ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

តំណាង​ប្រជាជន​ចំនួន​៤២០​គ្រួួសារ​ធ្វើ​ការ​តវ៉ា

សៀមរាប ​៖​ តំណាង​​ប្រជាជន​​ចំនួន​៤២០​​គ្រួសារ​​មក​​ពី​បី​ភូមិ​​ក្នុង​ឃុំ​​ពាក់​ស្នែង ​ស្រុក​​អង្គរ​ធំ​ ខេត្ត​សៀមរាប​បាន​មក​ធ្វើ​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើការ​រំសាយ​ នូវ​សមាគមន៍​កសិករ​អភិវឌ្ឍន៍​ដែល​ពុំ​ទាន់​បាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ មហាផ្ទៃ​ហើយ​បាន​ធ្វើ​ការ​បំពាន​រំលោភ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​បង្ក​បង្កើន​ផល ​និង​ដី​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាក់​ស្នែង​ថ្មី ​ភូមិ​លាភ ​និង​ភូមិ​ខ្ទីង​ ចំនួន​៥.​១០៦​ហិច​តា​។

ក្នុង​ សកម្មភាព​ដែល​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​នោះ​យើង​សង្កេត​ឃើញ​មាន​បណ្តាញ​សារ​ ព័ត៌មាន​ជាតិ​ និង​អង្គការ​សង្គម​​ស៊ីវិល ​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ​ខែ​មីនា​ ឆ្នាំ​២០១៤​ នៅ​មុខ​រដ្ឋបាល​សាលា​ខេត្ត​សៀមរាប​។​

តាម​សម្តី​របស់​តំណាង​ប្រជាពលរដ្ឋ​ទាំង​៤២០​គ្រួសារ​បាន​បញ្ជាក់​ដល់​អ្នក​សារ​ ព័ត៌មាន​យើង​ឲ្យ​ដឹង​ពី​សកម្មភាព​របស់​សមាគមន៍​កសិករ​អភិវឌ្ឍន៍​ដែល​ពុំ​ ទាន់​មាន​ច្បាប់​អនុញ្ញាត​នោះ​ដែល​មាន​ឈ្មោះ​ ស៊ិន ​សិក ​ជា​ប្រធាន​សមា​គមន៍​បាន​ធ្វើ​ការ​បោះបង្គោល​ទៅ​លើ​ដីស្រែ​ចំការ ​និង​លំនៅ​ដ្ឋាន​របស់​គាត់​ ដោយ​មាន​ការ​ប្រើ​ប្រាស់​នូវ​កម្លាំង​ប្រ​ដាប់​អាវុធ​ធ្វើ​ការ​គម្រាម​ដល់​ ពួក​គាត់​ដើម្បី​ធ្វើការ​វាស់វែង​បោះ​បង្គោល​ចែក​ដី​គ្នា​។ ​ក្នុង​នោះ​តំណាង​ប្រជាពលរដ្ឋ​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ​ទំហំ​ផ្ទៃដី​ចំនួន​៥​.​១០៦ ​ហិច​តា​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដីកា​ដក​លេខ​១១៤ ​របស់​សាលា​ខេត្ត​កាល​ពី​ពេល​កន្លង​មក​។ ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​រយៈពេល​កន្លងមក​សាលាខេត្ត​បាន​ចេញ​ដីកា​លេខ​១១២ ​ដក​ហូត​ជម្រក​ដី​ព្រៃឈើ​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ចេក ​និង​ដីកា​លេខ​១១៣ ​ស្ថិត​នៅ​ឃុំ​ជប់​តា​ត្រាវ​របស់​ស្រុក​អង្គរធំ​។​

ក្នុងឱកាស​នោះ​ដែរ ​ក៏​ត្រូវ​បាន​លោក ​លី​ សំរិទ្ធ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​សៀមរាប​ក្នុង​នាម​តំណាង​អភិបាល​ខេត្ត​ក៏​បាន​ធ្វើ ​ការ​សម្របសម្រួល ​និង​ធ្វើ​ការ​ណែនាំ​ព្រម​ទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ មាន​ដីធ្លី​ និង​លំនៅ​ដ្ឋាន​ស្ថិត​ក្នុង​តំបន់​ប៉ះពាល់​ជាមួយ​សមាគមន៍​កសិករ​អភិវឌ្ឍន៍​ សូម​បងប្អូន​នៅ​កន្លែង​ណា​រក្សា​កន្លែង​នឹង​ដដែល ​ក្នុង​ការ​ធ្វើស្រែ​ចំការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ខ្លួន​។​លោក​បាន​ បន្ត​ទៀត​ថា ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ក្រុម​គណៈ​កម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​ និង​ចុះ​ទៅ​ធ្វើ​ការ​ដោះស្រាយ​ផ្ទាល់​នៅ​កន្លែង​ដី​ប៉ះពាល់​នោះ​ព្រមទាំង​ អនុវត្ត​ឲ្យ​បាន​នូវ​បទ​បញ្ជា​លេខ​០០១​ប​ប​ ក្នុង​ការ​អនុវត្ត​នូវ​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល​។​

​ក្រោយពីការ​សម្រុះសម្រួល​រួច​មក​បងប្អូន​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង​៤២០​គ្រួសារ​ ក៏​បាន​វិល​ត្រឡប់​ទៅកាន់​លំនៅ​​ដ្ឋាន​វិញ​ដោយ​បាន​ពាំនាំ​នូវ​ក្តី​សង្ឃឹម​ ជឿ​ទុក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment