ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ធី​បាញ់ និង​ប៉ា​អ៊ូ​ខុង អាង​ស្បែក​ខ្លា​រកស៊ី​ដឹក​ឈើ​ល្មើស​ច្បាប់​កក្រើក​ស្រុក​ស្នួល​

​ធី​បាញ់ និង​ប៉ា​អ៊ូ​ខុង ដែល​សុទ្ធតែ​ជា​រហស្សនាម ជើង​ខ្លាំង​ស្បែក​ខ្លា នៅ​វរៈ ព្រំដែន​លេខ ២០៤ ត្រូវបាន​គេ​រិះ គន់​ដោយ​ត្រង់ៗ​ថា កំពុង​តែ​រកស៊ី ដឹកឈើ ល្មើស​ច្បាប់​យ៉ាង​ពេញទំហឹង ហើយ​សូម្បី​តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ  ក៏​មិន​ហ៊ាន​ក្អក​ជាមួយ ធី បាញ់ និង​ប៉ា​អ៊ូ​ខុង​ដែរ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ក្រចេះ​បាន​ឱ្យដឹងថា ផ្លូវជាតិ​លេខ ៧A ក្នុង​ទឹកដី ខេត្ត ក្រចេះ ចាប់ពី​ចំណុច​ស្រែ​ស្បូវ​ទៅ ដល់​ស្រុក​ស្នួល ត្រូវ​គេ​មើលឃើញ​ជា រៀង រាល់ យប់​មាន​រថយន្ត​ដឹកឈើ​ប្រណីត​គ្រប់​ប្រភេទ​ធ្វើចរាចរ​យ៉ាង​គគ្រឹក គគ្រេង​បំផុត ។​

ប្រភព​ព័ត៌មាន​ដដែល​បាន​សង្កត់ធ្ងន់ថា ការដឹកជញ្ជូន​ឈើ​ប្រណីត​ទាំងនោះ គឺ​ក្នុង​មួយ​យប់ៗ​មិន​ក្រោម​ពី ១០០ ទៅ ១៥០ រថយន្ត ឡើយ ។ ហើយ​គេ​ក៏​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឈ្មោះ សូ​យ សារិទ្ធ និង​ឈ្មោះ ប្រាក់ សំបូរ ចេញមុខ​ចាត់ការ​ទៅ លើ​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ទាំងអស់​នេះ​ម្តង​ណា​ដែរ ។​

​សេចក្តីរាយការណ៍​បានឱ្យដឹង​ទៀត​ថា នៅវេលា​ម៉ោង ១០ និង​៣០​នាទី​យប់ ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​រំលេច ឃុំ ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​រថយន្ត​ដឹកឈើ​ប្រមាណ​ជា ១០​គ្រឿង ដែល​គេ​ស្គាល់ ច្បាស់​ថា ជា​រថយន្ត​របស់​ថៅកែ ម្នាក់​ឈ្មោះ ឈឿន ហៅ​ប៉ា​អ៊ូ​ខុង  និង​ថៅកែ​ម្នាក់ទៀត​ឈ្មោះ ធី ហៅ​ធី​បាញ់ ដែល​អ្នក​ទាំង​ពីរ​នេះ ជា​មន្ត្រី​យោធា​មាន​បុណ្យ ស័ក្តិ ធំ​នៅ​វរៈ​ព្រំដែន​លេខ ២០៤ ។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រិះគន់​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ដែល អាងខ្នង​អាង​ស្បែក​ខ្លា តែង តែ​បង្ក​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់ ហើយ​ថែមទាំង​ពុំ​មាន​ការទទួលខុសត្រូវ​ទៀតផង ។​

​ប្រសិន​បើ​លោក សូ​យ សារិទ្ធ និង​ប្រាក់​សំបូរ មិន​ឃុបឃិត​ជាមួយ​ឈ្មោះ ឈឿន ហៅ​ប៉ា​អ៊ូ​ខុង និង​ឈ្មោះ ធី ហៅ​ធី​បាញ់ ក្នុង ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ទេ​នោះ គួរតែ​ចាត់វិធានការ​ចំពោះ​បទល្មើស​នេះ ជាបន្ទាន់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment