ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សមត្ថកិច្ច​ចម្រុះ ចុះ​ឆែកឆេរ ឃ្លាំង អីវ៉ាន់​គេចពន្ធ​

សៀមរាប ៖ សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោកស្រី​ព្រះរាជអាជ្ញារង កញ្ញា ទី​វ គឹម កល្យាណ ,​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្តសៀមរាប​, សាខាគយ  និង​រដ្ឋាករ ខេត្តសៀមរាប​បាន​ចុះ​ឆែកឆេរ​រកឃើញ​ទំនិញ​ដែល​ពុំ​មាន​ក្រដាស​ពន្ធ (​ឯកសារ​ដើម​) ហើយ បាន ដកហូត​ដើម្បី​ឲ្យ​ម្ចាស់​យក​ក្រដាស​ពន្ធ​ដើម​មក​បង្ហាញ​សមត្ថកិច្ច​ជា ក្រោយ និង​មាន​អីវ៉ាន់​មួយចំនួនទៀត​ត្រូវបាន​រកឃើញ​ថា ពុំ​មាន​បង់ពន្ធ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នោះ​ទេ​។​

​ប្រតិបត្តិការ ដែល​ដឹកនាំ​ផ្ទាល់​ដោយ កញ្ញា ទី​វ គឹម កល្យាណ តំណាង អយ្យការ និង លោក​វរសេនីយ៍ឯក អ៊ំ អម​រា ស្នងការរង ទទួលបន្ទុក បង្ក្រាប​បទល្មើស និង​លោក​វរសេនីយ៍ត្រី ស៊ឿន សេន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប និង មន្ត្រី​គយ​ស្នាក់ការ​សាខា​ខេត្តសៀមរាប បាន​ធ្វើឡើង​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​បញ្ចប់​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤​នៅ​ទីតាំង​ក្នុង​ដីឡូត៍​( ឃ្លាំង​) ស្ថិតនៅ​ក្រុម​ទី​២ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

​ក្នុង ប្រតិបត្តិការ​នេះ ជំហាន​ដំបូង​គឺ​ផ្ដើមឡើង​ពី​ការសង្ស័យ​របស់​កម្លាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ដោយ​បាន​ឃាត់​រថយន្ត​ប្រភេទ​កាមរី ពណ៌​ត្រាវ​១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 2A 5937​មួយ​គ្រឿង​ដែល​បាន​ឈប់​ពីមុខ​ទីតាំង​ឃ្លាំង​នេះ​(​សង្ស័យ​ថា​ដឹក អីវ៉ាន់​ចេញ​ចែកចាយ​)​ក៏បាន ស្ទាក់​សួរនាំ នេះ​ក៏​បាន​បែកធ្លាយ រហូត​ដល់​សុំ​ដីកា​ពី​តុលាការ​ដើម្បី​ឆែកឆេរ ឃ្លាំង​នេះ ហើយ​ក៏​ឈាន​ទៅដល់​ការរកឃើញ អីវ៉ាន់​មួយចំនួន ដែល​ស្ដុក នៅក្នុង​ឃ្លាំង​នេះ​គឺ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ទៅ​តាម​ផ្លូវច្បាប់​។
​ពេលនោះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ដកហូត​បណ្ដោះ​អាសន្ន​នូវ​អីវ៉ាន់ មួយចំនួន​ដូចជា  ទី​១. ទឹក​ភេ​ស​ជ្ជះ ( តែ អូ​ឈិ ) ចំនួន​១២៤ កេស (​អត់​ពន្ធ​), ទី​២. ប្រេង​ឆារ ចំនួន ៣៧៨​កេស (១​ប៊ីដុង​ចំណុះ ៥​លីត្រ ) ( អត់​មាន​លិខិត ឯកសារ ដើម ), ទី​៣. តែ​ម៉ាក ធី ផ​ត ៤១ កេស (​អត់​ពន្ធ​) ក្រៅ ពី​នោះ ពុំ​បាន​រកឃើញថា អត់​មាន​លិខិតស្នាម​នោះទេ​(​អីវ៉ាន់​ជាច្រើន​ទៀត​) គឺ​បានន័យថា សុទ្ធតែ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹងពី មន្ត្រី​ជំនាញ ដែល​ចុះ​មក អនុវត្តន៍​ការងារ​នេះ​។​

​បើតាម ការ​ឲ្យដឹង​ពី​ក្រុម​មន្ត្រី​ជំនា​ញ​បានឲ្យដឹងថា  ម្ចាស់ ទីតាំង ឃ្លាំង ទំនិញ មាន ឈ្មោះ លី វ៉ាន់ ភេទ ស្រី ត្រូវជា ប្រពន្ធ របស់លោក ស៊ន់ ហុក អាយុ​៥៩​ឆ្នាំ​មាន​ទីលំនៅ ទីតាំង ខាងលើនេះ​។ ខណៈពេលដែល​សមត្ថកិច្ច ព្យាយាម​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ (​ដកហូត​យក​ឥ​វ៉ាន់​)​ដើម្បី ឲ្យ​ម្ចាស់​ទំនិញ​យក​លិខិតស្នាម​ដើម​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី ពិនិត្យ នោះ​ស្រាប់តែ ស្ត្រី នោះ​បាន ទ្រ​ហោ យំ តែម្ដង ដោយ​គាត់​ស្រែកយំ​យ៉ាងខ្លាំងៗ​ថា គាត់​រកស៊ី​នេះ​ស្របច្បាប់​តើ​? ម៉េច សមត្ថកិច្ច ដកហូត យក ឥ​វ៉ាន់​គាត់ៗ សុំឲ្យ​សមត្ថកិច្ច​រក្សាទុកឥ​វ៉ាន់ នៅក្នុង ឃ្លាំង គាត់​នោះ​ហើយ​។ តែ​ទោះបីជា​យ៉ាង ណា​កញ្ញា ទី​វ គឹម​កល្យាណ ដែល​ជា​ព្រះរាជអាជ្ញារង​ពុំបាន ធ្វើតាម​ការស្នើសុំ ស្ត្រី នោះទេ គឺ​គាត់ អនុវត្តន៍​ទៅ​តាម​តែ​នីតិវិធី​ច្បាប់ តែប៉ុណ្ណោះ ប្រសិនជា ម្ចាស់​យក​ឯកសារ​ដើម​មក​បង្ហាញ ឲ្យ​ជំនាញ គយ​ពិនិត្យឃើញថា ត្រឹមត្រូវ​ហើយ នោះ​ជា ការ​ស្រេច ពុំមាន​បញ្ហា អ្វី​នោះ​ទេ​។ នេះ​ជា​ការសម្រេច ចិត្ត​ដ៏​ត្រឹមត្រូវ របស់ កញ្ញា ព្រះរាជអាជ្ញារង ដែល​បាន​ដឹកនាំ​កម្លាំង​។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នក ចោមរោម មើល​ហេតុការណ៍​ប្រតិបត្តិការ​មួយ​នេះ​។​

​ទោះបីជា​មាន​ការ​ទ្រហោយំ​ពី​ស្ត្រី​នោះ យ៉ាងណាក៏ដោយ ដោយ​មាន​ការពន្យល់​ពី​ផ្លូវ​ច្បាប់​ពី​មន្ត្រី​ជំនាញ ឲ្យ​ស្ត្រី​ម្ចាស់​ឃ្លាំង​នោះ​បាន​យល់​ទើប ស្ត្រី នោះ​ពុំ​មាន​ប្រតិកម្ម បន្ត​ទៀត​នោះ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ការដក​ហូត​យក​អីវ៉ាន់​ដែល ពិនិត្យឃើញ​ថា​មិន ប្រក្រតី នោះ​ទៅ​រក្សាទុក នៅ​ស្នាក់ការ​ការិយាល័យ សាខាគយ និង​រដ្ឋាករ ខេត្តសៀមរាប​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​យក ឯកសារ ឬ លិខិត ស្នាម ផ្សេងៗ មកឲ្យ ជំនាញ​ពិនិត្យ​ពេល​ក្រោយ រីឯ​អីវ៉ាន់ ដែល​អត់​ពន្ធ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។ តែ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គេ​សង្កេតឃើញថា ប្រតិបត្តិការ​នេះ មាន មន្ត្រី គយ មួយ ចំនួន ហាក់​ពុំ​មាន​ការ​សប្បាយចិត្ត នោះទេ ។ រីឯ​មន្ត្រី គយ ខ្លះ ផ្សេងទៀត ហាក់​ខិតខំ​ប្រឹងប្រែង អនុវត្តន៍​ការងារ​នេះ ទៅតាម​ផ្លូវច្បាប់​ជាមួយ​ជំនាញ​ផ្សេងៗ​ដែល​ចុះ​មក​ធ្វើការ​ឆែកឆេរ​ឃ្លាំង មួយ​នេះ ដោយ ឃើញ បែបនេះ ហើយ​ត្រូវបាន​គេ​នាំគ្នា​និយាយថា បែប​គយ​ដែល​មក​នេះ​មាន​២ ក្រុម​ទេ ដឹង បាន ជា​បែប នេះ ? (​ដោយមាន ក្រុម​មួយ​មាន​ឆន្ទៈ​ក្នុងការ​ដកហូត​យក​អី​វ៉ាន់​នេះ​ទៅ​រក្សាទុក​។ តែ​មួយ​ក្រុម​ទៀត ព្យាយាម ពន្យល់​ឲ្យ​រក្សាទុកឥ​វ៉ាន់​នេះ​នៅ​ទីតាំងដ​ដែល​)!? តែ​ទោះបីជា​យ៉ាងណា​ប្រតិបត្តិការ​នេះ ត្រូវបាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដោយ​ជោគជ័យ ៕
​ដោយ ៖ វរជន​

2014_05_10a (4) 2014_05_10a 2014_05_10a (3) 2014_05_10a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment