ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

គណបក្ស​សង្គ្រោះ​ជាតិ អំពាវ​ឲ្យ​ពលករ​ចំណាកស្រុក វិលត្រឡប់​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​វិញ​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពាវ​ដល់​ពលករ​ចំណាកស្រុក​ក្រៅ​ប្រទេស​ឲ្យ​វិលត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ​ដើម្បី​ចូលរួម​រៀបចំ​ប្រទេស​ឲ្យ​ជឿនលឿន បំបាត់​អំពើពុករលួយ​នឹង​ឲ្យ​សម្បូរ​ការងារ​ធ្វើ​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់​ពី​បញ្ចប់ ការហែក្បួន​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ នៅ​ខេត្ដ​សៀមរាប​វេលា​ម៉ោងជាង​១១ ថ្ងៃនេះ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ជិត​១​ម៉ឺន​នាក់ នៅ​ខាង​មុខ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ថា ប្រទេស​កម្ពុជា មាន​ការងារ​ធ្វើ​ច្រើន​ពលរដ្ឋ​ខ្មែរ​មិន​ចំ​បាច់​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​ហើយ​លោក​អំពាវ​នា​ដល់​ពលក​រ​ចំណាកស្រុក​នៅ​ក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ​វិលត្រឡប់​មក​ជួប​ក្រុមគ្រួសារ នៅលើ​ទឹកដី​របស់​ខ្លួន​វិញ​នឹងចូលរួម​រៀបចំ​ប្រទេស​ឲ្យបាន​ជឿនលឿន ដើម្បី​មាន​ការងារ​ធ្វើ​ច្រើន​។​

​លោក​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឈានទៅរក​ការដឹកនាំ​ប្រទេស​ព្រោះ​មាន​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន បាន​គាំទ្រ​ច្រើន​ដូច​ព្យុះ​ស៊ូណាមិ​ក​ដែល​អាច​ធ្វើ​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​។​

​ដោយឡែក អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍​ដោយ ប្រកាន់​ជំហ​រថា គណបក្ស​នេះ នៅតែ​ជា​អ្នក​មាន​ជ័យជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក កឹម សុខា សច្ចា​នៅមុខ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ថា លោក​នឹង​ការពារ​ឆន្ទះ​ប្រជាពលរដ្ឋ មិន​ក្បត់​ប្រជាពលរដ្ឋ​បើ​ទោះបី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន យក​លុយរាប់​កោដ្ឋ​មក​ទិញ​ក៏ដោយ​។​លោក​បាន​ប្ដេជ្ញា​ថា នឹង​យក​អំណាច​ពិតប្រាកដ​មក​ជូន​ប្រជារាស្ដ្រ​ខ្មែរ​និង​សន្យា​បញ្ចប់​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា ឲ្យ​ទាល់តែ​បាន​ជាដាច់ខាត​។​

​មន្ដ្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា លោក ជៀម យាប មានប្រសាសន៍ថា​ការ​អំពាវ​នេះ ជា​សិទ្ធិ​របស់​ថ្នាក់ដឹកនាំ​គណ​សង្គ្រោះ​ជាតិ  ឲ្យតែ​លោក សមរង្ស៊ី និង​លោក​កឹម សុខា មាន​ថវិកា​ផ្ដល់​ឲ្យ​ពួកគាត់​។ លោក​ថា​ចំណែក​គណបក្ស​កាន់អំណាច មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទេ​ប៉ុន្ដែ​មិន​មាន​ថវិកា​ចិញ្ចឹម​ពួកគេ​។​
​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម លោក  កែម ឡី មានប្រសាសន៍ថា​ប្រទេស​កម្ពុជា​មាន​ការងារ​ធ្វើ​ច្រើន ប៉ុន្ដែ​រដ្ឋាភិបាល​រៀបចំ​គោល​នយោបាយ​មិន​ត្រូវ​នឹង​ជំនាញ​ពលរដ្ឋ​។ លោក​ថា បើសិន​ចង់ឲ្យ​ពលករ​ចំណាកស្រុក​វិលត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ខ្លួន​វិញ​លុះត្រា​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ ប្រាក់ខែ​អ​ប្បរមា ចាប់ពី​១៥០​ដុល្លារ​ដល់​២០០​ដុល្លារ​ឡើង​ទៅ និង​រៀបចំ​ច្បាប់​ការងារ​និង​ច្បាប់​ជំរុញ​ឲ្យមាន​ការងារ​ធ្វើ​ជា​ដើម​។ លោក​ដាក់​ពាក្យស្លោក​មួយ​ថា​”​ថ្ងៃ​នេះ​អត់​ការងារ​ធ្វើ ថ្ងៃស្អែក​ក្រីក្រ​” ៕
​ដោយ ៖ វរជន​

IMG_1350

IMG_1370

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment