ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ការហក់​ចូល​ប្រឡូូក​ក្នុង​ឆាក​នយោបាយ​របស់​សមេ្តច​ក្រុុមព្រះ

ភ្នំពេញ ៖ អតីតមន្ត្រីគណបក្ស នរោត្តម រណប្ញទ្ធិ បានលើកឡើងថា ក្រោយពី ការយាង ចូលឆាក​ នយោបាយ ឡើង​វិញ ​របស់​សម្តច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ មានមតិចំរុះ បានលើក ឡើងផ្សេងៗគ្នា ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយ នេះជាសង្គម ​ប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋ មានសិទ្ធិ ក្នុងការបញ្ចេញមតិ ហើយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ជាប្រជាពលរដ្ឋ​ខ្មែរ​មួយរូប ដែល មានសិទ្ធិដូចប្រជាពលរដ្ឋទូទៅ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

លោក ប៉ែន សង្ហារ មន្ត្រីខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានថ្លែងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​បណ្ឌិតច្បាប់ និងជាសាស្ត្រាចារ្យច្បាប់នៅប្រទេសបារាំង បានចាប់ផ្តើមអាជីពជាអ្នកនយោបាយនៅដើមទសវត្សរ៍ឆ្នាំទី៨០ ពី​ឋានៈជាព្រះអង្គម្ចាស់នៃការតស៊ូ ដើម្បីសេរីភាព រហូតក្លាយជានាយករដ្ឋមន្ត្រីទី១ នៅឆ្នាំ១៩៩៣ ប្រធានរដ្ឋសភាពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និងបានដឹកនាំគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ចំនួន៤ លើក ដោយទទួលបាន​ជោគជ័យ១លើកនៅឆ្នាំ១៩៩៣ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីប្រទសកុម្មុយនីស្ត ទៅជាប្រទេសប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែលប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្លាប់បាននាំមកជូនជាតិនូវ​សមិទ្ធផលមួយចំនួន និងធ្លាប់បានចូលរួមដោះស្រាយវិបត្តិជាប់គាំងនយោបាយបានចំនួន៣ លើក គឺនៅឆ្នាំ១៩៩៣ ឆ្នាំ ១៩៩៨ និងឆ្នាំ២០០៣ ។ ក្នុងការដោះស្រាយវិបត្តិជាប់គាំនយោបាយនេះ ថ្វីត្បិតតែមិនទទួលបាននូវ​ពេញចិត្តពី​សំណាក់​សកម្មជន​ប្រឆាំងក៏ ពិតមែន ក៏ប៉ុន្តែក៏បានធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនយោបាយដែរ។

តាម មន្ត្រីដដែលបានអះអាងថា ថ្វីត្បិតតែខកខានមិនបានដឹកនាំគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោត នាអាណត្តិទី​៥ ដោយកាលៈទេសៈបង្ខំ និងធ្លាប់បានប្រកាសលាឈប់ពីឆាកនយោបាយចំនួនពីរលើកក្នុងអាណត្តិទី ៤ កន្លងមកក៏ដោយ ក៏​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអ្នកនយោបាយ គឺព្រះអង្គតែងតែចិញ្ចឹមចិត្តថា នឹងត្រលប់មកធ្វើនយោបាយ​ឡើង​វិញ ហើយព្រះអង្គក៏ធ្លាប់បានមានព្រះបន្ទូលប្រាប់ដល់អ្នកសារព័ត៌មានថា អ្នកនយោបាយតែងតែញៀន​នឹងការ​ធ្វើនយោ​បាយ ។ ដូច្នេះមិនមែនជារឿងអ្វីចំឡែកទេ ដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកធ្វើនយោបាយឡើងវិញនោះ។ រឿង​មិន​ចំឡែក​ត្រង់ថា អ្នកនយោបាយធ្វើនយោបាយ។

ទន្ទឹម នឹងការលើកឡើងខាងលើនេះមានមតិមួយចំនួនបានលើកឡើងថា ការបង្កើតគណបក្សថ្មីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងនាំឲ្យមានការបំបែកសម្លេងគណបក្សដ៏ទៃ ជាពិសេសគណបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ ប៉ុន្តែបើស្តាប់​សំដីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា ការបង្កើតគណបក្សនោះ មិនអាចធ្វើឲ្យបែកសម្លេងគណ​បក្ស​ប្រឆាំងមួយនេះនឹងមិនអាចបំបែកបានទេ ហើយសម្តេចក្រុមព្រះ ក៏បានមានព្រះបន្ទូលថា បើចងបំបែកសម្លេង មិនមែន​បង្កើតពេលនេះទេ គឺត្រូវបង្កើតតាំងពីមុនការបោះឆ្នោតឆ្នាំ២០១៣។

ranaridh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment