ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​បាន​រិះគន់​​រដ្ឋ​បាល​ថ្នាក់​ក្រោម​​ជាតិ

ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង រិះគន់​អាជ្ញាធរ​ចំពោះ​ការផ្ដល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា ការចម្លង​សំបុត្រ​កំណើត និង សំបុត្រ​រៀប​អាពាហ៍​ពិពាហ៍ ជាដើម ថា​មាន​តម្លៃ​ខ្ពស់ និងមិន​បានចេញ​វិក្កយបត្រ​ត្រឹមត្រូវ។ ពួកគាត់​បញ្ជាក់​ថា ការ​អនុវត្ត បែប នេះ គឺជាទង្វើ​ផ្ទុយ​ទៅនឹង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល និងថា ជាចេតនា​នៃការ​ប្រព្រឹត្ត​អំពើពុក​រលួយ ។

ប្រជាពលរដ្ឋនៅឃុំក្រាំងលាវ ឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា ថា មន្ត្រីទទួលបន្ទុកចម្លងសំបុត្រកំណើត និងមន្ត្រីថ្នាក់ឃុំខ្លះ បាន ដាក់ តម្លៃធ្វើលិខិតស្នាមផ្សេងៗតាមទំនើងចិត្ត ដោយមិនគិតពីជីវភាពពលរដ្ឋ និងអនុក្រឹត្យលេខ៦៨ថ្មី របស់រាជរដ្ឋាភិបាល កម្ពុជា ស្ដីពីការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ប្រជាពលរដ្ឋម្នាក់រស់នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ លោក គ្រោះ សារៀន មានប្រសាសន៍ថា កាលពីពេលថ្មីៗ លោក និងដន្លងបានចំណាយប្រាក់ជិត ១០ម៉ឺនរៀល ដើម្បីចម្លងសំបុត្រ កំណើតចំនួន ៤ សន្លឹក នៅសាលាស្រុកអស់ ២ម៉ឺនរៀល និងលិខិតសម្រាប់រៀបអាពាហ៍ពិពាហ៍កូននៅថ្ងៃទី១៣ ខែមីនា នេះ អស់ចំនួន ៤ម៉ឺនរៀល។ លោកបន្តថា រាល់វិក្កយបត្រទាក់ទងនឹងលិខិតស្នាមទាំងនោះ ទាំងថ្នាក់ឃុំ និងស្រុក មិនបានចេញឲ្យ ឡើយ៖ «ខ្ញុំឲ្យដន្លងខ្ញុំទៅសុំ! ខ្ញុំថាបងឯងទៅសុំគេមើល ក្រែងលោបានខ្លះ មិនដែលការមួយក៏យកអីដល់ ៥ ទៅ ៦ម៉ឺនម្ល៉េះ ស្រាប់តែគាត់ទៅសុំ គាត់ថាបានម្នាក់ត្រឹម ២ម៉ឺន ស្រីក៏យក ២ម៉ឺន ប្រុសក៏យក ២ម៉ឺន។

គ្រាន់ថាសុំឲ្យខាងរដ្ឋាភិបាលកុំឲ្យយកសំបុត្រការហ្នឹងថ្លៃពេក»។តារាងកំណត់តម្លៃសេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានដំឡើងថ្លៃទ្វេដង ដូចជាសេវាចម្លងសំបុត្រកំណើត និងលិខិតបញ្ជាក់កំណើត បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងលិខិត បញ្ជាក់ មរណភាព ជាដើម គឺពី ៤០០រៀល មកដល់ ៥ពាន់រៀលក្នុង ១ សន្លឹក ។ ចំណែកសមាជិកក្រុមប្រឹក្សាស្រុករលាប្អៀរ លោក តេង សុខុម បញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើននៅតាមឃុំមួយចំនួននៃស្រុកនេះបានត្អូញត្អែរជុំវិញបញ្ហានេះ ប្រាប់ទៅ លោក។ លោកថា ក្រុមប្រជាពលរដ្ឋទាំងនោះបានបង្ហើបប្រាប់លោកថា អាជ្ញាធរភូមិបានថា ការដំឡើងថ្លៃសេវា សាធារណៈ ផ្សេងៗ គឺបណ្ដាលមកពីគណបក្សសង្គ្រោះជាតិ ទាមទារឲ្យដំឡើងប្រាក់ខែមន្ត្រីរាជការខ្ពស់ ។

ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុករលាប្អៀរ លោក ឈឹម វុទ្ធា មានប្រសាសន៍ថា សម្រាប់ស្រុករបស់លោក បានអនុវត្ត អនុ ក្រឹត្យលេខ៦៨ នេះចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤ មក ប៉ុន្តែការចេញវិក្កយបត្រ ឬមិនចេញយ៉ាងណា លោកមិនទាន់ក្ដាប់ច្បាស់ នោះទេ ។ លោកបន្តថា ការចំណាយប្រាក់ច្រើនក្នុងការធ្វើលិខិតស្នាមផ្សេងៗ អាចបណ្ដាលមកពីប្រជាពលរដ្ឋនិយម ពឹងពាក់ អ្នកដទៃឲ្យមកជួយធ្វើ ជំនួស៖ «គោលការណ៍ដែលត្រូវយក គឺកំណត់ទៅតាមអនុក្រឹត្យដែល បានកំណត់របស់រាជ រដ្ឋាភិបាល លេខ៦៨ ហ្នឹង ជាពិសេសថ្ងៃនេះនៅថ្នាក់ខេត្តកំពុងតែធ្វើសន្និបាត»។មន្ត្រីសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំ ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ដើម្បីឲ្យទទួលបាននូវតម្លាភាពនៃការទទួល និងផ្ដល់សេវាកម្មរដ្ឋបាលថ្នាក់ក្រោម ជាតិ នេះ អាជ្ញាធរត្រូវតែបិទផ្សាយតម្លៃសេវានៅគ្រប់ទីកន្លែងផ្ដល់សេវា និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់មូលដ្ឋាន៖ «ថ្លៃអាករផ្សេងៗ លើសេវាសាធារណៈក្រោមជាតិនេះ យើងមិនប្រកែកអីទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែពិនិត្យ និងដាក់ទណ្ឌ កម្ម ធ្ងន់ធ្ងរទៅលើនរណាដែលបានប្រព្រឹត្តអំពើពុករលួយ នៅក្នុងហ្នឹង ៕

2014_03_14ckr

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment