កាល ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៤ អង្គភាពប្រៃសណីយ៍កម្ពុជា ត្រូវបាន ដាក់ឱ្យក្លាយជាសហគ្រាស សាធារណៈ គឺស្វយ័តតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ។ ការដាក់ឱ្យ អង្គភាពប្រៃសណីយ៍កម្ពុជា ក្លាយជា អង្គភាពស្វ័យត វាប្រៀបដូចជារដ្ឋាភិ បាលលើកទ្រព្យសម្បត្តិរដ្ឋ និងមន្ត្រី រាជការទាំងអស់ ឱ្យទៅលោកអោក ប៉ូរ៉ា យកធ្វើជាមធ្យោ បាយ រកស៊ីធ្វើមាន ធ្វើបានផងដែរ ដោយលោក អោក បូរ៉ា អត់ចាយដើមទុន១សេនណាឡើយ ។
តាមសំណើរបស់លោក សូ ឃុន កាលនៅជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោកអោក បូរ៉ា ត្រូវបានសម្តេចតេជោសែន នាយក រដ្ឋមន្ត្រី តែងតាំងជាប្រតិភូរាជរដ្ឋាភិ បាល ឱ្យទទួលបន្ទុកអង្គភាពខ្លាញ់មួយ នេះ ។ ចាប់តាំងពីនោះមក (ឆ្នាំ២០១១)លោកអោក បូរ៉ា បាន គ្រប់គ្រងអង្គភាព ប្រៃសណីយ៍កម្ពុជា ប្រៀបបាននិង ថៅកែអញ្ចឹងដែរ ។
មន្ត្រី រាជការជាច្រើន បានសំដែងនូវការ មិនពេញចិត្ត ចំពោះការដឹកនាំរបស់ លោកអោក បូរ៉ា ដែលប្រកាន់បក្ខពួក ក្នុងការងារ ដែលគេជឿថាៈធ្វើបែប នេះ គឺដីម្បីអាចប្រមូលបានលាភសក្ការៈ សំរាប់លោក អោក បូរ៉ា ខ្លួនឯងយក ទៅធ្វើមានធ្វើបានតែម្តង ។ ឥឡូវនេះ អ្វី ដែលធ្វើឱ្យលោក អោក បូរ៉ា កាន់តែអឿកញ្ចូញថែមទៀតនោះ គឺ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៤ សហភាពប្រៃសណីយ៍ សកលលោក ( UNIVERSAL POSTAL UNION UPU) បាន ចេញ វិញ្ញបនបត្រ័ សរសើរថ្នាក់ទី៣ (កំរិតC) លើការ គ្រប់គ្រងគុណភាពសេវា ឱ្យអង្គភាព ប្រៃសណីយ៍កម្ពុជា ដែលមានលោក អោក បូរ៉ា ជាអគ្គនាយក ។ការ ចេញវិញ្ញាបនបត្រ័សរសើរនេះ ដែលគេ ជឿថាៈ កើតឡើង ដោយ កលល្បិចឡប់ប៊ី របស់លោកអោក បូរ៉ា វាជាមធ្យោបាយ មួយថ្មីទៀត ជួយឱ្យលោក អោក បូរ៉ា បន្តយកស្ថាប័នរដ្ឋ មួយ នេះ ធ្វើមាន ធ្វើ បានបន្ថែមទៀត ។
ទោះបីយ៉ាងណា គេជឿថា ៖ បើមានការលូកដៃធ្វើការ ងារអធិការកិច្ច ពីស្ថាប័នជំនាញណា មួយ ដែលមានភាព យុត្តិធម៌នោះ គេ នឹងរកឃើញភាពខ្វះចន្លោះ នៃការដឹក នាំ ដែលលោក អោក បូរ៉ា បង្កឡើង ដើម្បីរកលាភ សក្ការ ៈផ្ទាល់ខ្លួន ជាមិន ខាន ប្រសិនបើថ្នាក់ដឹកនាំក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី មាន អារម្មណ៍ ចង់បង្កើន ចំណូល ថែមទៀត ជូនរដ្ឋពីអង្គភាពមួយនេះ ៕