ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បុរសម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​ដោយសារ​ទៅទារ​លុយ​ដែល​គេ​ជំពាក់ ចំនួន ៦៥០០០ រៀល

ខេត្តរតនគិរី ៖​ ​បុរស​ម្នាក់​បានស្លាប់​នៅ​និង​កន្លែង​ដោយសារ​ក្រុមក្មេង​ទំនើង​ចំនួន ៣ នាក់វាយ និងដំបង​ជ្រុង ដោយសារ​មក​ទារ​លុយ​ដែល​ជំពាក់ ធ្វើអោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ។ ហេតុការណ៍ គួរ​អោយ​​រន្ធត់​នេះ​បាន​​​កើត​​ឡើង នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ចំណុចផ្លូវបំបែកជា៤ ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី។

សមត្ថកិច្ចប៉ូលិសបានបញ្ជាក់អោយដឹងថា មុនពេលកើតហេតុ​ជនរងគ្រោះ​មានគ្នាពីរ​នាក់ជិះម៉ូតូ​ម៉ាក C125 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1A-1618  បានមកទាrលុយថ្លៃជំពាក់លុយស្រាថ្នាំ ស្រាស និងថ្លៃប្រេងសាំង ចំនួន៦៥០០០រៀល ដែល​បានជំពាក់ប្រពន្ធរបស់ខ្លួន ។ នៅពេលនោះ ក៏ បានជួបក្រុមក្មេងទំនើងចំនួនបីនាក់នៅផ្លូវបំបែកជិតខារ៉ាអូខេដាន់វើល ហើយ​ទាស់ពាក្យសំដីគ្នាយ៉ាងខ្លាំង ហើយក្រុមក្មេងទំនើងដែលជំពាក់លុយនោះបានទាញដំបងជ្រុងវ៉ៃចំក្បាលនិងកញ្ចឹងករ និងគុម្ព​ត្រចៀក បែកហូរឈាមស្លាប់នៅនិងកន្លែងភ្លាមៗ ហើយអ្នកដែលរួមដំណើរជាមួយ ក៏បានចុះពីលើម៉ូតូរត់មក​ប្រាប់ប្រពន្ធនៅ​ឯ​ផ្ទះ ថាប្តីត្រូវគេព្រួតគ្នាវ៉ៃ ។

ប្រពន្ធបានរត់មកឃើញប្តីស្លាប់ក៏បានស្រែកទ្រហោយំអោបបីទាំងឈាមក្រហម ប្រឡាក់ពេញខ្លួន ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ ។ ក្រោយមកកម្លាំងសមត្ថកិច្ចប៉ូលិស ប៉េអឹម មកដល់បានពិនិត្យសាកសព ហើយមានដំបងជ្រុង ៣ កំណាត់​នៅ​និងកន្លែងកើតហេតុ ហើយក្រុមក្មេងទំនើងដែលបានព្រួតគ្នាវ៉ៃរហូតដល់ស្លាប់នេះ បានរត់គេចខ្លួនបាត់ប្រហែលជា​កន្លះម៉ោង​ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ចាប់បានខ្លួនបានម្នាក់ឈ្មោះ អាតឿ និង២នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលត្រូវក្មេងទំនើងព្រួយវាយឲ្យស្លាប់នេះមានឈ្មោះចែ ធឿន (ហៅអាត្រេន) អាយុ​២៧ ឆ្នាំ មុខរបររត់ម៉ូតូឌុប និងធ្វើការជាកម្មករ និងមានប្រពន្ធ និងកូនស្រីតូចៗ ២នាក់ មានស្រុកកំណើតនៅភូមិរបាំង ១ ឃុំ​របាំង ស្រុកលំផាត់ខេត្តរតនគិរី ។ បន្ទាប់ពីសមត្ថកិច្ចធ្វើកុសល វិច្ឆ័យរួចមក ក៏ បានប្រគល់សពជនរងគ្រោះទៅអោយប្រពន្ធ និង​សាច់ញ្ញាតិ យកមsកធ្វើបុណ្យតាមប្រពៃណី ៕
នឿនឦសាន្ត

01

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment