ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រសួង​យុត្តិធម៌ ធ្វើ​​សេចក្ដី​ព្រាង​ច្បាប់​​ស្ដីពី​​លក្ខន្តិកៈ​​នៃ​ចៅក្រម​​និង​សហ​​ព្រះរាជ​អាជ្ញា

ភ្នំពេញៈ ក្រសួងយុត្តិធម៌ កំពុង​រៀបចំ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​សហ​ព្រះរាជអាជ្ញា ដើម្បី ពង្រឹង ប្រព័ន្ធយុត្តិធម៌​នៅ​ប្រទេស​កម្ពុជា ដោយ​សេចក្ដីព្រាងច្បាប់​នោះ ត្រូវ​អះអាងថា ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​មាត្រា​១៣៥ ថ្មី និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុង​បំណង​ធានា​ ឯករាជ្យ ភាព​នៃ​អំណាច​តុលា​ការ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្របតាម​គោលការណ៍​ទាក់ទង នឹង​ឯករាជ្យភាព​នៃ​អង្គចៅក្រម​ដែល​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ​។

​ថ្លែង​នៅ​ទីស្តីការក្រសួង​ព្រឹក​ថ្ងៃ ១២ មីនា លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​​មានប្រសាសន៍ថា ស្រប តាម​គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល ស្ដីពី​កំណែ​ទម្រង់​​ច្បាប់ និង​ប្រព​ន្ធ័​យុត្តិធម៌ និង​យោងទៅតាម​សភាព​ចាំបាច់ ដែល​កម្ពុជា​ជា​សមាជិក​អាស៊ាន និង​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​។ កម្ពុជា​ចាំ បាច់ ត្រូវមាន​ប្រព​ន្ធ័​ច្បាប់​មួយ ដែលមាន​រចនា​សម្ព​ន្ធ័​ច្បាស់លាស់ ដើម្បី​ពង្រឹង និង​លើកកម្ពស់​ឯករាជ្យ​ភាព​នៃ​អំណាចតុលាការ ដែលជា​គោលការណ៍​សំខាន់​មួយ ក្នុង​ការធានា​មុខងារ​ចៅក្រម និង​ព្រះរាជអាជ្ញា​។

លោក​បាន​បន្តថា សាវតា​នៃ​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមការងារ របស់​ក្រសួងយុត្តិធម៌ ជាមួយនឹង​ជំនួយ​បច្ចេកទេស កិច្ចសហប្រតិបត្តិការ​បារាំង និង​បាន​ពិនិត្យ​ចប់សព្វគ្រប់​ក្នុង​ឆ្នាំ​២០០៧ ហើយ​បាន​បញ្ចូនទៅ​ឧ​ត្ត​ម​ក្រម​ប្រឹក្សា នៃ​អង្គចៅក្រម ដើម្បី​ផ្ដល់យោបល់​ក្នុង ឆ្នាំ​២០០៧​។ បន្ទាប់ពី​ទទួលបាន​យោបល់​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ក្រសួងយុត្តិធម៌ ក៏បាន​ប​ញ្ចូ​ន​សេចក្ដីព្រាងច្បាប់​នេះ ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុង​ឆ្នាំ​២០០៧ ដដែល​ម្ដង​រួចមកហើយ​។

លោក​បញ្ជាក់ថា ក្រុមការងារ​ក្រសួងយុត្តិធម៌ បាន​ពិនិត្យ និង​រៀបចំ​សេចក្ដីព្រាងច្បាប់​នេះ​ឡើងវិញ ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បានដាក់​សេចក្ដីព្រាង​ច្បាប់ នេះ​ជា​អាទិភាព ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ប្រព័ន្ធយុត្តិធម៌ ហើយ​​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment