ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

នគរបាល សេដ្ឋកិច្ច​បង្ក្រាប​រថយន្ដ​យី​ឌុប​ដឹកឈើ​ប្រណីត​នៅ​ខេត្ដ​កំពង់ចាម

ខេ ត្ដ​កំពង់ចាម ៖ រថយន្ដ​យី​ឌុប​មួយ គ្រឿង​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្មង់​ល្មើស ច្បាប់​ជាង​២០​ម៉ែត្រគូប បង្កប់​ក្រោម​បាវ  ដំឡូង ត្រូវបាន​ចាប់​បង្ក្រាប​ដោយ​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​កំពង់ចាម ។​

​ប្រតិ​បត្ដិកា​រប ង្ក្រា​ប​នេះ គឺធ្វើឡើង នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​អូរ​ធ្នង់ ឃុំ​អូរ​ស្វាយ  ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាម នៅលើ កំណាត់​ផ្លូវជាតិ​លេខ​៧១ ត្រង់​ចំណុច​ត្រើង​ទៅ​ចំការលើ ។​

​លោក ហុង ណាក់ នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ កំពង់ចាម បានឱ្យដឹងថា រថយន្ដ​យី​ឌុប ខាងលើ​មាន​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ខៀវ គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ប្រណីត  ប្រភេទ​ធ្នង់​ជាង​២០​ម៉ែត្រគូប ។ លោក បន្ដថា ក្នុងពេល​ប្រតិ​បត្ដិកា​រ អ្នកបើកបរ  រថយន្ដ​បាន​រត់គេចខ្លួន​បាត់ នៅសល់​ព្រូ រថយន្ដ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មក​ធ្វើ កំណត់ហេតុ ដែល​មានឈ្មោះ សួង វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ ប្រម៉ាត់ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម ។​

​បើ​តាម​ការ សារភាព​ឱ្យដឹងពី​ព្រូ​រថយន្ដ បាន​ប្រាប់ថា  ម្ចាស់​រថយន្ដ​និង​ម្ចាស់​ឈើ​មានឈ្មោះ ម៉ាប់ រស់នៅ​ភូមិ​-​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម ។​

​ទាក់ទង​នឹង​ករណី នេះ លោក​ឧត្ដម សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ​នគរបាល ខេត្ដ​កំពង់ចាម បានឱ្យដឹងថា ក្រោយពី មាន​សេចក្ដីរាយការណ៍​ពី​បងប្អូន​ប្រជា ពលរដ្ឋ​ថា មាន​ករណី​លួច​ដឹកជញ្ជូន​ឈើ ប្រណីត​(​ធ្នង់​)​ឆ្លងកាត់​ភូមិសាស្ដ្រ​ខេត្ដ ខុសច្បាប់​រួចមក លោក​ក៏​បាន​រាយការណ៍ និង​សុំ​ការអនុញ្ញាត​ពី​លោក លន់ លឹម​ថៃ  អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​កំពង់ចាម  និង​បាន​ប្រើ​វិធានការ​ដោយ​បាន​ដាក់​បទ បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ជំនាញ​សេដ្ឋកិច្ច  ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ធ្វើការ បង្ក្រាប​បាន​ជាក់ស្ដែង ។ ក្រោយ​ការចាប់ បង្ក្រាប​ជាក់ស្ដែង​រួច លោក​ក៏​បាន​សុំ​គោល ការណ៍​ពី​លោក​អភិបាលខេត្ដ និង​ព្រះរាជ អាជ្ញា​អម​សាលាដំបូង លោក ហួត វុទ្ធី ម្ដងទៀត​ដើម្បី​ឃាត់​យក​មក​បន្ដ​នីតិិវិធី ច្បាប់ ។​លោក​ឧត្ដមសេនីយ៍ ស្នងការ​បាន​បន្ដ ថា ឥឡូវនេះ រថយន្ដ​ដឹក​បទល្មើស​ឈើ ប្រណីត​ខាងលើនេះ​ត្រូវបាន​យក​មក​កាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ដ រង់ចាំ​ធ្វើ​កំណត់ ហេតុ​រួចរាល់ ទើប​ប្រគល់​ជូន​ទៅ​ជំនាញ រដ្ឋបាល​ព្រៃឈើ​ជា​ក្រោយ ៕

 

sds-(2)(16)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment