ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​សមត្ថកិច្ច​កុំ​ពុង​ប្រមូល​ឈើប្រណិត​ជាង​៤០០​ដុំ​

​មណ្ឌលគិរី ៖ ឈើ​ប្រណីត​ធ្នង់​ខុសច្បាប់​ប្រមាណ​ជាង​៤០០​កំណាត់​រួម​ទាំង​រថយន្ត​ធំៗ​ចំនួន ៣​គ្រឿង​ក្នុងនោះ​មាន​រថយន្តស្ទូច ១​គ្រឿង និង​រថយន្ត​បែន​ចំនួន​២​គ្រឿង​ផង​ដែរ​សុទ្ធតែ​មាន​បិទ​ស្លាក​សញ្ញា​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅលើ​កញ្ចក់​ទៀតផង ដែល​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​នៅ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ​២០១៤​។​

​គេ​ពុំ ទាន់​ឃើញ​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​នៅក្នុង​ខេត្ត​មណ្ឌលគិរី រួម​ទាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​លើ​ករណី​ល្មើស​ខាងលើ នោះ​នៅឡើយ​ទេ​។ លោក សួស ប៊ុនលី ប្រធាន​ក្រុម​ប្រតិបត្តិការ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ ខេត្តមណ្ឌលគិរី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤ នេះ​ថា ការចុះ​បង្ក្រាប​នៅ​ទីតាំង​បទល្មើស​ខាងលើ​នោះ​ដោយ​មាន​ការបញ្ជារ​ផ្ទាល់​ពី ឧត្តមសេនីយ៍ឯក ជា សុ​មេធី អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ដាក់ចេញ នូវ​បទបញ្ជា​អោយ​បង្ក្រាប​បទល្មើស​អោយ​ដូច​ភ្លៀងរលឹម​។ រាល់​ការអនុវត្ត​ផែនការ​ខាងលើនេះ​ស្រប​តាម​យុទ្ធសាស្ត្រ និង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក សួស ប៊ុនលី​ប្រធាន​ក្រុម​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ប្រាប់ថា ឈើ​ជាង ៤០០ កំណាត់​រថយន្ត​៣​គ្រឿង​មាន​បិទ​ស្លាករ​បស់​ក្រសួង​អភិវឌ្ឍន៍​ទាំងអស់ ក្នុង​ចំណោម​រថយន្ត​៣​គ្រឿង​មាន​១​គ្រឿង​ជា​រថយន្ត​សម្រាប់​ស្ទូច​ពាក់​ស្លាក លេខ 3B 6701 រថយន្ត​បែន​ចំនួន​២​គ្រឿង រថយន្ត​បែន​ទី​១ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 8888 និង​រថយន្ត​ទី​២ ពាក់​ស្លាក​លេខ 3B 9999 បច្ចុប្បន្ន ឈើ​ខុសច្បាប់ និង​រថយន្ត​ត្រូវបាន​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​។​

​ដោយឡែក ឈើ​ជាង​៤០០​កំណាត់​នោះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ​២០១៤​នោះ​ត្រូវបាន​ដឹកជញ្ជូន​មក​រក្សា​ទុក​បាន​ចំនួន​៣​រថយន្ត​ហើយ រីឯ​ឈើ​នៅសល់​ជំនាញ​កំពុង​ធ្វើ​ការដឹកជញ្ជូន​បន្ត​។ ងាក​មក​ស្តាប់​មតិ​របស់​មហាជន​បាននិងកំពុង​រិះគន់​ចំៗ​ទៅ​លើ​ថ្នាក់ដឹកនាំ ខេត្តមណ្ឌលគិរី​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​តើ​អាច​ស្រាវជ្រាវ​រកឲ្យឃើញជ ន​ដែល​បាន​ប្រព្រឹត្ត​ក្នុង​រឿង​បទល្មើស​នៅ​ក្នុង​ស្រុក​កោះ​ញែក​បាន​នោះ​ដែរ ឬទេ​? ឬ​មួយ​បទល្មើស​ដែលមាន ទ្រង់ទ្រាយ​ធំ​នោះ​មាន​ត្រូវដង​ត្រូវផ្លែ​គ្នា​តាំងពី​មូលដ្ឋាន​មក​ដល់ ថ្នាក់​ខេត្ត​អស់​ហើយ​បានជា​ស្ងាត់ឈឹង​បែបនេះ​។

​ម្យ៉ាងវិញទៀត​សូម​ជំនាញ​ជួយ​ស្រាវជ្រាវ​ពិនិត្យ​រថយន្ត​បិទ​ស្លាក​សញ្ញា របស់​ក្រសួង​អភិវឌ្ឍន៍ ហើយ​សាកសួ​រលោក យន់ សា​រោម​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ទេ​ទើប​ដឹង​រឿង​នេះ​ច្បាស់ ព្រោះ​គាត់​ជា​មន្ត្រី​ជំនាញ​ក្នុង​ការត្រួតពិនិត្យ​រថ​យន្ត​បិទ​ឡូហ្គោ​លើ រថយន្ត​នោះ​។​

​រីឯ​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​នាំ​គ្នា​សំដែង​នូវ​ការព្រួយបារម្ភ យ៉ាងខ្លាំង​ចំពោះ​បទល្មើស​ព្រៃឈើ​ពេញ​នៅ​ស្រុក​កោះ​ញែក​ឈ្មួញ​ជញ្ជូន​គ្រប់ ច្រកល្ហក​គ្រប​រូបភាព​ជំនាញ​នៅ​ស្រុក​កោះ​ញែក​មានការ​ស្ពឹក​ស្រពន់​ខ្លាំង ណាស់​ក្នុង​ស្រុក​កោះ​ញែក​គឺមាន​លោក ឈួន សេរី​វឌ្ឍន៍​នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​ជា​អ្នកទទួល​បន្ទុក​ផ្ទាល់​។ ករណី​កើតមាន​បទល្មើស​គគ្រឹក​គ្រេង​ទ្រង់ទ្រាយ​ធំៗ​បែបនេះ​តើ​លោក​នាយក​ផ្នែក រូប​នេះ​មាន​បានដឹង​ដែរឬទេ ៕

07- Mundolkiri Chher 400 dum 12

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment