​បំរើ ប្រជាពលរដ្ឋ​នេះ លោក សេង សុជាតិ អធិការ​ស្រុក​ស្អាង បាន​ប្រាប់ឲ្យដឹង​ថា ករណីនេះ លោក​កំពុង​ចាត់​ឲ្យ​មន្ត្រី​ទៅ​ធ្វើការ ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment