ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ លឹម គានហោ រង​ការ​រិះគន់​ថា​បក្ស​ពួក​នៅ​ក្នុង​ចំណាត់​ការ​ការ​​ងារ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម ត្រូវបាន​មន្ត្រី​រាជការ​ដែល​កំពុង បំរើ​ការងារ និយាយ ដើមជា លើក​ដំបូង​អំពីចំណាត់​ការ​ការ​ងារ​រួម​ទាំង​ចំណូល ចំណាយ​ក្នុង​គម្រោង​ថា មានភាព​មិន​ប្រក្រតី បង្កការមន្ទិល និង សង្ស័យ ដែលទាមទារឲ្យមានការត្រួតពិនិត្យពីស្ថាប័នមានសមត្តកិច្ច ។ មន្ត្រីថ្នាក់កណ្តាលមួយរូបបាននិយាយថាចំណាត់ ការ ងាររបស់លោករដ្ឋមន្ត្រិគឺធ្វើតាមរបៀបបក្ខពួក គ្រួសារនិងបញ្ហាចំណូលចំណាយលើគម្រោងមួយចំនួនក្នុងក្រសួងធនធានទឹក  និងឧត្តុនិយមកំពុងរងនូវការរិះគន់ មិនមានប្រសិទ្ធិភាពនិងមានប្រសិទ្ធិផល ។

មន្ត្រីខាងលើបានលើកឡើងថាជាធម្មតាក្រសួងមួយនេះមើលទៅហាក់បីដូចជា ស្ងប់ស្ងាត់ល្អមិនមានបញ្ហា អសកម្មមួយ កើត ឡើងនោះទេ ។ ប៉ុន្តែសម្រាប់ផ្ទៃក្នុងវិញមន្ត្រីរាជការកំពុងតែមានការពុះកញ្ជ្រោល  នឹងចំណាត់ការការងារ ដែលគេមើលឃើញ ថា លោករដ្ឋមន្ត្រី លឹម គានហោ បាននិងកំពុងប្រើប្រាស់មន្ត្រីដែលជាបក្សពួករបស់លោកចុះបំពេញការងារលើ  គោលដៅ ឬ គម្រោងមួយចំនួនដែលអាចរកប្រភពចំណូលបានខណដែលមន្ត្រីដែល គ្មានខ្សែត្រូវគេធីបចោលឲ្យអង្គុយចាំតែប៊ុយរ៉ូ បើក ប្រាក់ ខែ ប៉ុណ្ណោះ ។

មន្ត្រីខាងលើបានឲ្យដឹងទៀតថាបាតុភាពមួយចំនួនទៀតបានលេចឡើងជា បន្តបន្ទាប់លើការអនុវត្តគម្រោង ស្ថាបនា ប្រព័ន្ធ ធារាសាស្ត្រដែលមិនមាន  គុណភាពប្រសិទ្ធិភាពឬធ្វើឡើងឲ្យតែឃើញជារូបភាពបំពេញគម្រោង ថ្នាក់លើ ប៉ុន្តែប្រើប្រាស់មិន បានផ្តល់ផលប្រយោជន៍ ។ ជាក់ស្តែងប្រព័ន្ធធារារាស្ត្រប្រឡាយទឹកធំៗ មួយចំនួនធ្វើរួចហើយ ហើយប្រើប្រាស់ទទួល បាន ប្រសិទ្ធិភាពតែមួយរយះពេលខ្លីប៉ុណ្ណោះ ។ បច្ចុប្បន្នទុកចោលមិនអាចប្រើប្រាស់បានបញ្ហានោះមិនមែនមកពីកង្វះខាត ផ្នែក មន្ត្រីជំនាញបច្ចេកទេសនោះទេ ប៉ុន្តែគេជឿថាដោយសារមានការកិបកេងថវិកាពីគម្រោងស្ថាបនា ។

ប្រភពពត៌មានផ្សេងទៀតបានលើកឡើងថា រហូតមកដល់ពេលនេះសំណង់ធារារាស្ត្រ មួយចំនួនក្នុងទូទាំងប្រទេស មិនអាច ដំណើរ ការបានដោយប្រសិទ្ធិភាពនោះទេ ។ ជាក់ស្តែងគម្រោងធារាសាស្ត្រនៅក្នងខេត្តព្រះវិហ៊ារធ្វើហើយប្រើមិនកើត។ ដូច្នេះហើយទើបវិស័យកសិកម្មតាមមូលដ្ឋានភាគច្រើនប្រឈមនឹងកង្វះ ទឹក ។

ប្រភពនោះថែមទាំងបញ្ជាក់ថា លោករដ្ឋមន្ត្រីចូលចិត្តប្រើ រូបភាពច្រើនតាមរយះសារពត៌មាន ចុះផ្សាយអំពី សកម្មភាព ភាព ការ ងារ ដើម្បី បង្អួតសាធារណជនសំខាន់ថ្នាក់ដឹកនាំ ហើយរបៀបរបបនោះ គេគិតថាអាចធ្វើជាខែលបិទបាំងភាព មិន ប្រក្រតី នៃការងារ  ក្នុងក្រសួងមួយនេះផងដែរ ៕

loem_kianhor_w1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment