ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សាលា​រាជ​ធានីភ្នំពេញ​គ្រោង​នឹងដាក់​សេវា​រថយន្ត​ក្រុុងពីរ​ខ្សែ​បន្ថែម​ទៀត

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ដាក់​ឲ្យមាន​ការ​ប្រើប្រាស់​សេវា រថយន្ត​ក្រុង​សាធារណៈ​ជា​បន្តទៀត បន្ទាប់​ពី គម្រោង សាកល្បង​រថយន្ត​ក្រុង​សាធារណៈ ​ជា​លើក​ទី២ ដែលស្ថិត​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ពីទីភ្នាក់ងារ​សហប្រតិបត្តិ ការ អន្តរជាតិ​ជប៉ុន( JICA) នឹងត្រូវ​បញ្ចប់ នៅដើម​ខែមិនា ខាង​មុខ​នេះ ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វិទ្យុ បារាំង នៅថ្ងៃពុធទី ១៩ កុម្ភៈនេះថា គម្រោង ដាក់ឲ្យប្រើប្រាស់សេវារថយន្តក្រុងជាបន្តទៀតនោះ មានចំនួន២ ខ្សែ ដែលនឹងត្រូវធ្វើឡើងនៅលើមហាវិថីម៉ៅសេទុង នឹង កម្ពុជាក្រោម ។

នេះជាគម្រោងរបស់ក្រុមហ៊ុនឯកជនមួយដែលនឹងត្រូវវិនិយោគជាមួយ នឹងសាលារាជធានីភ្នំពេញ។ គម្រោងនេះ នឹងត្រូវ អនុវត្ត បន្ទាប់ពីគម្រោងសាកល្បងរថយន្តក្រុង សាធារណៈ ជាលើកទី២ ក្រោមកិច្ចសហប្រតិបត្តិការ ពីទីភ្នាក់ងារសហ ប្រតិ បត្តិការ អន្តរជាតិជប៉ុន ( JICA) នឹងឈានដល់ទីបញ្ចប់ នៅដើមខែមិនាខាងមុខ។

លោកឡុង ឌីម៉ង់បានលើកឡើងថា គម្រោងនេះ ត្រូវបានធ្វើឡើងដោយសារតែការមើលឃើញពីការ និយមគាំទ្រពី សំណាក់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា រថយន្តក្រុងសាធារណៈ ដែលកំពុងដំណើរការសាកល្បង។ លោកបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកជិះរថយន្តក្រុងនៅលើមហាវិថីព្រះមន្នីវង្សជារៀងរាល់ ថ្ងៃ ជាមធ្បមមានចំនួនពី ១៦០០នាក់ ទៅ ១៧០០នាក់ ដោយ ក្នុងម្នាក់ត្រូវចំណាយអស់តែ១៥០០រៀល ក្នុងការធ្វើដំណើរម្តង ចាប់ពីរង្វង់មូលស្តាតចាស់ រហូតដល់ ផ្សារច្បារអំពៅ។

តម្លៃសេវារថយន្តក្រុងដែលនឹងគ្រប់គ្រងដោយក្រុមហ៊ុនឯកជនជាពេល ខាងមុខនេះ ត្រូវបានលោក ឡុង ឌីម៉ង់ អះអាងថា នឹងមិនលើសពី ១៥០០ រៀល ដូចការយកតម្លៃសំបុត្រក្នុងការសាកល្បងនោះទេ។

គួរបញ្ជាក់ថាសេវារថយន្តក្រុងសាធារណៈ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់សាកល្បងជាផ្លូវការ ជាលើកទី២ កាលពីថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០១៤ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ៤មិនា ខាងមុខនេះ។ គម្រោងនេះជាកិច្ចសហប្រតិបត្តិការ ពីទីភ្នាក់ងារ សហ ប្រតិបត្តិ ការអន្តរជាតិជប៉ុន ( JICA) ក្នុងរយៈពេល ១ខែ ដោយបានអនុវត្តនៅលើមហាវិថីព្រះមន្នីវង្ស ហើយមានរថយន្ត ក្រុង ចំនួន ១០ ដើម្បីដាក់ឲ្យប្រើប្រាស់។ ការអនុវត្តត្រូវបានចាប់ផ្តើមពីរង្វង់ស្តាតចាស់ ដល់ផ្សារច្បារអំពៅ ហើយក្នុងនោះ មាន ចំណត រថយន្តឈប់រង់ចាំភ្ងៀវចំនួន ៣៦កន្លែង៕

2014_02_21a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment