ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សាលាក្រុុង​ដាក់​វិធានការ​ក្តៅ​ដល់​អ្នក​យក​ភាស៊ី

ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានព្រមាន លុបចោល ភាស៊ី ផ្ញើកង់-ម៉ូតូនៅតាមផ្សារ ទាំងឡាយណា ក្នុងរាជធានីភ្នំពេញ បើសិន ជាម្ចាស់ អាជីវកម្មបន្តយកថ្លៃលើស សៀវភៅ បន្ទុក ដែលបានកំណត់ ហើយបានស្នើឲ្យ ដាក់ពាក្យបណ្តឹង ម្ចាស់ ទីតាំងអាជីវកម្មនៅតាមបណ្តាផ្សារទាំងនោះ ។ ការព្រមានខ្លាំងៗ របស់លោកអភិបាល រាជធានី ភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ទូទៅគាំទ្រយ៉ាង ខ្លាំងក្លា ហើយបានសំណូម ពរឲ្យអាជ្ញាធរ រាជធានី ភ្នំពេញ ចាត់វិធាន ការប្រកបដោយប្រសិទ្ធភាព ចំពោះម្ចាស់អាជីវកម្ម ម៉ៅការភាស៊ីផ្ញើកង់-ម៉ូតូនៅ តាមទីផ្សារ នានា ដើម្បីឲ្យពួក គេអនុវត្តន៍ តាមសៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ ។ បើមិនដូច្នេះទេពួកគេនៅតែ បន្តប្រព្រឹត្តបំ ពានច្បាប់ ដោយគ្មាន ខ្លាចក្រែងអ្វីទាំងអស់ ព្រោះពួកគេអាច ប្រមូលប្រាក់ចំណូល បានច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ ខ្លួន ហើយមួយផ្នែក នៃ ចំណូលនោះហូរចូលទៅ ក្នុងហោប៉ៅមន្រ្តីពុករលួយផងដែរ ។

នៅក្នុងកិច្ចប្រជុំដាក់ផែនការ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជាមួយប្រធានផ្សាររដ្ឋ ផ្សារឯកជនទូទាំង រាជធានី ភ្នំពេញលោក ប៉ា សុជាតិវង្ស បានព្រមានថា បើសិនកន្លែងផ្ញើកង់-ម៉ូតូតាមផ្សារ នីមួយៗ យក លើសពីសៀវភៅបន្ទុក គឺត្រូវលុបចោលកិច្ច សន្យា តែម្តង ហើយដាក់ពាក្យបណ្តឹង ទៅតុលាការទៀតផង ។ លោកអភិបាលរាជធានីភ្នំពេញបាន លើកឡើងថា ដោយសារតែការ យកលុយ លើសពីសៀវភៅ បន្ទុកនៅតាម ទីផ្សារទើបធ្វើឲ្យមាន ការរិះគន់ និងប៉ះពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋ ព្រមទាំង អាជីវករ ហើយប្រជាពលរដ្ឋបានស្តីបន្ទោសរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី ភ្នំពេញ ។ លោកអភិបាល រាជធានីក៏បានស្នើ ឲ្យដាក់ប្រអប់សំបុត្រនៅតាមទីផ្សារនីមួយៗ ដើម្បីទទួលលិខិតស្តីពីមតិយោ បល់ និងការរិះគន់របស់ក្រុមអាជីវករ ព្រមទាំង ប្រ ជាពលរដ្ឋ ហើយអភិបាលខណ្ឌ ត្រូវកន់ប្រអប់សំបុត្រនេះ ដើម្បីពិនិត្យ មើល និងកែលម្អឡើងវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះមជ្ឈដ្ឋានទូទៅបានទទួលស្គាល់ថា ជា រឿងសមស្របដើម្បីឲ្យប្រធាន ផ្សារក៏ដូចជាម្ចាស់អាជីវកម្ម ភាស៊ី ផ្ញើ កង់-ម៉ូតូគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។ ចំពោះបញ្ហាភាស៊ី ផ្ញើកង់-ម៉ូតូ តាមទីផ្សារក្នុងរាជធានី ភ្នំពេញ ត្រូវបានប្រជាពល រដ្ឋ ទូទៅរិះគន់ថា ម្ចាស់អាជីវកម្ម មិនអនុវត្តន៍តាមសៀវភៅ បន្ទុកឲ្យបានត្រឹម ត្រូវនោះទេ គឺសៀវភៅបន្ទុកតម្រូវឲ្យយក លុយថ្លៃ ផ្ញើកង់ ២០០រៀល និងថ្លៃ ផ្ញើម៉ូតូ ៣០០រៀល ប៉ុន្តែគេបែរជាយកថ្លៃផ្ញើកង់ ៥០០រៀល និងថ្លៃ ផ្ញើម៉ូតូ ១០០០រៀល ហើយ បើ ចំថ្ងៃបុណ្យដែលមាន មនុស្សទៅផ្សារច្រើនដើម្បីទិញទំនិញគេអាចយកដល់ ១៥០០រៀល ទៅ ២០០០រៀលទៀតផង ។

បច្ចុប្បន្ននេះអ្នកម៉ៅ ភាស៊ីផ្ញើកង់-ម៉ូតូនៅផ្សារដើមគនិងផ្សារអូឡាំពិកក៏ដូចជាផ្សារធំៗជាច្រើនទៀតមិនយកចិត្តទុកដាក់ អនុវត្តន៍ តាមបទបញ្ជារបស់សាលារាជធានីឬសាលាខណ្ឌនោះទេគឺគេនៅតែធ្វើអ្វីៗស្រេចតែអំពើចិត្ត ដោយគ្មានញញើតអ្វី ទាំង អស់ ដើម្បីប្រមូល ផលប្រយោជន៍ ។ បញ្ហានេះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរ តាមបណ្តាខេត្ត នានា ត្រូវ តាម ដាន ឲ្យ ដិតដល់ ហើយត្រូវធ្វើឲ្យបានដូចការ ព្រមានរបស់លោកអភិបាល រាជធានីភ្នំពេញ ប្រកបដោយ ប្រសិទ្ធភាព ។

នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤លោកអភិបាល រាជធានីភ្នំពេញបានជម្រុញ ឲ្យមានការ រៀបចំ សណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមផ្សារនានា ជាបណ្តើរៗ ដោយចាប់ផ្តើមពីផ្សារ ដែលមាន ការរិះគន់ច្រើនជាងគេពី ក្រុម អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ។ ក្នុងនោះរួមមាននៅក្នុងខណ្ឌទួលគោក ត្រូវរៀបចំសណ្តាប់ធ្នាប់នៅផ្សារដើមគ  ខណ្ឌ ៧ មករា រៀបចំសណ្តាប់ធ្នាប់នៅផ្សារអូរឬស្ស៊ីខណ្ឌចំការមនរៀបចំសណ្តាប់នៅផ្សារអូឡាំពិក ខណ្ឌមានជ័យ រៀបចំសណ្តាប់ធ្នាប់ នៅផ្សារច្បារអំពៅជាដើម ។ បទបញ្ជាបែបនេះគឺ ជារឿងសមស្រប បំផុត ដោយហេតុថាកន្លងមកនៅតាម បណ្តាទីផ្សារ ទាំង នោះ មិនសូវមាន សណ្តាប់ធ្នាប់ទេ ហើយប្រធាន ផ្សារខ្លះមិនសូវយកចិត្តទុកដាក់ពីសន្តិសុខ និង អនាម័យឲ្យបានត្រឹមត្រូវ ឡើយ ។ ជាងនេះទៅទៀត ការដែលម្ចាស់អាជីវកម្មប្រមូល ភាស៊ីផ្ញើកង់ម៉ូតូលើសសៀវភៅបន្ទុក ត្រូវបានប្រជាពលរដ្ឋ និង អាជីវករធ្វើការរិះគន់ជាបន្តបន្ទាប់ប៉ុន្តែអ្នកគ្រប់គ្រងផ្សារមិនបានចាត់វិធានការឲ្យទាន់ពេលវេលាស្របទៅតាម មតិរិះគន់របស់ មហាជននោះទេ ។

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានរិះគន់ចំៗថា នៅក្នុងផ្សារធំៗជាពិសេសផ្សាររដ្ឋ នាពេលបច្ចុប្បន្ន នេះ អ្នកគ្រប់គ្រង ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ ចំពោះសណ្តាប់ធ្នាប់ និងសនិ្តសុខឲ្យបានប្រសើរទេ ហើយបញ្ហាអនាម័យក៏ ជារឿងគ្មាន ការកែទម្រង់ដែរ ។ ជាក់ស្តែងនៅផ្សារដើមគក្នុងខណ្ឌទួលគោក និងផ្សារ ច្បារអំពៅក្នុងខណ្ឌមានជ័យ បញ្ហា សណ្តាប់ ធ្នាប់ ស្ថិត ក្នុងភាពអនាធិបតេយ្យ ហើយបញ្ហាអនាម័យ គឺ មានភក់ជ្រាំស្អុយគគ្រុក ប៉ះពាល់យ៉ាងខ្លាំងដល់សុខ ភាពអាជីវករ ក៏ដូច ជា ប្រជាពលរដ្ឋដែលទៅទិញ បន្លែបង្ការ ត្រីសាច់នៅទីនោះ ។ ដូច្នេះបទបញ្ជារបស់លោក ប៉ា សុជាតិវង្ស កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ គឺជារឿងសមស្របបំផុត ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យនៅ តាមទីផ្សារដើម្បី ចៀស វាងកុំ ឲ្យមានការរិះគន់យ៉ាងពេញបន្ទុកតទៅទៀត ។ នៅក្នុងរាជធានីភ្នំពេញទាំងមូលមានផ្សាររដ្ឋ ២៦ ផ្សារឯកជនចំនួន១៦ ផ្សារ ទំនើបមានចំនួន៣៦ ផ្សារមិនរៀបរយចំនួន១៤ និងផ្សារមីនីម៉ាត(Mini-Mart)ចំនួន៩៦ ដូច្នេះការរៀបចំសណ្តាប់ធ្នាប់ ឲ្យ បាន ប្រសើរ គឺជាតម្រូវការចាំបាច់បំផុត ៕

2014photo2_w

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment