ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សាលា​ក្រុុង​​ដាក់ធម៌​ក្តៅ​​ដល់​អ្នក​ដេញ​ភាស៊ី​ផ្សារ​​ទាំង​អស់

ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ ផ្សារ​មួយ​ចំនួន​ធំ​មិន​ទាន់​បាន​អនុវត្ដបទ​បញ្ជា របស់​លោក​អភិបាល រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស ទាក់ទិន​ជុំវិញបញ្ហា​យក​ថ្លៃផ្ញើកង់ ម៉ូតូ រថយន្ដ តាមសៀវភៅ​បន្ទុក​នៅ​ឡើយ​ទេ ដែល តម្រូវឱ្យបង់ថ្លៃ ផ្ញើ កង់  ២០០ រៀល ម៉ូតូ ៣០០ រៀល និងរថយន្ដ ៥០០ រៀល ។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដាក់បទ​បញ្ជា កាលពី​ដើមខែ​មីនា ឆ្នាំ២០១៤ កន្លងទៅថា គ្រប់​ផ្សារទាំងអស់​ក្នុងរាជ​ធានី​ភ្នំពេញ តម្រូវឱ្យយកតម្លៃផ្ញើកង់ ម៉ូតូ រថយន្ដ តាមសៀវភៅបន្ទុក ហើយក៏បានព្រមាន ដកហូត អាជ្ញា​ប័ណ្ណត្រឡប់មកវិញ ចំពោះម្ចាស់ ផ្ញើ កង់ ម៉ូតូ រថយន្ដទាំងនោះ ប្រសិនបើមិនអនុវត្ដតាមសៀវភៅបន្ទុក។

រហូតមកដល់ពេលនេះ គេបានសង្កេតឃើញផ្សារថ្មី បានអនុវត្ដមុនគេនូវបទបញ្ជានេះ ដោយយកថ្លៃផ្ញើកង់ ២០០រៀល ម៉ូតូ ៣០០រៀល និងរថយន្ដ ៥០០រៀល ប៉ុន្ដែបានបាត់សណ្ដាប់ធ្នាប់បន្ដិចមកវិញ ត្រង់ថាគ្មានអ្នករៀបចំ ឱ្យមានរបៀបចំពោះកន្លែង ផ្ញើ ដោយទុកឱ្យម្ចាស់ជាអ្នករៀបខ្លួនឯង។ ក្រោយការរិះគន់ចំពោះសកម្មភាពខ្វះការទទួលខុសត្រូវនេះ ប្រធានផ្សារថ្មីបាន ហៅ​ម្ចាស់ផ្ញើកង់ ម៉ូតូ និងរថយន្ដ មកណែនាំ រួចហើយឥឡូវនេះសណ្ដាប់ធ្នាប់ បានមានរបៀបរៀបរយវិញហើយ។ ដោយឡែក ផ្សារ​អូឡាំពិក ដែលកន្លងទៅគ្មានសណ្ដាប់ធ្នាប់ ដោយរថយន្ដចតស្ទើរតែពេញទ្រូងផ្លូវ និងជុំវិញផ្សារ ទើបតែចាប់ផ្ដើមអនុវត្ដ បទបញ្ជាសាលាក្រុង ក្នុងសបា្ដហ៍នេះ រីឯផ្សារមួយចំនួនទៀត មិនទាន់គោរពបទបញ្ជានៅឡើយទេ ។ ដូចជា ផ្សារអូរឫស្សី, បឹងកេងកង, ដើមថ្កូវ, ច្បារអំពៅ និងផ្សារមួយចំនួនធំ ទៀត ។

សហការីទៅអង្កេត កាលពីពេលថ្មីៗ   ក្នុងគោលបំណងតាមដាន ថាតើកន្លែងផ្ញើកង់ ម៉ូតូ រថយន្ដ ទាំងបីខាងលើនេះ យកថ្លៃ​តាម​សៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសាលា រាជធានី ភ្នំពេញហើយឬនៅ? ប៉ុន្តែផ្សារទាំងនោះ​មិនទាន់​អនុវត្តតាមសៀវភៅបន្ទុកនៅឡើយទេ ៕

2014_03_14ckr (2) 2014_03_14ckr (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment