ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋមន្ត្រី ក្រសួង​​ការងារ​​ជំរុញ​​ឲ្យ​មាន​​ការ​​បញ្ជូន​​កម្ម​សិក្សា​ការីកម្ពុជា​ទៅ​ទទួល​ការ​អប់រំ​បណ្តុះ​បណ្តាល និង​បម្រើ​ការងារ​នៅ​​ប្រ​ទេស​​ជប៉ុន

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានជំរុញឲ្យលោក Keizo Niwa តំណាងសមា គម ជប៉ុន General Juridical Associationជំរុញ ឲ្យមានការបញ្ជូននូវកម្មសិក្សាការីកម្ពុជាទៅទទួលការអប់រំ បណ្តុះបណ្តាល និងបម្រើការងារនៅប្រទេសជប៉ុនឲ្យបានច្រើនបន្ថែមទៀត។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយយលោក Keizo Niwa នៅទីស្តីការក្រសួង កាល ពីរសៀលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៣។

លោក បណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ស្វា ថាកម្ពុជា និងជប៉ុនកំពុង មានកិច្ចសហប្រតិបត្តិការយ៉ាង ល្អប្រសើរ ណាស់ ស្របតាម គោលការណ៍របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានប្រកាសបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន។ ជាក់ស្តែង ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ការនាំទំនិញចេញពីកម្ពុជា និងការបញ្ជូន កម្ម សិក្សា ការីពីកម្ពុជាទៅជប៉ុនមានការកើនឡើង គួរឲ្យកត់សម្គាល់ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កន្លងមក បានចុះកិច្ចព្រមព្រៀងអនញ្ញាឲ្យក្រុមហ៊ុនចំនួន ៣៣ និងអង្គការចំនួន ២ លើការ បញ្ជូនកម្មសិក្សាការី ទៅ ទទួលការបណ្តុះបណ្តាល និងបម្រើការងារនៅជប៉ុន ហើយរហូតមកទល់ពេលនេះ កម្មសិក្សាការីកម្ពុជា ដែលត្រូវបានបញ្ជូន ទៅប្រទេស ជប៉ុនមានចំនួនជាង ៤០០នាក់ហើយ។ ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី អ៊ិត សំហេងក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងមិនអាចបំភ្លេចបាននូវការជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈរបស់ ជប៉ុនមកដល់ប្រជាជនកម្ពុជា។

លោក Keizo Niwa បានមានប្រសាសន៍ ឲ្យដឹងថា រូបលោកពិតជា មានសេចក្ដីសោមនស្ស យ៉ាងខ្លាំង ចំពោះ កិច្ចសហប្រត ិបត្តិការរវាងកម្ពុជា-ជប៉ុន។ កម្ពុជា និងជប៉ុន កាលពីឆ្នាំមុន បានចូលរួមរំលឹកខួបរយៈពេល៦០ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន ហើយឆ្នាំនេះគឺជាខួបលើកទី៦១ ។

លោក Keizo Niwa បានបន្តរំលឹកឲ្យដឹកផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា-ជប៉ុន នាពេល បច្ចុប្បន្ន កម្ពុជាជាប្រទេសមួយដែលមិនបានទាមទារសំណងពីប្រទេសជប៉ុនទេ ពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ កម្ពុជាថែមទាំងបានជួយឧបត្ថម្ភនូវអង្កដល់ប្រជាជនជប៉ុនទៀតផង ដូចនេះជប៉ុនក៏មិនអាចបំភ្លេចពីគុណ ដ៏ធំធេងរបស់កម្ពុជា វិញផងដែរ។

លោក Keizo Niwa ក៏បាន បន្តថា ជម្រាបជូនឲ្យដឹងថា សមាគមរបស់លោកបានបង្កើតឡើងរយៈពេល៣៤ឆ្នាំមកហើយ ក្នុង បំណងជួយបណ្តុះបណ្តាលយុវជននៅប្រទេសចិន ហើយសមាគមរបស់លោកក៏ធ្លាប់បានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីអតីត នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តមYukio Hatoyamaឲ្យ មកធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ រយៈពេលជាង ៦០ ឆ្នាំមក ហើយ ជប៉ុនមិនមានច្បាប់ឲ្យទទួលពលករពីបរទេសទៅបម្រើការងារនៅប្រទេស ជប៉ុន ប៉ុន្តែបច្ចុប្បន្ន ជប៉ុនមានទម្រង់មួយ ផ្សេង ទៀត គឺការទទួលយុវជនពីប្រទេសផ្សេងៗឲ្យទៅ ទទួលការអប់រំ បណ្តុះបណ្តាលនៅជប៉ុន។ តាមរយៈប្រព័ន្ធនេះ សមាគមរបស់លោក នឹងខិតខំជួយជំរុញឲ្យយុវជនកម្ពុជាបានទៅទទួលការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងទំនាញគ្រប់គ្រងរោងចក្រ សហគ្រាស ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment