ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

នាយករដ្ឋមន្ត្រីរិះគន់​ក្រុមទារភាស៊ី ព្រោះតែពលរដ្ឋបន្ទោស​លើ លោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ភ្នំពេញ ៖ កាលពីថ្ងៃចន្ទបានបញ្ជាឲ្យអភិបាលក្រុង និងខេត្តទាំងអស់ នៅ ទូទាំង ប្រទេស ត្រួតពិនិត្យលើក្រុមហ៊ុន ដែលទទួល​បាន អាជ្ញា ប័ណ្ណពីរដ្ឋាភិបាលឲ្យ ប្រមូល ភាស៊ីនៅតាមទីផ្សារ ខណៈដែលមានការរិះគន់យូរមកហើយថា ពួកគេ មានចរិត យាយី​ មក​លើអាជីវករ។

ថ្លែងទៅកាន់ក្រុមឧត្តមមន្រ្តី ក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន សែន បានបញ្ជាក់ថា អាជីវករ​នៅផ្សារបានប្តឹងអំពីការយាយីពីសំណាក់អ្នកទារភាស៊ី របស់ក្រុមហ៊ុនឯកជន ហើយប្រជាពលរដ្ឋបានទម្លាក់កំហុស​មកលើ​គណ​បក្ស​ប្រជាជនកម្ពុជាដែលកាន់ អំណាច។

លោក ហ៊ុន សែន បានថ្លែងថា៖ «អ្នកយកភាស៊ីផ្សារ យកលុយពីអ្នកលក់ ហើយទាត់កញ្រែ្ចងគេជាដើម។ ដល់ពេលគេបន្ទោស គេមកបន្ទោសលើ ហ៊ុន សែន។ ដូច្នេះ ត្រូវមើលកុំឲ្យអ្នកដេញភាស៊ីទៅធ្វើផ្តេសផ្តាស ហើយឲ្យឥរិយាបថអ្នកយកភាស៊ី ល្​អបន្តិច​មើល៎!»។

ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន បានធ្វើឡើងជាលើក ទី១ ចាប់តាំងពីការបោះឆ្នោតជាតិកាលពីខែ កក្កដា ឆ្នាំមុន ដែល​គណបក្សប្រជាជនឈ្នះ ៥ អាសនៈនៃអាសនៈចំនួន ១២ នៅមណ្ឌល ភ្នំពេញ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន ៧ អាសនៈ។

លោក ឡង់ ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីថ្លែងថា សាលារាជធានីកំពុងរៀបចំ​វិធានការត្រួតពិនិត្យ​បញ្ហាដែលលោក​នាយក​រដ្ឋ មន្រ្តីបានលើកឡើង។ លោកបន្តថា៖ «យើងមិនអាចនិយាយលម្អិតបានទេ ខណៈកំពុងរៀបចំវិធានការ​ត្រួតពិនិត្យបញ្ហានេះ​នៅ​ផ្សារតាមអនុសាសន៍ សម្តេច តេជោ»។

លោកបដិសេធមិនអត្ថាធិប្បាយទេថា តើក្រុមហ៊ុនប៉ុន្មាន ដែលទទួលបានអាជ្ញាប័ណ្ណប្រមូលភាស៊ីនៅ ភ្នំពេញ នោះ។
អាជីវករ​អាយុ ៤៤ឆ្នាំ ម្នាក់នៅផ្សារ សាមគ្គី សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា អ្នកទារភាស៊ីធ្វើបាបតែអ្នកលក់​តាមចិញ្ចើម​ផ្លូវ​ជុំវិញ ផ្សារ ប៉ុន្តែគ្មានបញ្ហាសម្រាប់អ្នកក្នុងផ្សារទេ។

អ្នកស្រី និយាយថា៖ «ខ្ញុំមិនឃើញមានបញ្ហាខ្លាំងនៅផ្សារទេ ប៉ុន្តែក្រៅផ្សារ ពិសេសអ្នកនៅតាមផ្លូវជុំវិញផ្សារ តែងមានបញ្ហា​ជា​មួយនឹងអ្នកប្រមូលភាស៊ី ព្រោះពេលខ្លះទោះអាជីវករមិនលក់អីក៏ដោយ ក៏ត្រូវបង្ខំបង់ប្រាក់ដែរ បើអាជីវករមិនព្រមបង់ ក៏ឈ្លោះ​ប្រកែកគ្នា។

អ្នកស្រីបន្ថែមថា ចំពោះអាជីវករលក់តាមផ្លូវរៀងរាល់ថ្ងៃពួកគេត្រូវបង់ថ្លៃអនាម័យ ២០០ រៀល ភាស៊ី ៥០០ រៀល និងថ្លៃសន្តិ​សុខ ៥០០ រៀលចំណែកឯអាជីវករលក់ក្នុងផ្សារបង់តែថ្លៃអនាម័យ និងពន្ធលើមុខទំនិញប៉ុណ្ណោះទេ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានសម្តែងការស្វាគមន៍ចំពោះ អនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ប៉ុន្តែ ថា ការអនុវត្តជាក់ស្តែងប្រឆាំងនឹងការយាយីត្រូវតែមាន។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា៖ «យើងគាំទ្រគ្រប់កំណែទម្រង់ទាំងអស់ដែលផ្តល់ប្រយោជន៍ដល់ប្រជាជន និងអ្នកបោះ​ឆ្នោត»។

លោក ហ៊ុន សែន ក៏បានលើកឡើងជាថ្មីថា កុំខ្វល់ចំពោះភាពជាប់គាំងនយោបាយ ប៉ុន្តែត្រូវជំរុញស្ថាប័នរដ្ឋ​ទាំងអស់​ឲ្យដំណើរ​ការ​តាមធម្មតា ត្រូវរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងម៉ាក្រូសេដ្ឋកិច្ច និងពង្រីកកំណែទម្រង់​ឲ្យស៊ីជម្រៅផ្អែក​លើ​គោល​នយោ​បាយ​ដែលមានស្រាប់ និងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកក៏បានជំរុញការងារ​ឲ្យមន្រ្តីរាជ​ការ​ប្រ​ហែល ១៨ម៉ឺន នាក់ទទួលបានប្រាក់ខែតាមធនាគារ និងបង្កើតគណៈកម្មាធិការស៊ើបអង្កេតរបស់រដ្ឋាភិបាលស្តីពីបញ្ហា កម្មករ​កាត់ដេរ និងការដំឡើងប្រាក់ឈ្នួលផ្អែកលើកំណើនសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីក៏នឹងសម្លឹងផ្តោតទៅលើការផ្លាស់ប្តូរ មន្ត្រីថ្នាក់អភិបាល និងអភិបាលរងខេត្ត ហើយនិងអភិបាលស្រុក និង​អភិបាលរងស្រុកណាដែលមានអាយុលើស ៦០ឆ្នាំ ផងដែរ ៕

market_doemkor2

បងប្អូន ជួយមើល​ចរិត​ក្រុមទាភាស៊ី នៅផ្សារដើមគរ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment