ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្លាំង​ចំរុះ​​ស្រុក​ពញាឮ​​បង្ក្រាប​​រថយន្ត​​ទួ​រី​ស​​មួយ​​គ្រឿង​​ដឹកឈើ​​ប្រណីត​

ខេត្តកណ្តាល ​ ៖​ រថយន្ត​ទួ​រី​ស​​១២​​កៅអី​មួយ​​គ្រឿង​​មាន​​ដឹក​ឈើ​​ប្រណីត​ ត្រូវ​​បាន​សមត្ថកិច្ច​​កងរាជ​អាវុធ​ហត្ថ​​ស្រុក​​ពញាឮ​​សហការ​​ជាមួយ​​ជំនាញ​​រដ្ឋបាល ​ព្រៃឈើ​​អង្គស្នួល​ បង្ក្រាប​​បាន​​កាល​ពី​វេលា​ម៉ោង​​២​​និង​១០​​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៤​ តាម​បណ្តោយ​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពុ​ទ្ធ្រា​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

លោក​ មុំ​ សា​ម៉ុ​ន​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹកឈើ​ប្រណីត​ដែល​ត្រូវ​បាន​បង្ក្រាប​នេះ​ជា​ប្រភេទ​រថយន្ត​ទួ​រី​ស​ ១២​កៅអី​ ម៉ាក​TOPIC​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-5640​ មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់​ចំនួន​១១​ដុំ​ស្មើនឹង​១,០៦៨​ម៉ែត្រគូប ​ ។​

លោក​មេបញ្ជាការ​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​លោក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព​ញ​ឮ​ ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទំនប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ដែល​ជា​ ផ្លូវ​ឆ្លងកាត់​ពី​ស្រុក​ពញាឮ​ឆ្ពោះទៅ​ស្រុក​អង្គស្នួល​ ខណៈ​កំពុង​ល្បាត​ក៍បាន​ប្រទះ​ឃើញ​រថយន្ត​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​ ដោយ​មានការ​សង្ស័យ​លោក​ក៍បាន​ដឹកនាំ​កម្លាំង​ស្ទាក់​រថយន្ត​ឲ្យ​ឈប់​ដើម្បី​ ធ្វើការ​ឆែកឆេរ​ ។​​ នៅ​គ្រានោះ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​គេច​ចូល​ទៅ​តាម​ផ្លូវលំ ​រហូត​ដល់​វាល​ស្រែក​អ្នកបើកបរ​ក៍បាន​ឈប់​រថយន្ត​ទុក​ចោល​ហើយ​គេចខ្លួន​បាត់ ​តែ​ម្តង​ ។​ ក្រោយមក​លោក​ក៍បាន​នាំ​យក​រថយន្ត​មក​កាន់​ទីបញ្ជាការ​មូលដ្ឋាន​ កងរាជអាវុធហត្ថ​ស្រុក​ពញាឮ​ ដើម្បី​ធ្វើ​កំណត់ហេតុ​និង​ប្រគល់​បន្ត​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ អង្គស្នួល​យក​ទៅ​ចាត់ការ​តាម​ជំនាញ​ ៕

2014_03_19ckr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment